នៅទូទាំងពិភពលោកទំហំទឹកប្រាក់នៃទីផ្សារសម្ភារៈការិយាល័យត្រូវបានគេប៉ាន់ស្មានថា មានចំនួនជាង២២៦ ពាន់លានដុល្លារម៉េរិកនៅឆ្នាំ២០២១។ សហរដ្ឋអាម៉េរិកមានចំណែកទីផ្សារធំជាងគេនៅលើពិភពលោក ខណៈតំបន់អាស៊ីប៉ាស៊ីហ្វិកជាទីផ្សាររីកចម្រើនលឿនបំផុតច្រើនជាងប្រាំមួយភាគរយតែប៉ុណ្ណោះ។ ទោះយ៉ាងណាបច្ចុប្បន្នទីផ្សារលក់សម្ភារៈការិយាល័យកំពុងធ្លាក់ចុះ ខណៈកម្មវិធីអ៊ីនធឺណេតនិងបច្ចេកវិទ្យាចូលខ្លួនជំនួស។

ការស្រាវជ្រាវរកឃើញថា កំណើនសម្ភារៈការិយាល័យនៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិកភាគច្រើនបណ្តាលមកពីចំនួនប្រជាជនច្រើន អត្រាកំណើតកើនឡើង កំណើន សកម្មភាពអភិវឌ្ឍន៍អាជីវកម្ម ក៏ដូចជាកម្មវិធីអប់រំមួយចំនួន។ ជាក់ស្តែងប្រជាជននៅបណ្តាប្រទេសនីមួយៗ រាប់ទាំងវិស័យអប់រំកំពុងព្យាយាមកាត់បន្ថយសម្ភារៈប្រើប្រាស់ក្នុងការិយាល័យទាំងឡាយណាដែលមិនចាំបាច់។
នៅសហរដ្ឋអាម៉េរិកមានអាជីវកម្មសម្ភារៈការិយាល័យជាង ៨ម៉ឺនពីរពាន់ និងបានផ្តល់ការងារដល់ប្រជាជនជាង ២លាននាក់ ប៉ុន្តែឧស្សាហកម្មនេះមានអត្រាកំណើនធ្លាក់ចុះប្រមាណ ៤ភាគរយចាប់តាំងពីតាំងឆ្នាំ២០១១។ ការធ្លាក់ចុះជាបន្តបន្ទាប់នេះ ដោយសារតែអ្នកប្រើប្រាស់កំពុងចាប់ផ្តើមប្រើមធ្យោបាយទំនាក់ទំនងលើប្រព័ន្ធអ៊ីនធឺណេត ធ្វើឱ្យផលិតផលសម្ភារៈការិយាល័យធ្លាក់ថ្លៃមិនអាចទប់ទល់នឹងតម្លៃវត្ថុធាតុ ព្រមទាំងប្រកួតប្រជែងខ្លាំង។
គួរបញ្ជាក់ថា ឧស្សាហកម្មសម្ភារៈការិយាល័យកំពុងរងការគំរាមកំហែងពីការរីកលូតលាស់នៃបច្ចេកវិទ្យាអ៊ីនធឺណេត។ ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្នប្រតិបត្តិករនៅក្នុងឧស្សាហកម្មនេះប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីទម្រង់នៃការទំនាក់ទំនងបែបឌីជីថល ដែលនឹងនាំឱ្យផលិតផលនៅក្នុងឧស្សាហកម្មនេះបាត់បង់អ្នកប្រើប្រាស់ជាលំដាប់។
តាមការព្យាករណ៍របស់ The Industry Value Added (IVA) បានឱ្យដឹងថា ទីផ្សារនេះនឹងធ្លាក់ចុះជារៀងរាល់ឆ្នាំក្នុងអត្រា ៤.១ភាគរយ លើកលែងតែឧស្សាហកម្មសម្ភារៈការិយាល័យចាំបាច់មួយចំនួនតែប៉ុណ្ណោះ លើកលែងតែផលិតផលក្រដាសសម្រាប់ការិយាល័យ មានច្រើនជាង៤៥ ភាគរយនៃទីផ្សារទាំងមូល៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2026
ឱកាសសម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...
អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/05/2023
សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...
ឱកាសគ្រូបង្រៀនចូលរួមកម្មវិធី Teacher Training Students នៅប្រទេសជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2026
ជាឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅតាមសាលារៀនបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យ នៅទូទាំងប្រទេសកម្ពុជា, សម្រាប់ឆ្នាំ២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2026
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។
ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2025
ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងការសិក្សាជំនាញជាច្រើន...
មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2024
នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។































