ឥទ្ធិពលកូវីដ-19 តម្រូវឱ្យមនុស្សគ្រប់រូបរៀនរស់នៅក្នុង សភាពធម្មតាតាមបែបគន្លងថ្មី

ភ្នំពេញ៖ ជំងឺផ្លូវដង្ហើមកូវីដ-19 បានបន្តរីករាលដាលជាសកលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងឆ្លងចូលក្នុងសហគមន៍ជាបន្តបន្ទាប់។ កម្ពុជាកំពុងរងឥទ្ធិពលកូវីដ-19 និងការឆ្លងរីករាលដាលជាសកលនេះដែរ។ កូវីដ-19 រំខានយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពល រាប់ទាំងការគំរាមកំហែងដល់សុខភាពដោយផ្ទាល់ និងប្រយោល ប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច ការអប់រំ និងការអភិវឌ្ឍន៍នានា។ គ្រប់គ្នាកំពុងត្រូវប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន បញ្ជៀសការឆ្លងនិងការចម្លងមេរោគនេះ ទៅអ្នកដ៏ទៃតាមរបៀបរស់ក្នុង “សភាពធម្មតាតាមបែបគន្លងថ្មី” ឬជាភាសាអង់គ្លេសថា “The New Normal” ។ តើកូវីដ-១៩ បានបង្រៀនប្រជាជនកម្ពុជាពីរបៀបរស់នៅប្រក្រតីតាមបែបគន្លងថ្មីនេះ ដូចម្តេច?

អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ប្រក្រតីតាមបែបគន្លងថ្មី ឬសភាពធម្មតាតាមបែបគន្លងថ្មី សម្តៅដល់ការរស់នៅមានអនាម័យខ្ពស់ តាមរយៈការលាងដៃឲ្យបានញឹកញាប់ អនុវត្តវិធានអនាម័យនៅពេលក្អកឬកណ្ដាស់ ពាក់ម៉ាស់ក្នុងករណីចាំបាច់ បន្តអនុវត្តគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គល ដោយចៀសវាងរៀបចំការជួបជុំដែលមានមនុស្សចូលរួមច្រើន ឬធ្វើដំណើរទៅកាន់ទីកន្លែងដែលមានមនុស្សកុះករជាដើម។

លោក ហ៊ុត សេងហ៊ួត អ្នករត់ម៉ូតូកង់បីដឹកអ្នកដំណើរនៅរាជធានីភ្នំពេញយល់ថា៖

“ចាប់តាំងពីជំងឺកូវីដ-19 ផ្ទុះឡើងមក ប្រាក់ចំណូលទទួលបានពីរបរនេះក៏ធ្លាក់ចុះដែរ ដោយថ្ងៃខ្លះអាចរកបានត្រឹមពីរទៅបីម៉ឺនរៀលតែប៉ុណ្ណោះ។ លោកបានបន្តថា ទោះបីកូវីដ-19 ធ្វើឱ្យលោករកប្រាក់ចំណូលបានតិចក៏ពិតមែន ប៉ុន្តែលោករៀនសូត្របានច្រើនពីរបៀបរស់នៅតាមបែបគន្លងថ្មី ជាពិសេសអនុវត្តន៍វិធានអនាម័យជារៀងរាល់ថ្ងៃ”

សភាពធម្មតាតាមបែបគន្លងថ្មី
លោក ហ៊ុត សេងហ៊ួត អ្នករត់ម៉ូតូកង់បីដឹកអ្នកដំណើរនៅរាជធានីភ្នំពេញ

“អាកូវីដហ្នឹង វាអាក្រក់ហើយ តែយើងចេះតែប្រយ័ត្នទៅ ព្រោះមើលមិនឃើញទេ… ខ្ញុំអាល់កុលដាក់តាមរហូតពេលដឹកភ្ញៀវ តែភ្ញៀវដែលខ្ញុំដឹកគាត់យល់ដឹងច្រើន មានពាក់ម៉ាស់ មានបាញ់អាល់កុលបាញ់អី ដល់អីចឹងខ្ញុំទុកចិត្ត ! យើងនៅតែរកស៊ីធម្មតា តែប្រុងប្រយ័ត្នរហូតហ្នឹង”

នេះជាការបញ្ជាក់របស់អ្នករត់ម៉ូតូកង់បីខាងលើ

ជុំវិញរបត់ទម្លាប់ថ្មីនេះ លោក ណាប់ ខ្មៅ ជាមន្រ្តីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុនៃសាលាស្រុកមួយ នៅខេត្តស្វាយរៀង បានលើកឡើងថា បរិបទកូវីដ-19 បានបង្រៀនលោកពីឥរិយាបថទំនាក់ទំនងក្នុងសង្គម តាមរយៈការលើកដៃសំពះជម្រាបសួរគ្នាពីចម្ងាយ ប្រសើរជាងចាប់ដៃដោយផ្ទាល់ពេលជួបគ្នា។ លោកថា ទង្វើនេះរក្សាបានទាំងសុវត្ថិភាព និងផ្តល់តម្លៃវប្បធម៌របស់ខ្មែរ។

មន្ត្រីសាលាស្រុករូបនេះ បានរៀបរាប់បន្តថា ក្រៅអនុវត្តន៍វិធានថែទាំងសុខភាពជាចម្បង ឥទ្ធិពលកូវីដ-19 បានបង្រៀនលោកឱ្យចេះបន្សាំខ្លួនទៅនឹងស្ថានភាពប្រែប្រួលនានា និងរៀនបត់បែនការងារតាមស្ថានភាពជាក់ស្តែង។

“ក្នុងបរិបទកូវី-១៩ មិនបានបង្រៀនឱ្យខ្ញុំអាត្មានិយមនោះទេ ខ្ញុំបានចែករំលែកធនធានបន្តិចបន្តួចតាមលទ្ធភាព ជូនគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 ជាចំណែកតូចបំផុត តែវាបានបង្ហាញថា យើងមានការចូលរួមជាមួយរដ្ឋាភិបាលប្រយុទ្ធប្រឆាំងជំងឺកូវីដ ខណៈប្រទេសយើងកំពុងជួបបញ្ហានេះ…”

លោក ណាប់ ខ្មៅ

សំណួរថា តើការរស់នៅក្នុងសភាពធម្មតាតាមបែបគន្លងថ្មីនេះ លំបាកដែរឬទេ? លោក យៀម ម៉ាឌីណូ ប្រធាននាយកដ្ឋានថែទាំសុខភាពជនពិការ នៃក្រសួងសង្គមកិច្ច ក៏មានប្រសាសន៍ដែរថា ការលំបាកពិតជាមានច្រើន ប៉ុន្តែត្រូវរៀនសូត្រពីការលំបាកទាំងនេះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន។

សភាពធម្មតាតាមបែបគន្លងថ្មី
លោក យៀម ម៉ាឌីណូ ប្រធាននាយកដ្ឋានថែទាំសុខភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោក យៀម ម៉ាឌីណូ ៖

“វាថ្មីសម្រាប់ខ្ញុំមែនទែន សូម្បីតែកូនៗខ្ញុំក៏ពួកគេឆ្ងល់ដែរ ហើយមិនចង់អនុវត្តន៍រឿងពាក់ម៉ាស់ រឿងបាញ់អាល់កុលអីហ្នឹងទេ ! តែខ្ញុំពន្យល់និងបង្រៀនឱ្យពួកគេមានទម្លាប់ល្អ ចេះរក្សាអនាម័យ ជាពិសេសលាងសម្អាតដៃជាមួយសាប៊ូនិងទឹកស្អាត ទោះបីមិនមានកូវីដ-19 ក៏រក្សាអនាម័យដែរ”

លោក យៀម ម៉ាឌីណូ

ក្រសួងសុខាភិបាល បានបង្ហាញព័ត៌មានថា ជំងឺផ្លូវដង្ហើមកូវីដ-19 អាចចម្លងតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងអ្នកជំងឺ ឬប៉ះពាល់ដំណក់ទឹកតូចៗដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលបានឆ្លងវីរុសនេះ ដូចជាក្អក និងកណ្តាស់ ឬខ្ទាតទៅប៉ះនរណាម្នាក់ ឬប៉ះទៅលើវត្ថុនានាមានជាប់វីរុស។ មេរោគកូវីដ-19 អាចរស់នៅផ្ទៃខាងក្រៅបានជាច្រើនម៉ោង ប៉ុន្តែវាមិនឆ្លងទេ ប្រសិនបើចេះការពារខ្លួនបានត្រឹមត្រូវតាមរយៈការពាក់ម៉ាស់ កាត់បន្ថយការជួបជុំ និងរក្សាគម្លាតសុវត្ថិភាពឈរឱ្យឆ្ងាយពីគ្នា ឬទម្លាប់រស់នៅក្នុង “សភាពធម្មតាតាមបែបគន្លងថ្មី”

សភាពធម្មតាតាមបែបគន្លងថ្មី
លោកស្រីវេជ្ជបណ្ឌិត Li Ailan នាយកអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា (សិន្នសិទសារព័ត៌មាន)

នៅក្នុងសន្និទសារព័ត៌មានអំពីបច្ចុប្បន្នភាពស្ថានភាពជំងឺកូវីដ-19 កន្លងទៅ លោកស្រីវេជ្ជបណ្ឌិត Li Ailan នាយកអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ចាត់ទុកការរស់នៅក្នុងសភាពធម្មតាតាមបែបគន្លងថ្មី ថាជាប្រការចាំបាច់ដែលត្រូវអនុវត្ត។ លោកស្រី បានបញ្ជាក់ថា ៖

“ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ មនុស្សចាំបាច់ត្រូវតែរៀនរស់នៅក្នុងសភាពធម្មតាតាមបែបគន្លងថ្មី”

លោកស្រីវេជ្ជបណ្ឌិត Li Ailan មានប្រសាសន៍បន្តថា៖

“ក្រៅតែពីបុគ្គលម្នាក់ៗ អាជីវកម្ម កន្លែងធ្វើការ និងសាលារៀន ក៏ត្រូវតែសម្របខ្លួនទៅនឹងសភាពធម្មតាតាមបែបគន្លងថ្មីនេះដែរ។ ស្ថាប័នទាំងនេះ  ត្រូវដាក់ចេញនូវវិធានការបង្ការចាំបាច់នានា ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺនៅក្នុងស្ថាប័ន ព្រមទាំងដាក់ចេញនូវរបៀបធ្វើការថ្មីតាមប្រព័ន្ធអនឡាញជាដើម”

សភាពធម្មតាតាមបែបគន្លងថ្មី
លោកស្រីវេជ្ជបណ្ឌិត Li Ailan នាយកអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា

សូមជម្រាបថា ជំងឺផ្លូវដង្ហើមកូវីដ-19 បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន ត្រូវបានគេដាក់ឈ្មោះថា ជំងឺវីរុសកូរ៉ូណាឆ្នាំ២០១៩ (COVID-19) ដែលពាក្យកាត់ “CO” តំណាងឱ្យពាក្យ Corona  “VI” តំណាងឱ្យពាក្យ Virus (វីរុស) និង “D” តំណាងឱ្យពាក្យ Disease (ជំងឺ)។ វីរុស COVID-19 គឺជាវីរុសថ្មីមួយដែលមានទំនាក់ទំនងទៅនឹងអម្បូរនៃវីរុសដូចគ្នានឹងជម្ងឺរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) និងប្រភេទជំងឺផ្តាសាយទូទៅមួយចំនួនទៀត៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ក្រុម​បេក្ខជន​មកពី​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ ​ជាប់​ជ័យលាភី​លេខ​១​ ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ​នៃ​ការ​ប្រកួត​វោហារ​ស័ព្ទ​ជា​ក្រុម​ ស្ដីពី​ ​”​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​”​

​ក្រុម​បេក្ខជន​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ ​ដែល​មាន​សមាជិក​ ​៣​នាក់​សុទ្ធសឹងតែ​ជា​នារី ​បាន​ជាប់​ជ័យលាភី​លេខ​១​ ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​វោហារ​ស័ព្ទ​ជា​ក្រុម​ ស្ដីពី​ «​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​»
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឥណ្ឌា​ជា​មជ្ឈមណ្ឌល​អប់រំ​លំដាប់​សកល, ​រដ្ឋមន្រ្តី​អប់រំ​ប្រាប់​និស្សិត​កម្ពុជា​ប្រឹងប្រែង​ក្រេប​ជញ្ជក់​ចំណេះដឹង​ ត្រឡប់​មក​អភិវឌ្ឍ​ជាតិ​

​រដ្ឋាភិបាល​ឥណ្ឌា ​តាមរយៈ​ស្ថានទូត​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃទី​២៥​ ​មិថុនា ​បាន​ប្រគល់​អាហារូបករណ៍​ដល់​និស្សិត​ជ័យលាភី​កម្ពុជា​ សរុប​ចំនួន​៤១​នាក់​ ​ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ​បរិញ្ញាបត្រ​ជាន់​ខ្ពស់​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្ពុជា​ប្រាប់​ពិភពលោក​ពី​ការ​រង​ផល​ប៉ះពាល់​របស់​កុមារ​ក្នុង​ជម្លោះ​ព្រំដែន​ថៃ​-​កម្ពុជា​ ​និង​អំពាវនាវ​ឱ្យ​ពង្រឹង​ការ​ការពារ​តាម​ច្បាប់​អន្តរជាតិ​ជាបន្ទាន់​

​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​អន្តរជាតិ​ ​ដើម្បី​ការពារ​កុមារ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ ​ខណៈ​បាន​ជម្រាប​ទៅកាន់​វេទិកា​អង្គការ​សហ​ប្រជាជាតិ​ថា​ ​កុមារ​ជាង​ ​៦,៤០០​នាក់​ ​នៅ​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព…
ចំណេះជីវិត, ព្រឹត្តិការណ៍

រក្សា​សុខភាព​ ​និង​ជៀសវាង​ខ្សោះ​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​ ​៖​ ​ស្វែងយល់​ពី​បន្លែ​ ​និង​ផ្លែ​ឈើ ​៥​ ​ប្រភេទ​ ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក​ខ្ពស់​

​លោក​អ្នក​ប្រាកដជា​ធ្លាប់​បាន​ឮ​ដំបូន្មាន​ជាញឹកញាប់​មក​ហើយ​ថា​ ​ត្រូវ​ញ៉ាំ​ទឹក​ឱ្យ​បាន​យ៉ាងហោចណាស់​ ​៨​ ​កែវ​ក្នុង​មួយ​ថ្ងៃ​ ​ដើម្បីឱ្យ​ខួរក្បាល​ និង​រាងកាយ​ដំណើរការ​បាន​ល្អ​…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម​សន្តិ​បណ្ឌិត​ ​នេត ​សាវឿន ​ជំរុញ​ឱ្យ​យុវជន​ប្រើប្រាស់​បច្ចេកវិទ្យា​ ​និង​ភាព​ច្នៃប្រឌិត​ ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​

​ក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ក្រោម​ប្រធានបទ​ «​រួមគ្នា​ឆ្លើយតប​គ្រឿងញៀន​ក្នុង​បរិបទ​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត​» ​នា​ព្រឹក​ថ្ងៃទី​២៥​ ​ខែមិថុនា ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ ​ឯកឧត្តម​សន្តិ​បណ្ឌិត​ ​នេត ​សាវឿន …
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្ពុជាដាក់ឱ្យអនុវត្តកម្មវិធីថ្នាក់ជាតិ «ក្មេងស្រីដឹកនាំ» ឆ្នាំ២០២៦-២០៣០ ដើម្បីបណ្តុះអ្នកដឹកនាំស្រ្តីជំនាន់ក្រោយ

កម្ពុជាបានបោះជំហានថ្មីមួយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍធនធានមនុស្ស ដោយដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០» ក្នុងគោលបំណងបណ្តុះក្មេងស្រីឱ្យក្លាយជា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញ​សង្គម​ ​៖ ​អ្នកបង្កើត​មាតិកា ​គួរ​គិត​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​មុន​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​

ស្រប​ពេល​មាន​ការ​ជជែក​វែកញែក​យ៉ាង​ក្តៅ​គគុក​ជុំវិញ​ការ​ចែករំលែក​មាតិកា​មិន​សម​ហេតុផល​ពីសំណាក់​អ្នកផលិត​មាតិកា ​(​Content​ ​Creator​) ​មួយចំនួន​នៅលើ​បណ្តាញ​សង្គម​ ​អ្នកជំនាញ​កិច្ចការ​សង្គម ​បាន​ដាស់តឿន​ដល់អ្នក…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការងារ​ ​៣០​ ​ប្រភេទ​នៅ​អាមេរិក​ ​មិន​ទាមទារ​បរិញ្ញាបត្រ ​តែ​មាន​ឱកាស​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​រហូត​ជិត​១០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

​ការ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ ​៤​ ​ឆ្នាំ​ មិន​មែន​ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ទទួលបាន​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​នៅ​សហរដ្ឋ​អាមេរិក​ទៀត​ឡើយ​ ​ខណៈ​ទិន្នន័យ​ថ្មី​បង្ហាញ​ថា​ ​មាន​ការងារ​រហូតដល់​ ​៣០​ ​ប្រភេទ​ ​ដែល​អាច​រក​ចំណូល​បាន​…

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon