ភ្នំពេញ ៖ លទ្ធផលប្រកួតក្នុងកម្មវិធីល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់តំបន់ លើកទី9 ឆ្នាំ2020 យុវជនកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ 5 ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។
ប្រទេសប្រទេសឥណ្ឌូស៊ី ទទួលបានជ័យលាភីលេខ 1 លេខ2 បានទៅសិង្ហបុរី និងលេខ3 បានទៅប្រ៊ុយណេ លេខ 4 បានទៅឡាវ ចំណែកកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 5 ទទួលបាន 700 ពិន្ទុ។ លទ្ធផលនៃការប្រកួតបានប្រកាសនៅថ្ងៃព្រហស្បត្តិ៍ ទី17 ខែធ្នូកន្លងទៅ។
កម្មវិធីប្រកួតកម្មវិធីល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់តំបន់ឆ្នាំ 2020 ប្រព្រឹត្តទៅតាមវីដេអូអនឡាញបញ្ចប់ដោយជោគជ័យ។ រៀបចំនិងសម្របសម្រួលដោយប្រទេសសិង្ហបុរីជាម្ចាស់ផ្ទះ។
ការប្រកួតប្រជែងល្បងប្រាជ្ញាយល់ដឹងពីអាស៊ាន បង្កើតឡើងដើម្បីបង្កើនការស្វែងយល់ពីអាស៊ាន និងបង្កើតទំនាក់ទំនងគ្នានឹងគ្នាសម្រាប់សិស្សវិទ្យាល័យនៅបណ្តាប្រទេសអាស៊ាន។ ការប្រកួតមានបេក្ខជនឆ្នើមៗបីរូបដូចគ្នា មកពីបណ្តាប្រទេសនីមួយៗជាសមាជិក។
បេក្ខជនបីរូបតំណាងឱ្យកម្ពុជា មានយុវតី វ៉ាន់ ស្រីពេជ្រ មកពីវិទ្យាល័យទួលទំពូង។ យុវតី ប្រាក់ ស្រីតូច មកពីសាលាជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ និងយុវសិស្ស ញ៉េប ប៉ុញ្ញាឫទ្ធិ មកពីសាលាអ៊ីធូស្ទែម ព្រះយុគន្ធរ។
សូមបញ្ជាក់ថា បេក្ខជនតំណាងកម្ពុជាទាំងបីរូបខាងលើ ជាជ័យម្ចាស់លាភីលេខ ១-៣ ក្នុងកម្មវិធីការប្រកួតប្រជែងល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់ជាតិ លើកទី9 ឆ្នាំ2020 ដែលរៀបចំឡើងដោយទូរទស្សន៍ជាតិកម្ពុជា កាលពីដើមឆ្នាំ2020 ៕
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ចំថ្ងៃទី២០ ខែឧសភា ដែលជាទិវាជាតិនៃការចងចាំ មជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានរៀបចំពិធីបើកពិព័រណ៍ស្តីអំពី “សំណងនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា”
ព័ត៌មានជាតិ, ព្រឹត្តិការណ៍សាលា Neeson Cripps Academy របស់អង្គការមូលនិធិកុមារកម្ពុជាដែលផ្តល់ការអប់រំដល់កុមារក្រីក្រនៅតំបន់អតីតគំនរសំរាមក្នុងរាជធានីភ្នំពេញ បានឈ្នះពានរង្វាន់សាលាឈានមុខគេលើពិភពលោកផ្នែក STEM ក្នុងកម្មវិធី Global Schools Prize ឆ្នាំ២០២៦។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍កិច្ចសន្ទនាទស្សនាវដ្តីពិភពលោកសហសម័យកម្ពុជា (CWC) ក្នុងឆ្នាំ២០២៦នេះ បានរៀបចំឡើងក្រោមប្រធានបទ “កម្ពុជាសហសម័យក្នុងទេសភាពសកលដែលកំពុងផ្លាស់ប្តូរ”។ កិច្ចសន្ទនានេះ បានរួមចំណែកជំរុញឱ្យយុវជនកម្ពុជា-ចិន ផ្លាស់ប្តូរការ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្នុងឱកាសចូលរួមវេទិកាអប់រំពិភពលោកឆ្នាំ២០២៦ (Education World Forum 2026) នៅទីក្រុងឡុងដ៍ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញចេញពីស្នាដៃជាង ២០០ ទីបំផុតកម្មវិធីប្រកួតគំនូរ និងស្នាដៃស្ត្រី (Dream Girls Design Contest) ជំនាន់ទី១៣ ឆ្នាំ២០២៦ បានរកឃើញយុវតីឆ្នើមចំនួន ៣ រូប ដែលទទួលបានជ័យលាភី…
ចំណេះជីវិត, ព្រឹត្តិការណ៍ភាពឯកោ (Loneliness) គឺជាអារម្មណ៍ដែលមនុស្សគ្រប់រូបតែងតែជួបប្រទះ ប៉ុន្តែវាមិនមែនគ្រាន់តែជាការរស់នៅម្នាក់ឯងនោះទេ។ តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Jeremy Nobel (អ្នកបង្កើតមូលនិធិសិល្បៈ និងការព្យាបាលនៅ Boston)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍សាធារណរដ្ឋកូរ៉េ កំពុងប្រកាសជ្រើសរើសបេក្ខភាពចំនួន ២០ រូប ពីតំបន់ និងស្ថាប័នខុសៗគ្នា ដើម្បីឱ្យទៅចូលរួមកម្មវិធីK-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់ឆ្នាំ២០២៦ នេះ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា កំពុងពិនិត្យលទ្ធភាពក្នុងការបញ្ចូលកម្មវិធីសិក្សាភាសាចិន នៅតាមគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ដែលជាផ្នែកមួយក្នុងការធ្វើអន្តរជាតូបនីយកម្មវិស័យឧត្តមសិក្សាទៅក្នុងតំបន់ និងអន្តរជាតិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្នុងវេទិកាពិភាក្សា ស្ដីពី ការជំរុញការសិក្សាក្នុងវ័យកុមារសម្រាប់ពិភពលោកដែលកំពុងផ្លាស់ប្តូរ នៅមជ្ឈមណ្ឌល Queen Elizabeth II ចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ (១៨ ឧសភា) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន