ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្ដមចំនួន ៨៥នាក់ សម្រាប់បម្រើការនៅតាមគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងអង្គភាពក្រោមឱវាទក្រសួង។
ទទួលការចុះឈ្មោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង១៧: ០០ រសៀលជាកំហិត។ សម័យប្រឡងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។ ទាញយកពាក្យប្រឡងតាមតំណភ្ជាប់ https://bit.ly/2RdDpEI និងទាញយកវិញ្ញាសាចាស់ៗ តាមរយៈតំណភ្ជាប់ https://t.me/joinchat/HXh8C0rxL6q0ZEZMCZx2QQ ឬ https://t.me/joinchat/ULDFaCRJesnKD5tO ។
សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទាក់ទងផ្ទាល់ជាមួយការិយាល័យក្របខណ្ឌ នៃនាយកដ្ឋានបុគ្គលិក សិ្ថតនៅក្នុងបរិវេណទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ដែលមានអាស័យដ្ឋានលេខ៨០ មហាវិថីនរោត្តម រាជធានីភ្នំពេញ ឬទូរស័ព្ទលេខ០១១ ៨៥៥ ០៤៥ និង០១៧ ៦៦០ ៤៩៨ ៕
កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋាភិបាលជប៉ុននៅថ្ងៃនេះ (១៨ កុម្ភៈ) បានផ្តល់ថវិកាប្រមាណ ១លានដុល្លារដល់អង្គការ ILO ដើម្បីពង្រឹងយន្តការឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ប្រទេសអ៊ីស្រាអែល បានបង្ហាញពីបំណង ចង់រួមចំណែកជំរុញការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈការនាំយកជំនាញឈានមុខគេផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍។
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម
កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាសហស្ថាបនិក Bamnang (បំណង) បានក្លាយជាម្ចាស់ក្រុមហ៊ុនធុរកិច្ចឌីជីថលពីកម្ពុជាតែមួយគត់ដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធី Business Innovations Generator (BIG)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី “European Global Scholarship…
ព្រឹត្តិការណ៍, អប់រំកុមារតូច
កុមារក្នុងវ័យ ៣ ដល់ ៥ ឆ្នាំ គឺជាវ័យដែលពោរពេញដោយការចង់ដឹងចង់ឃើញ មានការស្រមៃខ្ពស់ និងចូលចិត្តធ្វើសកម្មភាពច្រើន។ ទោះជាយ៉ាងណាក៏ដោយ វ័យនេះក៏ជាដំណាក់កាលដែលពួកគេពិបាកគ្រប់គ្រងអារម្មណ៍ មួម៉ៅ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ដើម្បីធានា និងបង្កើនទំនុកចិត្តរបស់សាធារណជន មកលើប្រព័ន្ធអប់រំនៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា កំពុងតែរៀបចំយន្តការពាក់ព័ន្ធនឹងការបញ្ជាក់សញ្ញាបត្រពីបរទេស។
ជំនាញ, ព្រឹត្តិការណ៍
បច្ចុប្បន្ន វត្តមានរបស់និស្សិតស្ថាបត្យកម្មជានារីកំពុងកើនឡើង ខណៈសមត្ថភាព និងគំនិតច្នៃប្រឌិតរបស់ពួកគេការទទួលស្គាល់ថាមានសក្ដានុពលមិនចាញ់បុរសឡើយ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា កំពុងសិក្សាពីបទពិសោធរបស់ប្រទេសអាល្លឺម៉ង់ លើការងារបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ពិសេសការអនុវត្តកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារជាក់ស្តែង (WBL)
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសថា លោកនឹងស្វែងរកអំណាចឱ្យកាន់តែទូលំទូលាយបន្ថែម ដើម្បីគ្រប់គ្រងការចូលប្រើអ៊ីនធឺណិត ដែលលោកយល់ថា ចាំបាច់សម្រាប់ការពារកុមារ ពីហានិភ័យឌីជីថល…
ចំណេះជីវិត, ព្រឹត្តិការណ៍
នាយុគសម័យឌីជីថល មនុស្សតែងតែប្រើប្រាស់នូវជំនាញឌីជីថលផ្សេងៗទៅតាមតម្រូវការរៀងៗខ្លួន ដើម្បីបំពេញកិច្ចការងារ និងសម្រួលដល់ជីវិតរស់នៅប្រចាំថ្ងៃ ។ ពលរដ្ឋឌីជីថលមិនត្រឹមតែមានន័យថា មានសមត្ថភាពប្រើប្រាស់នូវបច្ចេកវិទ្យា…