កម្ពុជាចាប់ផ្ដើមអនុវត្តផែនការសកម្មភាពស្តីពីការអប់រំបរិយាបន្ន រយៈពេល៥ឆ្នាំ ដើម្បីធានាឱ្យមានការអប់រំប្រកបដោយគុណភាពសម្រាប់កុមារគ្រប់រូប

កាលពីសប្តាហ៍កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការសកម្មភាពស្ដីពីការអប់រំបរិយាបន្ន (២០២៤-២០២៨) ដែលជាសមិទ្ធផលដ៏សំខាន់នៅក្នុងវិស័យអប់រំរបស់ប្រទេសកម្ពុជា។ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះមានគោលបំណងធានាថាកុមារគ្រប់រូប រួមទាំងកុមារមានពិការភាព ទទួលបានការអប់រំប្រកបដោយគុណភាព ដើម្បីលើកកម្ពស់សង្គមឱ្យកាន់តែមានបរិយាបន្ន និងសមធម៌។

ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តផែនការសកម្មភាពស្ដីពីការអប់រំបរិយាបន្ន (២០២៤-២០២៨) បង្ហាញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ការអប់រំប្រកបដោយគុណភាពដល់កុមារគ្រប់រូប។ តាមរយៈការឆ្លើយតបចំពោះឧបសគ្គនានាដែលកុមារមានពិការភាពកំពុងជួបប្រទះ យើងមានគោលបំណងកសាងប្រព័ន្ធអប់រំមួយប្រកប ដោយបរិយាបន្ន និងសមធម៌ពិតប្រាកដ។ ដោយធ្វើការរួមគ្នាជាមួយនឹងដៃគូរបស់យើង យើងនឹងធានាថាកុមារគ្រប់រូបនៅកម្ពុជាមានឱកាសរៀនសូត្រ និងអភិវឌ្ឍ។

ផែនការសកម្មភាពស្ដីពីការអប់រំបរិយាបន្ន (២០២៤-២០២៨) មានគោលបំណងសម្រេចគោលដៅធំៗចំនួន៣។ ទី១ ផែនការសកម្មភាពនេះផ្ដោតលើការផ្លាស់ប្តូរឥរិយាបថសង្គម ដើម្បីលើកកម្ពស់បរិយាបន្ន និងបង្ការការមាក់ងាយ និងការរើសអើង។ ទី២ ផែនការសកម្មភាពនេះមានគោលបំណងផ្ដល់នូវឧបករណ៍ និងការគាំទ្រដែលចាំបាច់ តាមរយៈការធានាលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា និងសេវាផ្តល់ជំនួយ។ ជាចុងក្រោយ ផែនការនេះគូសបញ្ជាក់ពីកិច្ចសហការរវាងវិស័យនានារបស់រាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីកសាងបរិយាកាសប្រកបដោយបរិយាបន្ន និងមានការគាំទ្រគ្រប់ជ្រុងជ្រោយដល់កុមារមានពិការភាព។

លោក Koen Everaert អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា សហភាពអឺរ៉ុប ជឿជាក់ថាការអប់រំសម្រាប់ទាំងអស់គ្នា គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញឱ្យយុវជនកម្ពុជាអាចឈានទៅសម្រេចបានសក្តានុពលរបស់ខ្លួន និងមានសារៈសំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងបង្កើតនូវការងារធ្វើនៅក្នុងប្រទេសផងដែរ។ ការអប់រំប្រកបដោយបរិយាបន្ន សម្រាប់មនុស្សមានពិការភាព ផ្តល់នូវឱកាសស្មើភាពគ្នា និងទទួលស្គាល់នូវសារៈសំខាន់នៃការចូលរួមចំណែករបស់ពួកគេ ទៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស។

ចំណែក លោកបណ្ឌិត វីល ផាកស៍ នាយកប្រចាំប្រទេសកម្ពុជា អង្គការយូនីសេហ្វ មានប្រសាសន៍ថា កុមារមានពិការភាពជួបប្រទះបញ្ហាប្រឈមជាច្រើន ក្នុងការទទួលបានការអប់រំ សេវាថែទាំសុខភាព និងការចូលរួមពេញលេញក្នុងសង្គម។ ជារឿយៗ ពួកគេត្រូវគេមាក់ងាយ និងរើសអើង និងគ្មានលទ្ធភាពចូលរួមក្នុងកម្មវិធីអប់រំបរិយាបន្នឡើយ។ ខណៈដែលប្រព័ន្ធអប់រំជាតិសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ យើងចាំបាច់ត្រូវមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលុបបំបាត់ឧបសគ្គនានា បណ្ដុះបណ្ដាលគ្រូ និងផ្ដល់ធនធានជាសារវន្ត សំដៅធានាឱ្យកុមារគ្រប់រូបអាចអភិវឌ្ឍបាន។ ប្រសិនបើអនុវត្តបានភ្លាមៗ ផែនការថ្មីនេះនឹងបង្កើនលទ្ធភាពរបស់កុមារមានពិការភាពក្នុងការទទួលបានការអប់រំដែលមានគុណភាពខ្ពស់គួរឱ្យកត់សម្គាល់ជាមិនខាន។

យ៉ាងណាក៏ដោយ យូនីសេហ្វកម្ពុជា រួមនឹងដៃគូអភិវឌ្ឍន៍ បាននឹងកំពុងគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តគំនិតផ្ដួចផ្ដើមនេះ ស្របតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាពទី៤ ដែលមានគោលបំណងធានាឱ្យមានការផ្តល់ការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌សម្រាប់ទាំងអស់គ្នា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។