អ្នកស្រី-ស្ដើង-ភារ៉ុង

អ្នកស្រី ស្ដើង ភារ៉ុង ជម្នះសម្ពាធសង្គម និង គ្រួសារ ដើម្បីការសិក្សាបានខ្ពង់ខ្ពស់ដូចក្ដីស្រមៃ

ខណៈពេលដែលប្រឈមនឹងឧបសគ្គសង្គម និងគ្រួសារ ដែលថាកូនស្រីមិនគួររៀនសូត្របានខ្ពង់ខ្ពស់ អ្នកស្រី ស្ដើង ភារ៉ុង ជាកូនកសិករម្នាក់ ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម បានតស៊ូដើរតាមក្ដីស្រមៃខ្លួនឯងរហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងវគ្គសិក្សាអនុបញ្ឌិតដោយជោគជ័យ។

ក្នុងនាមជាក្មេងស្រីរស់នៅតំបន់ជនបទ ដែលត្រូវទទួលរងសម្ពាធគ្រួសារផង សម្ពាធសង្គមផង វាក្លាយជាកត្តាដែលដាក់កម្រិតឲ្យអ្នកស្រីចង់បោះបង់ចោលការសិក្សាពីពេលមួយទៅពេលមួយ។ តែដោយមានក្ដីស្រមៃមួយដែលត្រូវសម្រេចឲ្យបាន អ្នកស្រីក៏បានជំរុញខ្លួនឯង និងព្យាយាមឲ្យអស់លទ្ធភាព ដើម្បីរកដំណោះស្រាយ។

ស្រ្តីមាឌល្អិត សម្បុរស្រអែមរូបនេះ បានរៀបរាប់ពីបញ្ហាប្រឈមក្នុងសហគមន៍ និងគ្រួសារមុនពេលដែលបានមកបន្តការសិក្សានៅឯទីក្រុងភ្នំពេញ។

អ្នកស្រីបានលើកឡើងថា៖ អ្នកនៅក្នុងសហគមន៍ខ្ញុំតែងតែលើកថា

” កូនពៅរបស់គ្រួសារតាស្ដើងថា ឲ្យខ្ញុំរៀនវែងឆ្ងាយធ្វើអី ខ្ញុំទៅភ្នំពេញម្នាក់ឯងចឹង មកវិញប្រយ័ត្នពោះធំ ឬខួចខ្លួនផ្តេសផ្តាស។ ទាំងអស់ហ្នឹងសុទ្ធតែពាក្យសម្ដីដែល ដែលគេដាក់សម្ពាធមកដល់ក្រុមគ្រួសារខ្ញុំ រួមទាំងខ្ញុំផ្ទាល់ ដែលធ្វើឲ្យខ្ញុំគិតថាគួរបន្តរៀនអត់ឬក៏គួរតែឈប់រៀន”

អ្នកស្រីក៏បានបន្ថែមថា៖ ដោយសារសម្ពាធសង្គមហ្នឹងហើយបានជាគ្រួសារខ្ញុំពេលខ្លះគាត់ចង់ឲ្យខ្ញុំគួរតែមិនចាំបាច់បន្តការសិក្សានៅភ្នំពេញទេ គួរតែបញ្ចប់ត្រឹមថ្នាក់ទី១២ ហើយរកការងារធ្វើធម្មតានៅស្រុកស្រែហ្នឹងទៅ។

ដោយសារទឹកចិត្តស្រលាញ់ការសិក្សា ចង់បន្តឲ្យបានស៊ីជម្រៅ និងខ្ពង់ខ្ពស់ជាងនេះ អ្នកស្រី ភារ៉ុង បានជម្នះរាល់សម្ពាធសង្គមនិងសម្ពាធគ្រួសារដោយបានព្យាយាមលើកហេតុផលក៏ដូចជាព្យាយាមលើកឧទាហរណ៍ពីអ្នកជោគជ័យនៅក្នុងវិស័យសិក្សាមកពន្យល់ដល់ក្រុមគ្រួសារដើម្បីឲ្យពួកគាត់អនុញ្ញាតឲ្យអ្នកស្រីមកបន្តការសិក្សា។លើសពីនេះទៅទៀត គឺភាពខ្វះខាតរបស់គ្រួសារអ្នកស្រី ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបញ្ជូនអ្នកស្រីមកសិក្សា។

អ្នកស្រីក៏បានបញ្ជាក់ថា៖

“ខ្ញុំបានព្យាយាមរកឲ្យអស់លទ្ធភាពថាតើ ខ្ញុំអាចជួយខ្លួនឯងយ៉ាងម៉េចនៅពេលខ្ញុំមករៀននៅភ្នំពេញ។ ខ្ញុំបានស្វែងរកអាហាររូបករណ៍ដើម្បីជួយសម្រួលបន្ទុកថ្លៃសាលា ដើម្បីជាហេតុផលមួយដែលជម្រុញឲ្យពួកគាត់អនុញ្ញាតឲ្យខ្ញុំមកសិក្សានៅភ្នំពេញ”

អ្នកស្រីក៏បានសង្កត់ធ្ងន់ត្រង់កន្លែងនេះថា មិនមែនតែអ្នកស្រីម្នាក់ទេ ដែលជួបបញ្ហាទាំងអស់នេះ មានក្មេងស្រីជាច្រើនអ្នកទៀត ដែលគាត់លះបង់ការសិក្សាដោយសារសម្ពាធទាំងអស់នេះ ឬលំបាកជាងនេះទៅទៀត។ ប៉ុន្តែអ្វីដែលសំខាន់គឺកត្តាការតាំងចិត្តខ្លួនឯង ថាចង់បន្តឲ្យខ្លួនឯងមានចំនេះដឹង មានការសិក្សាអប់រំត្រឹមប៉ុណ្ណា ហើយនឹងជម្នះរាល់ឧបសគ្គដោយរបៀបណាខ្លះ។
ក្រៅតែពីការលើកទឹកចិត្តខ្លួនឯង អ្នកស្រីក៏មានបុគ្គលសំខាន់ៗជាច្រើនដែលជួយជ្រោមជ្រែង។

អ្នកស្រី ស្ដើង ភារ៉ុង ជម្នះសម្ពាធសង្គម
អ្នកស្រី ស្ដើង ភារ៉ុង

អ្នកស្រីបានលើកឡើងថា៖

“អាចនិយាយបានថាខ្ញុំឈានមកដល់ពេលនេះ គឺខ្ញុំជួបបុគ្គលសំខាន់ៗច្រើនណាស់ សម្រាប់ខ្ញុំការជម្រុញនិងលើកទឹកចិត្តគឺការដែលមានមនុស្សម្នាក់ដែលអាចចែករំលែកកង្វល់ហើយស្ដាប់ពីកង្វល់របស់យើង នៅក្បែរយើង និងលើកទឹកចិត្តយើងរហូត រាល់ឧបសគ្គដែលយើងជួបនៅក្នុងជីវិត”

ទាក់ទងនឹងការផ្ដល់កម្លាំងចិត្តនេះអ្នកស្រីមានអ្នកប្រឹក្សាយោបល់ដែលអ្នកស្រីបានជួបក្នុងកំឡុងពេលចូលរួមសិក្ខាសាលា ដែលក្រោយមកអ្នកស្រីបានជជែក តាមអនឡាញ ពីមួយថ្ងៃទៅមួយថ្ងៃ ពីកង្វល់ក៏ដូចជាអ្វីដែលអ្នកស្រីមិនយល់។ អ្នកស្រីបាននិយាយថា៖

“ខ្ញុំជជែកជាមួយគាត់ ហើយគាត់ឲ្យកម្លាំងចិត្តខ្ញុំរហូត។ មានគាត់ទើបខ្ញុំមានដំណោះស្រាយសម្រាប់ជីវិតខ្លួនឯង នៅពេលដែលខ្ញុំជួបឧបសគ្គនានា”

ដើម្បីជាកម្លាំងចិត្តបន្ថែមក្នុងការតស៊ូ អ្នកស្រីក៏មានមនុស្សម្នាក់ដែលអ្នកស្រីតែងតែស្រមៃហើយ តែងតែចង់ក្លាយខ្លួនឲ្យបានដូចគាត់។ ក្រៅពីនេះក៏មានបុគ្គលជាច្រើនទៀត ដែលជួយជ្រោមជ្រែងតាំងពីដើមរហូតដល់អ្នកស្រីទទួលបានជោគជ័យក្នុងពេលបច្ចុប្បន្ននេះ។

អ្នកស្រីក៏បានបញ្ជាក់ផងដែរថា ៖

“បើយើងស្រលាញ់អ្វីហើយ យើងត្រូវបន្តក្ដីស្រមៃ ហើយដើរគ្រប់កាលៈទេសៈទាំងអស់ ដើម្បីទទួលបានជោគជ័យដូចអ្វីដែលយើងប៉ងប្រាថ្នា។ យើងត្រូវចេះស្វែងរកបុគ្គលដែលជា មនុស្សគំរូ ជាមនុស្សដែលយើងស្ញើចសរសើរ ចង់ពូកែដូចគាត់ ចង់សម្រេចបានដូចគាត់ ហើយយើងព្យាយាមសិក្សាស្វែងយល់ពីគាត់ ក៏ដូចជាធ្វើការទាក់ទង សុំប្រឹក្សាយោបល់ពីគាត់ដើម្បីបានគោលគំនិតថ្មីៗជាចំនេះដឹងសំខាន់ៗសម្រាប់ជួយជ្រោមជ្រែងឲ្យយើងសម្រេចបានគោលដៅរបស់យើង”

អ្នកស្រីថា

“មិនប្រកាន់ថាអ្នកណាទេ គឺគាត់សុទ្ធតែជាតួអង្គដែលអាចជួយយើងបាន។ មិនថាលោកគ្រូ មិត្តភក្ដិ ក៏ដូចជាគ្រូបង្វឹកផ្សេងៗ ដែលយើងជួបតាមរយៈការងារស្ម័គ្រចិត្តជាដើម។ ពួកគាត់សុទ្ធតែជាតួអង្គសំខាន់ដែលយើងអាចសុំជាជំនួយបាន។ អ្វីក៏ដោយឲ្យតែយើងស្រលាញ់ យើងប្ដេជ្ញាចិត្តក្នុងការសម្រេចគោលដៅរបស់យើងទាំងអស់នោះហើយដែលជាកត្តានាំឲ្យយើងអាចរកដំណោះស្រាយសម្រាប់ជីវិតខ្លួនឯងបាន តាមរយៈការសម្លឹងឃើញបុគ្គលសំខាន់ៗដែលមាននៅជុំវិញខ្លួនយើង”

អ្នកស្រី ភារ៉ុង ក៏បានលើកទឹកចិត្តយុវជន ជាពិសេសយុវតីជំនាន់ក្រោយថា កុំបាក់ទឹកចិត្តក្នុងការចាប់យកអ្វីដែលជាក្ដីស្រលាញ់របស់យើង។ វាអាស្រ័យទៅលើយើងខ្លួនឯង ថាយើងច្នៃជិវិតរបស់ខ្លួនឯង ឲ្យបានជោគជ័យកម្រិតណា។
ពេលខ្លះវាពិតជាល្អក្នុងការមានទីប្រឹក្សា ក៏ដូចជាមាន Role Model ដែលខ្មែរយើងហៅថាបុគ្គលគំរូ។ យើងស្ដាប់យោបល់ពួកគាត់ ពីម្នាក់ទៅម្នាក់ ហើយយើងយកមកគិត មកវិនិច្ឆ័យ ដើម្បីសួរថា តើយើងនិងសមត្ថភាពរបស់យើងយើងអាចដើរទៅផ្លូវណាដើម្បីអាចទទួលបានជោគជ័យលឿនហើយមានប្រសិទ្ធភាព។

ជាចុងក្រោយ អ្នកស្រីក៏សំណូមពរឲ្យប្អូនៗទាំងអស់កុំបោះបង់ចោលការសិក្សា ព្យាយាមស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ខ្លួនឯង ហើយព្យាយាមស្ដាប់ ក៏ដូចជាសិក្សាពីគ្រូ រួមទាំងមនុស្សជុំវិញខ្លួនឲ្យបានច្រើន និងធ្វើសេចក្ដីសម្រេចចិត្តប្រកបដោយភាពជឿជាក់លើខ្លួនឯង។

គួរបញ្ជាក់ផងដែរថា អ្នកស្រី ស្ដើង ភារ៉ុង បច្ចុប្បន្ននេះ អ្នកស្រីកំពុងរស់នៅទីក្រុងភ្នំពេញ និងបំពេញការងារជាមួយអង្គការតម្លាភាពកម្ពុជា៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអនុវត្តកាតព្វកិច្ចយោធា គឺជាការវិនិយោគលើស្មារតីស្នេហាជាតិ និងជាមោទនភាពរបស់យុវជន

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានសង្កត់ធ្ងន់ថា ការអនុវត្តកាតព្វកិច្ច…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលារៀនទូទាំងរាជធានីភ្នំពេញសម្រេចបន្តរៀនផ្ទាល់ មិនប្ដូរទៅអនឡាញ ទោះមានវិបត្តិសាំងឡើងថ្លៃ

គ្រឹះស្ថានមធ្យមសិក្សាសាធារណៈទាំង៦៧ នៅរាជធានីភ្នំពេញ បានឯកភាពបន្តការបង្រៀន និងរៀនដោយផ្ទាល់ក្នុងថ្នាក់រៀន ដោយមិនប្ដូរទៅការរៀនតាមអនឡាញនោះទេ ទោះស្ថិតក្នុងអំឡុងពេលមានវិបត្តិតម្លៃប្រេងឥន្ធនៈ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាកលវិទ្យាល័យជាតិមានជ័យ ចាប់ដៃជាមួយវិទ្យាល័យទាំង៣០ក្នុងខេត្តបន្ទាយមានជ័យ ជំរុញការ​អភិវឌ្ឍ​មូលធន​មនុស្ស

ក្នុងគោលបំណងរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងជំរុញការអភិវឌ្ឍមូលធន​មនុស្ស​ឆ្លើយតបបានទៅនឹងតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពិសេសសម្រាប់ខេត្តបន្ទាយមានជ័យ, សាកលវិទ្យាល័យ​ជាតិមានជ័យ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម…
ចំណេះជីវិត, ព្រឹត្តិការណ៍

ឈប់គ្រាន់តែរៀនដើម្បីចាំ ៖ គន្លឹះរៀនឱ្យពូកែ និងយល់ឱ្យស៊ីជម្រៅក្នុងសម័យឌីជីថល

នៅក្នុងសម័យកាលដែលមានការប្រែប្រួលយ៉ាងរហ័ស យុវជនម្នាក់ៗមិនត្រឹមតែត្រូវរៀនឱ្យពូកែនៅក្នុងសាលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវមាន “យុទ្ធសាស្ត្រក្នុងការរស់នៅ និងការរៀនសូត្រ” ដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោក…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

មន្ទីរអប់រំខេត្តស្វាយរៀងណែនាំសាលាជ្រើសរើសការរៀនធម្មតា ឬអនឡាញ អំឡុងពេលតម្លៃប្រេងឡើងថ្លៃ

មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង បានចេញសេចក្តីណែនាំឱ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ពិភាក្សា និងជ្រើសរើសវិធីសាស្រ្តបង្រៀន និងរៀន តាមរយៈការរៀនធម្មតា ឬការរៀនអនឡាញ តាមស្ថានភាព…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម ហ៊ុន ម៉ានី ៖ ការប្រកួតពានរង្វាន់ «ជើងឯកវិទ្យាល័យ» រួមចំណែកអភិវឌ្ឍសមត្ថភាព និងបណ្តុះទម្លាប់ល្អ ការងារជាក្រុម និងភាពទទួលខុសត្រូវរបស់យុវជន

ក្នុងឱកាសអបអរសាទរ វិទ្យាល័យឥន្ទ្រទេវី ដែល​បានក្លាយជាម្ចាស់ពានរង្វាន់ «ជើងឯកវិទ្យាល័យ» លើកទី៥ ឆ្នាំ២០២៥-២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់ថ្ងៃទី១២​ ខែឧសភា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ពង្រឹងវិស័យអប់រំ ៖ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ចែករំលែកវិធីសាស្រ្តបង្រៀនថ្មី ដល់គ្រូបង្រៀនសាលាដៃគូ

សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការ​ចូលរួម​ចំណែក​ពង្រឹងវិស័យ​អប់រំ តាមរយៈការចែករំលែកវិធីសាស្រ្តបង្រៀនថ្មី ដែលបានកំពុងប្រើប្រាស់ក្នុងសាលារៀនជំនាន់ថ្មី ដល់គ្រូបង្រៀន ៦៦នាក់
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

វៀតណាមចេញសេចក្តីព្រាងច្បាប់លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា និង AI ក្នុងការអប់រំឧត្តមសិក្សា

ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានចេញសេចក្តីព្រាងប្រកាសសម្រាប់សាធារណជនចូលរួមផ្តល់មតិ ស្តីពីការអនុវត្តបច្ចេកវិទ្យាក្នុងវិស័យអប់រំឧត្តមសិក្សា ក្នុងគោលបំណងបង្កើតក្របខណ្ឌច្បាប់រួម…
ព្រឹត្តិការណ៍, អប់រំកុមារតូច

កុមារមានបញ្ហាយឺតយ៉ាវក្នុងការនិយាយ, វិធីសង្កេត និងស្វែងយល់សម្រាប់អាណាព្យាបាល

ការតាមដានការវិវត្តរបស់កូនៗគឺជាកិច្ចការដ៏សំខាន់ ជាពិសេសនៅពេលឃើញកុមារដទៃទៀតហាក់ដូចជានិយាយបានច្រើនជាងកូនរបស់ខ្លួនឯង។ យោងតាមអ្នកជំនាញ កុមារម្នាក់ៗមានល្បឿននៃការរីកចម្រើនខុសៗគ្នា…

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon