ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

កូន ឬកុមារប្រហែលជាអាចសង្កេត ឬធ្វើត្រាប់តាមនូវសកម្មភាពទាំងឡាយដែលឪពុកម្ដាយ អ្នកអាណាព្យាបាល ឬអ្នកថែទាំ បានធ្វើនៅពេលដែលពួកគាត់មានភាពតានតឹងចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយ អ្នកអាណាព្យាបាល ឬអ្នកថែទាំ គួរជួយកូន ឬកុមារដោយប្រើប្រាស់វិធីទាំងឡាយណាដែលមានអត្ថប្រយោជន៍ចំពោះកូន ឬកុមារ។

យើងអាចសម្គាល់កូន ឬកុមារមានភាពតានតឹងចិត្តដោយសង្កេតឱ្យបានដិតដល់លើការប្រែប្រួលរបស់ពួកគេតាមរយៈរោគសញ្ញា និង​អាកប្បកិរិយាមួយចំនួន រួមមាន ៖ រោគសញ្ញា: ឈឺក្បាល ចុករោយសាច់ដុំ ថប់ដង្ហើម បែកញើស រមួលពោះ ចង់ក្អួត ស្ពឹងស្រពន់ ត្រជាក់ចុងដៃ ចុងជើង។ បញ្ហាលើផ្លូវកាយ: អសកម្ម (ខ្ជិល) អស់កម្លាំង គេងច្រើន ឬគេងមិនលក់ បេះដូងលោតញាប់ ឈឺសន្លាក់ដៃជើងជាដើម។ បញ្ហាលើផ្លូវចិត្ត: ពិបាកផ្ចង់អារម្មណ៍ ឆាប់ខឹង ឆេវឆាវ ស្រងូតស្រងាត់ ភ័យខ្លាច ត្អូញត្អែច្រើនអំពីសកម្មភាពសាលា មានអារម្មណ៍ឯកា…។ បញ្ហាលើអាកប្បកិរិយា: បង្កអំពើហិង្សា ញ៉ាំច្រើនឬមិនសូវញ៉ាំ តាមស្អិតជាមួយឪពុកម្ដាយឬគេចមុខ មិនចូលរួមសកម្មភាពជាមួយអ្នកដទៃ និយាយកុហក និងធ្វើសកម្មភាពប្រឆាំងជាដើម។

កុមារមានភាពតានតឹងចិត្ត។

បើតាមសៀវភៅ ឧបករណ៍បណ្ដុះបណ្ដាលកំណត់គោលដៅ (កម្រិតទី២) នៃយុទ្ធសាស្រ្តស្ដីពី ការចិញ្ចឹមកូនបែបវិជ្ជមាន របស់ក្រសួងកិច្ចការនារី បានបង្ហាញអំពីរបៀបដោះស្រាយភាពតានតឹងចិត្តរបស់កុមារអាយុពីចន្លោះ០ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំកុមារ អាចយកទៅអនុវត្តរួមមាន៖

កុមារដែលមានអាយុចន្លោះពី ០ឆ្នាំ ដល់ ១២ឆ្នាំ៖ ឱបកូនដោយបង្ហាញថា លោកអ្នកស្រឡាញ់ និងបារម្ភពីពួកគេ។ លើសពីនេះ ផ្តល់តុក្កតា ឬរបស់លេងណាដែលពួកគេចូលចិត្ត ដើម្បីជួយឱ្យមានអារម្មណ៍កក់ក្តៅនិងមានសុវត្ថិភាព។ លោកអ្នកអាចផ្លុំ និងបន្ធូរប៉ោងប៉ោងចំពោះកូនតូចៗ ហើយចំពោះកូន ឬកុមារដែលមានអាយុធំអាចឱ្យពួកគាត់ដកដង្ហើមវែងៗ។ ម៉្យាងវិញទៀត ចំណាយពេលនៅក្បែរ និងលេងជាមួយកូន។ លេងល្បែងណាដែលអាចឱ្យកូនបញ្ចេញអារម្មណ៍ ដូចជា គូរគំនូរ ផាត់ពណ៌ តុក្កតាហើយលើកទឹកចិត្តកូននិយាយពីអារម្មណ៍នោះ។

ឪពុកម្ដាយអាចជួយកូន ឬកុមារពីភាពតានតឹងចិត្ត។

និទានរឿងឱ្យកូន ឬកុមារស្ដាប់ ដែលរឿងនោះគឺអាចប្រហាក់ប្រហែលទៅនឹងរឿងរបស់កូន ហើយពិភាក្សាជាមួយកូនពីតួអង្គក្នុងសាច់រឿងនោះ។ ប្រាប់កូនឱ្យច្បាស់ថា អ្វីៗដែលកើតមានឡើងមិនមែនជាកំហុសរបស់ពួកគេទេ ដោយសារ កូន ឬកុមារមួយចំនួនតែងបន្ទោសខ្លួនឯង ហើយអាចគិតថាជម្លោះឪពុកម្តាយ គឺអាចមកពីកំហុសខ្លួនគេ។ ក្នុងនាមជាឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំ ត្រូវថែរក្សាខ្លួនឯង ហើយត្រូវធ្វើចិត្តឱ្យស្ងប់ក្នុងការប្រឈមជាមួយស្ថានភាពតានតឹងចិត្ត ឬកំហឹងរបស់កូន។

កុមារដែលមានអាយុចន្លោះពី ១៣ ដល់ក្រោម ១៨ឆ្នាំ ៖ កាត់បន្ថយសកម្មភាពមួយចំនួនដែលកូនកំពុងធ្វើ បើសិនជាអាចធ្វើបាន។ ទទួលស្គាល់អារម្មណ៍ដែលកូនមាន ហើយពន្យល់កូនឱ្យយល់ពីស្ថានភាពតានតឹងចិត្ដនោះ។ ទន្ទឹមគ្នានេះ ស្តាប់កូននិយាយដោយមិនវិនិច្ឆ័យ ហើយជួយពួកគេឱ្យនិយាយពីបញ្ហាដែលនាំឱ្យមានភាពតានតឹងចិត្ត។ ឱ្យកូនយំ ឬស្រែកនៅកន្លែងដែលមានសុវត្ថិភាព ឬក្នុងបន្ទប់ ប្រសិនបើពួកគេចង់ធ្វើ។ លើសពីនេះ បង្រៀនកូនឱ្យចេះដោះស្រាយភាពតានតឹងចិត្តបែបវិជ្ជមាន ដោយជ្រើសរើសនូវ សកម្មភាពដូចជា លេងកីឡា ដាំផ្កា ងូតទឹក ស្ដាប់ចំរៀង ។ល។ ជានិច្ចកាល ត្រូវធ្វើជាគំរូដល់កូន ក្នុងការដោះស្រាយជាមួយភាពតានតឹងចិត្ត។

គួរជម្រាបជូនថា ចំពោះកុមារដែលពិការភាព ការបង្ហាញថាមានភាពតានតឹងចិត្តគឺមិនខុសពីកូន ឬកុមារទូទៅទេ ហើយក៏អាស្រ័យលើប្រភេទ និងកម្រិតពិការភាពរបស់ពួកគេដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...