គំនូរបង្ហាញពីចិត្តស្ងប់ និងគំនិតច្នៃប្រឌិតសម្រាប់កុមារ

ភ្នំពេញ៖ ក្រៅពីមានសោភ័ណ្ឌស្រស់ស្អាត និងមើលដើម្បីកម្សាន្តអារម្មណ៍ គំនូរអាចជួយបំបាត់ភាពតានតឹងក្នុងចិត្ត បង្កើតរូបភាពស្រមើស្រមៃ ព្រមទាំង​ផ្តល់គំនិតច្នៃប្រឌិត​ដល់អ្នកទស្សនា។ ទន្ទឹមគ្នានេះ គំនូរជួយឱ្យកុមារមានចិត្តស្ងប់ និងគំនិតច្នៃប្រឌិតនៅក្នុងដំណើរជីវិតរបស់ពួកគេ។ កុមារមួយចំនួនចូលចិត្តគូរគំនូរតាំងពីកំណើត ហើយចាប់ផ្តើមហ្វឹកហាត់គូរតាមរយៈការបង្រៀន និងការជំរុញពីលើកទឹកចិត្តពីឪពុកម្ដាយ។ នេះជាការចែករំលែកបទពិសោធន៍របស់និស្សិតមកពីសាកលវិទ្យាល័យផ្សេងៗ ដែលសុទ្ធសឹងជាអ្នកស្រឡាញ់និងចូលចិត្តគូរគំនូរ។

លោក សុខ ភក្ដី ជានិស្សិតសិក្សាជំនាញស្ថាបត្យកម្មនៃសាកលវិទ្យាល័យន័រតុន បាននិយាយថា ឪពុកម្ដាយអាចបណ្ដុះក្ដីស្រមៃរបស់កូនតាមរយៈការគូរគំនូរ។ គំនូរជួយឱ្យកុមារមានគំនិតច្នៃប្រឌិត និងចេះឈោងចាប់ក្ដីស្រមៃដោយខ្លួនឯងបាន។

លោក សុខ ភក្ដី

“ពីក្មេងខ្ញុំមិនសូវពូកែគូរគំនូរទេ តែដោយសារឪពុកម្ដាយជំរុញឱ្យខ្ញុំចាប់កាន់ខ្មៅដៃនិងសៀវភៅ ទើបធ្វើឱ្យខ្ញុំមើលឃើញរូបភាពជាច្រើន។ ពេលនោះខ្ញុំចាប់ផ្ដើមស្រឡាញ់ ហើយក៏គូររូបភាពទាំងនោះចេញមក”

លោក ភក្តី បានបន្ថែមទៀតថា ធម្មជាតិរបស់កុមារចូលចិត្តនិងចាប់អារម្មណ៍ខ្លាំងលើពណ៌ផ្សេងៗ ទោះបីពួកគេជាមិនចេះគូរគំនូរ ក៏ចង់ផាត់ពណ៌គំនូរដែរ។ ប្រសិនបើអាណាព្យា​បា​លចេះលើកទឹកចិត្តកូនឱ្យ​ស្រឡាញ់គំនូរ មិនយូរមិនឆាប់ពួកគេនឹងលះបង់ការលេងទូរស័ព្ទ ហើយត្រឡប់មកគូរគំនូរជាក់ជាពុំខាន។ អាណាព្យាបាលគួរជួយចំណាយពេល​បង្ហាត់កូនឱ្យចូលចិត្តគូរគំនូរ។

ចំណែកឯ កញ្ញា សុខ គីមលី និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ឃើញថា ការគូរគំនូរជួយឱ្យចិត្តកុមារស្ងប់ល្អ និងជួយឱ្យក្មេងមានគំនិតច្នៃប្រឌិតទៅតាមអារម្មណ៍ស្រមើស្រមៃរបស់ពួកគេ។ កញ្ញាបានបន្ថែមទៀតថា កុមារជាវ័យដែលពោរពេញទៅដោយភាពស្រមើស្រមៃ។​

កញ្ញា សុខ គីមលី

“ពួកគេអាចបង្កើតពិភពស្រមើស្រមៃ និងច្នៃប្រឌិតដោយខ្លួនគេផ្ទាល់ តែពួកគេគ្មានសមត្ថភាពនិយាយប្រាប់មនុស្សធំនោះទេ។ ហេតុនេះតាមរយៈគំនូរ ពួកគេអាចបកប្រែ​នូវអ្វីដែលគេគិតឱ្យក្លាយជារូបភាពប្រកបដោយភាពរស់រវើក”

គួររំលឹកផងដែរថា កុមារឈ្លាសវៃ និងមានគំនិតច្នៃប្រឌិត អាស្រ័យដោយការជំរុញនិងលើកទឹកចិត្តពីឪពុកម្ដាយ ឬអាណាព្យាបាល ព្រមទាំងផ្ដល់ឱកាសឱ្យកូនប្រើប្រាស់ទេព្យកោសល្យរបស់ខ្លួនដើម្បីធ្វើអ្វីដែលពួកគេស្រឡាញ់ពេញចិត្ត និងគ្មានការបង្ខិតបង្ខំ។ ការអប់រំដ៏ល្អពីម្តាយឪពុកទៅកាន់កូន អាចជួយឱ្យពួកគេមានគំនិតអភិវឌ្ឍកាន់តែប្រសើរ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវសិស្ស​កម្ពុជា​ ​៦​រូប ​ដណ្តើម​បាន​មេដាយ​ ​១១​គ្រឿង​ ពី​ការ​ប្រកួត​វិទ្យាសាស្ត្រ​ថ្នាក់​តំបន់​ ​ASEAN​+​3​ ​នៅ​ប្រទេស​ហ្វីលីពីន​

​ប្រតិភូ​យុវសិស្ស​ឆ្នើម​កម្ពុជា​ចំនួន​ ​៦​រូប ​បាន​បង្កើត​សមិទ្ធផល​យ៉ាង​ត្រចះត្រចង់​ជូន​ជាតិ​ ​ដោយ​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន​ ​១១​គ្រឿង​ ពី​ការ​ប្រកួតប្រជែង​វិទ្យាសាស្ត្រ​ថ្នាក់​តំបន់​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បេក្ខជន​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ ​មាន​ជាង​ ​១៥​ម៉ឺន​នាក់​ ​ខណៈ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​បន្ត​មាន​ចំនួន​ច្រើន​លើសលប់​

​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ​ថា​ ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់ឌុប​) ​សម័យ​ប្រឡង​ ​១០​ ​សីហា ​២០២៦​ ​ខាងមុខ​នេះ​ ​មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន​ ​១៥១,២៣៨​ ​នាក់​ ​(​ស្រី​ ​៨៤,៧៣៥​ ​នាក់​)…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំប្តូរមណ្ឌលប្រឡងពីវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ ទៅ RULE ដើម្បីបង្កើនផាសុកភាពដល់បេក្ខជន និងគណៈមេប្រយោគ

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការផ្លាស់ប្តូរមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ពីវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ ទៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)
ចំណេះជីវិត, ព្រឹត្តិការណ៍

៤​ ​ទម្លាប់​សាមញ្ញ​ៗ​ដើម្បី​ថែរក្សា​ ​និង​ការពារ​ “​សុខភាព​ខួរក្បាល​” ​ឱ្យ​មាំ​មួន​

​ខួរក្បាល​គឺជា​មជ្ឈមណ្ឌល​បញ្ជាការ​នៃ​រាងកាយ​ទាំងមូល​ ​មិន​ថា​តែ​ការ​គិត​ ​ការ​ចងចាំ ​អារម្មណ៍​ ​ឬ​ការ​ធ្វើ​ចលនា​ផ្សេង​ៗ​ ​សុទ្ធសឹងតែ​អាស្រ័យ​លើ​សុខភាព​ខួរក្បាល​ទាំងអស់​។ ​ដូច្នេះ​ ការ​ថែរក្សា​ខួរក្បាល​មិន​មែន​ជា​រឿង​ស្មុគស្មាញ ​ឬ​ទាមទារ​ថវិកា​ច្រើន​នោះ​ទេ​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាកលវិទ្យាល័យ​ ​ពុទ្ធិសាស្ត្រ​ ​រៀបចំ​កម្មវិធី​ ​បង្កើត​ ​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​និង​កម្មវិធី​ផ្តល់​ព័ត៌មាន​សម្រាប់​អាណាព្យាបាល ​ដើម្បី​តម្រង់​ទិស​អាជីព​ក្នុង​វិស័យ​បច្ចេកវិទ្យា​សម្រាប់​សិស្ស​វិទ្យាល័យ​ និង​អាណាព្យាបាល​

​សាកលវិទ្យាល័យ​ ​ពុទ្ធិសាស្ត្រ​ ​នឹង​រៀបចំ​កម្មវិធី​ពិសេស​ក្រោម​ប្រធានបទ​ ​បង្កើត​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​ផ្ទាល់ខ្លួន​ សម្រាប់​សិស្សានុសិស្ស ​ក៏​ដូចជា​ការ​ផ្តល់​ព័ត៌មាន​សិក្សា​សម្រាប់​អាណាព្យាបាល​ ​នៅ​ថ្ងៃសុក្រ ​ទី​៣១​ ​ខែកក្កដា
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

សិស្ស​វ័យ​ក្មេង​កម្ពុជា​ ​៤​រូប ​ឈ្នះ​មេដាយ​មាស​លើ​ផ្នែក​ ​AI​ ​និង​ ​Robotics​ ​ពី​ការ​ប្រកួត​ថ្នាក់​អាស៊ាន​នៅ​ប្រទេស​ចិន​

សិស្សវ័យក្មេងកម្ពុជាចំនួន ៤នាក់ ឈ្នះមេដាយមាសចំនួន ៤ ក្នុងកម្មវិធីការប្រកួតលើកទី២៣ សម្រាប់យុវជនផ្នែកបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្ត (Robotics) នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន កាលពីពេលកន្លងទៅថ្មីៗនេះ។
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

កុមារី​កម្ពុជា​ ​៣​ក្រុម​ ​ឈាន​ទៅ​វគ្គ​ ​Global​ ​Semifinalists​ ​នៃ​កម្មវិធីប្រកួតប្រជែង​ ​Technovation​ ​ពិភពលោក

​ភ្នំពេញ​ ​៖​ ​ក្រុម​បេក្ខ​នារី​វ័យ​ក្មេង​របស់​កម្ពុជា​ចំនួន​ ​៣​ក្រុម​ ត្រូវបានគណៈកម្មការអន្តរជាតិជ្រើសរើសជាផ្លូវការ ជាបេក្ខភាព​​ឈាន​ទៅដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រកម្រិតពិភពលោក ​(​Global​ ​Semifinalists​) ​នៃ​កម្មវិធីប្រកួតប្រជែង​ ​Technovation​ ​ពិភពលោក ​ក្នុងចំណោមក្រុមឆ្នើមថ្នាក់ជាតិ​ទាំង​១៥​ក្រុម ដែលបានខិតខំប្រឹងប្រែងសិក្សា និងអភិវឌ្ឍគម្រោង​​យ៉ាង​ស្វិតស្វាញអស់រយៈពេល ១២សប្ដាហ៍​។
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

បាតុភូត​ ​ENSO​ ​៖​ ​ស្វែងយល់​ពី​ ​El​ ​Ni​ñ​o​ ​និង​ ​La​ ​Ni​ñ​a​ ​ដែល​ជះឥទ្ធិពល​លើ​អាកាសធាតុ​ពិភពលោក​

​បាតុភូត​ ​El​ ​Ni​ñ​o​–​Southern​ ​Oscillation​ ​(​ENSO​) ​គឺជា​វដ្ត​ធម្មជាតិ​មួយ​ដែល​កើតឡើង​ដោយ​ការ​ប្រែប្រួល​ នៃ​សីតុណ្ហភាព​ទឹក​សមុទ្រ ​ខ្យល់​ ​និង​ការ​កកើត​ពពក​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ត្រូពិក​។ ​បាតុភូត​នេះ​មាន​ឥទ្ធិពល​យ៉ាង​សំខាន់​លើ​លំនាំ​អាកាសធាតុ​
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បាក់ឌុប​ឆ្នាំ​នេះ​ ក្រសួង​អប់រំ​រៀបចំ​មណ្ឌល​ប្រឡង​សរុប​ ​២៤៤​មណ្ឌល​

សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់មណ្ឌលប្រឡងសរុបចំនួន ២៤៤មណ្ឌល ដែលស្មើនឹង ៦២០៧បន្ទប់។

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon