អ្នកស្រី Tsang Yin Hung គ្រូបង្រៀនមកពីហុងកុង អាយុវ័យសែសិបប្រាំឆ្នាំ បានជាបុគ្គលបំបែកកំណត់ត្រានៃការឡើងភ្នំ Everest លឿនរហ័សខ្ពស់ជាងគេបំផុតលើលោក។ អ្នកស្រីបានចំណាយពេលត្រឹមម្ភៃប្រាំម៉ោងនិងហាសិបនាទីប៉ុណ្ណោះ ផ្តើមចេញពីជំរុំនៃអ្នកឡើងភ្នំដូចគ្នាទៅនឹងម្ចាស់កំណត់ត្រាចាស់ជនជាតិនេប៉ាល់ ដែលធ្លាប់ធ្វើបានកាលពីឆ្នាំ២០១៧ ក្នុងល្បឿនលឿនជាងដល់ទៅដប់ពីរម៉ោង។
បន្ទាប់ពីបានធ្វើដំណើរចុះមកវិញដោយសុវត្ថិភាព អ្នកស្រី Tsang បានថ្លែងប្រាប់ទៅដល់ក្រុមអ្នកកាសែតនេប៉ាល់ថា អ្នកស្រីមានអារម្មណ៍ថាអស្ចារ្យនិងរីករាយខ្លាំងបំផុតដែលអាចឡើងភ្នំខ្ពស់ជាងនេះ។ អ្នកស្រីគ្មានបំណងបំបែកកំណត់ត្រានេះឡើយ ប៉ុន្តែធ្វើដំណើរឡើងភ្នំដើម្បីប្រជែងទៅនឹងសមត្ថភាពខ្លួនឯងតែប៉ុណ្ណោះ។

ក្នុងសប្តាហ៍កន្លងទៅអ្នកស្រី Tsang បានក្លាយជាអ្នកបំបែកកំណត់ត្រាក្នុងចំណោមមនុស្សបីនាក់ដែលបានឡើងភ្នំ Everest ។ កាលពីថ្ងៃអាទិត្យសប្តាហ៍មុនលោក Arthur Muir ដែលមានវ័យចិតសិបប្រាំឆ្នាំបានក្លាយទៅជាមនុស្សមានអាយុចាស់ជាងគេបំផុតដែលបានឡើងភ្នំនេះ ខណៈដែលលោក Zhang Hong វ័យសែសិបប្រាំមួយឆ្នាំបានក្លាយទៅជាមនុស្សពិកាភ្នែកដំបូងបំផុតពីតំបន់អាស៊ី បានបញ្ចប់ការឡើងភ្នំដោយជោគជ័យកាលពីថ្ងៃចន្ទ។
គួររំលឹកដែរថា កាលពីឆ្នាំ២០១៧ កន្លងទៅ ស្ត្រីជនជាតិនេប៉ាល់ Phunjo Jhangmu Lama ធ្លាប់ឡើងភ្នំ Everest ដោយប្រើប្រាស់ពេលវេលាប្រមាណជាសាបសិបប្រាំបួនម៉ោង និងប្រាំមួយនាទី។ រដ្ឋាភិបាលនៃប្រទេសនេប៉ាល់បានប្រកាសបើកឱ្យមានសកម្មភាពទេសចរណ៍ និងការកម្សាន្តឡើងភ្នំ Everest ឡើងវិញសម្រាប់ជនបរទេសតាំងតែពីខែមេសា បន្ទាប់ពីបានបិទរយៈពេលជិតពីរឆ្នាំដោយសារឥទ្ធិពលវីរុសកូរ៉ូណា៕

ជីវប្រវត្តិ: ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Education និង AMS Economy ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេសអង់គ្លេស ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។
សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2025
សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2024
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...
ឱកាសអាហារូបករណ៍ ៥០កន្លែងសម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន តាមរយៈកម្មវិធី 2025-Skilk Road Program
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2025
ក្រោមកិច្ចសហការរវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យមួយចំនួននៅប្រទេសចិន សមាគមបានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥០កន្លែង ដែលជាប្រភេទអាហារូបករណ៍...


























