ភ្នំពេញ៖ ការសិក្សាពីចម្ងាយជាវិធីសំខាន់ជួយឱ្យសិស្សានុសិស្សទាំងអស់នៅតែអាចបន្តរៀនបានជាមួយគ្រូ ធ្វើកិច្ចការសាលា និងមានសកម្មភាពសន្ទនាជាមួយគ្រូជាធម្មតា។ នៅក្នុងដំណាក់កាលគ្រឹៈស្ថានសិក្សាទាំងអស់ទូទាំងប្រទេសផ្អាកដំណើរបណ្តោះអាសន្ន ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់ឪពុកម្ដាយមាន ឬអាណាព្យាបាលសិស្សទាំងអស់ ចូលរួមជំរុញសកម្មភាពសិក្សារបស់កូនតាមប្រព័ន្ធអនឡាញ។
ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ៖
អំឡុងពេលរៀនពីចម្ងាយនេះ សង្គមគ្រួសារមានតួនាទីសំខាន់ក្នុងការជួយពង្រឹងការរៀនសូត្រទូទៅក្នុងបរិបទវីដ-19
អ្នកស្រី យឹម នី ជាគ្រូបង្រៀននៅវិទ្យាល័យទួលទំពូង មានប្រសាសន៍ថា ៖
ពេលកូនៗរៀនតាមប្រព័ន្ធអនឡាញនេះ ឪពុកម្ដាយជាអ្នកមានទំនួលខុសត្រូវខ្ពស់ណាស់ក្នុងការជួយជំរុញកូនឱ្យមានឆន្ទៈរៀនសូត្រឱ្យ ដើម្បីទទួលបានលទ្ធផលល្អ។ ប្រសិនបើឪពុកម្ដាយមិនជួយជំរុញទឹកចិត្តកូនទេ ធ្វើឱ្យសិស្សមានអារម្មណ៍ខ្ជិល មិនចង់រៀន ហើយលទ្ធផលប្រឡងប្រចាំខែក៏ពុំទទួលបានលទ្ធផលល្អដែរ
អ្នកស្រី យឹម នី បានបន្ថែមថា ឪពុកម្តាយត្រូវតាមដាននិងលើកទឹកចិត្តកូនឱ្យសិក្សាក្នុងដំណាក់កាលកូវីដ-១៩ នេះ។ ប្រសិនបើមានការគាំទ្រនិងលើកទឹកចិត្តឱ្យសិស្សខិតខំរៀនពីសមាជិកគ្រួសារ នោះសិស្សនៅរក្សាជំហចង់បានចំណេះដឹង និងទទួលបានលទ្ធផលល្អនាពេលអនាគត។
គួររំលឹកដែរថា ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយភាគីពាក់ព័ន្ធបង្កើតឱ្យមានកម្មវិធីផ្សព្វផ្សាយមេរៀន និងសារអប់រំផ្សេងៗតាមរយៈ វីដេអូខ្លីៗ ដើម្បីឱ្យអាណាព្យាបាលសិស្សបានដឹង និងយល់កាន់តែច្បាស់អំពីគន្លឹះសំខាន់ៗជួយជំរុញឱ្យកូនមានឆន្ទៈស្រឡាញ់ការសិក្សា និងបន្តរៀនពីចម្ងាយតាមប្រព័ន្ធអនឡាញ៕
កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍របាយការណ៍របស់យូនីសេហ្វ (UNICEF) បង្ហាញថា ៩០% នៃសាលារៀននៅកម្ពុជា មានសេវាទឹកស្អាតសម្រាប់បរិភោគនៅកម្រិតមូលដ្ឋាន
ចំណេះជីវិត, ព្រឹត្តិការណ៍លោកវេជ្ជបណ្ឌិត Eric Verdin អ្នកជំនាញស្រាវជ្រាវពីភាពចាស់នៅសហរដ្ឋអាមេរិក បានលើកឡើងថា មនុស្សយើងពិតជាអាចរស់នៅរឹងមាំរហូតដល់អាយុ ៩០
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី (OCIC) និង សាកលវិទ្យាល័យ World Citi Colleges International (WCCI) របស់ប្រទេសហ្វីលីពីន នៅថ្ងៃទី១ តុលា នេះ បានចុះហត្ថលេខាជាផ្លូវការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍កម្ពុជា និងសហរដ្ឋអាមេរិក បន្តពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា តាមរយៈពិព័រណ៍ EducationUSA Fair 2026
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្រសួងបរិស្ថានកំពុងជំរុញការកាត់បន្ថយសំណល់តាំងពីប្រភព ការញែក និងកែច្នៃសំណល់ ការទប់ស្កាត់ការបំពុល និងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍តាមរយៈសារលិខិតចូលរួមអបអរទិវាមនុស្សចាស់ ថ្ងៃទី១ តុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ចំណេះជីវិត, ព្រឹត្តិការណ៍ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុល ឬការរស់នៅខ្វះមុខខ្វះក្រោយ ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុ គឺជាមូលដ្ឋានដែលមិនអាចខ្វះបាន។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) សរុបចំនួន ២៣៥នាក់ នៅក្នុងខេត្តកំពត ទទួលបានសំណង