សៀវភៅមួយសហគមន៍មួយ ៖ ចែករំលែកក្ដីស្រឡាញ់តាមរយៈការជូនកាដូជាសៀវភៅជំនួសបាច់ផ្កា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

សៀវភៅមួយសហគមន៍មួយ គ្រោងនឹងផ្តល់កាដូជា​សៀវភៅ​រាប់រយក្បាលជំនួស​ឱ្យ​បាច់ផ្កា ដល់យុវជនចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ នៅក្នុង​ឱកាស​ពិព័រណ៌សៀវភៅ និង​ក្តីស្រឡាញ់ ឯផ្សារទំនើបឡាក់គី ផាវីលៀន ម៉ល ដើម្បីជំរុញការចែករំលែកក្ដីស្រឡាញ់ក្នុងថ្ងៃនៃក្ដីស្រឡាញ់។

លោក សុក ឡាក់ តំណាងអ្នករៀបចំព័រណ៍សៀវភៅ និងក្តីស្រលាញ់ មានប្រសាសន៍ថា​ ពិព័រណ៍សៀវភៅ និងក្តីស្រលាញ់ ជាកម្មវិធីមួយនៅក្នុងចំណោមកម្មវិធីជាច្រើនរបស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ ដែលរៀបចំឡើងក្នុងគោលបំណងបញ្រ្ជាបការអាននៅតាមសហគមន៍គ្រប់ទម្រង់ ពិសេសនៅថ្ងៃនៃក្ដីស្រឡាញ់ ហើយអ្វីដែលយើងចង់ឃើញ គឺមនុស្សអាចផ្ដល់ក្ដីស្រឡាញ់តាមរយៈសៀវភៅ ក្នុងរូបភាពផ្ដល់កាដូជាសៀវភៅទៅដល់អ្នកជាទីស្រឡាញ់ ដូចជាឪពុកម្ដាយ បងប្អូន ឬមិត្តភក្ដិជាដើម។

លោក សុក ឡាក់ តំណាងអ្នករៀបចំព័រណ៍សៀវភៅ និងក្តីស្រលាញ់

តំណាងអ្នករៀបចំព័រណ៍សៀវភៅ និងក្តីស្រលាញ់ រូបនេះ បន្ថែមថា តាមរយៈកម្មវិធីនេះ ក្រុមការងារសៀវភៅមួយសហគមន៍មួយ រំពឹងថា ប្រជាជនខ្មែរ ជាពិសេសយុវជននឹងមានទម្លាប់អាន ក៏ដូចជាមានវប្បធម៌ខ្ពង់ខ្ពស់ លើកតម្កើងអ្នកចេះដឹង សម្បូរអ្នកចេះដឹងកាន់តែច្រើនក្នុងសង្គម ប្រកបដោយសេចក្ដីថ្លៃថ្នូរ។ ពិសេស មានបរិបទថ្មី គឺយកសៀវភៅជាកាដូជំនួសផ្កា ទៅមនុស្សជាទីស្រឡាញ់។

យុវជនទិញសៀវភៅ

បើតាម លោក សុខ ឡាក់ ពិព័រណ៍សៀវភៅ និងក្តីស្រលាញ់ នឹងមានសកម្មភាពជាច្រើនដែលសាធារណៈជនអាចចូលរួមបានដោយសេរី ដូចជា ការតាំងពិព័រណ៍សៀវភៅ ចែកសៀវភៅហ្រ្វីៗរាប់រយក្បាល ស្តង់សៀវភៅ និងការលក់បញ្ចុះតម្លៃ វេទិកាចែករំលែកបទពិសោធន៍ សួនអំណាន សកម្មភាពសិក្ខាសាលា និងការបរិច្ចាគសៀវភៅ។ ក្រៅពីនោះ មានកម្មវិធីគូសគំនូរ ធ្វើទាន តាំងពិព័រណ៍គំនូរ និងកម្មវិធីសប្បាយៗផ្សេងៗទៀត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *