ការចាប់យក ជំនាញសិក្សា 2 ក្នុងពេលតែមួយចំណេញមែន តែប្រឈមនឹងហានិភ័យខ្ពស់

កំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រមាននិស្សិតមួយចំនួនជ្រើសរើសការសិក្សាជំនាញ2ផ្សេងគ្នាក្នុងពេលតែមួយ។ ការចាប់យកជំនាញ 2 ផ្សេងគ្នាក្នុងថ្នាក់ឧត្តមសិក្សានេះអាចជារឿងប្រថុយប្រថានសម្រាប់និស្សិតខណៈដែលពួកគាត់អាចនឹងទទួលបានទាំងគុណប្រយោជន៍ និងបញ្ហាប្រឈមជាច្រើន។

ក្នុងនាមជានិស្សិតម្នាក់ដែលកំពុងបន្តការសិក្សា 2ជំនាញស្របពេលគ្នានេះ យុវជន ប៊ុន ឡេង ដែលកំពុងសិក្សានៅថ្នាក់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ហើយមួយទៀតគឺថ្នាក់ភាសាអង់គ្លេសនៅសាកលវិទ្យាល័យភ្នំពេញ
បានចែករំលែកបទពិសោធន៍របស់ខ្លួនថា៖

“ការសិក្សាបែបនេះបានផ្តល់អត្ថប្រយោជន៍ខ្លាំងដល់ខ្ញុំ ដោយសារមុខជំនាញទាំង 2 ដែលខ្ញុំកំពុងរៀននេះគឺវាទាក់ទងគ្នា”

ជំនាញសិក្សា
រូបភាព ៖ យុវជន ប៊ុនឡេង

យុវជនរូបនេះបានបន្ថែមថា ៖

“បើសិនជាយើងចង់រៀន2មុខជំនាញក្នុងពេលតែមួយ សូមរើសយកជំនាញណាដែលជួយបំពេញគ្នា និងទាក់ទងគ្នាទើបល្អ”

ការដាក់ទុនសិក្សាមុខជំនាញ2 ក្នុងពេលតែមួយនេះអាចជួយឲ្យសិស្សនិស្សិតចំណេញបានច្រើនទៅលើពេលវេលា ដោយក្នុងរយៈពេល4ឆ្នាំ និស្សិតអាចទទួលបានបរិញ្ញាបត្រដល់ទៅ 2 ។ លើសពីនេះទៅទៀត បន្ទាប់ពីរៀនចប់សិស្សនិស្សិតអាចមានជម្រើសច្រើនក្នុងការជ្រើសរើសការងារដែលខ្លួនចង់ធ្វើ ខណៈដែលទីផ្សារការងារកាន់តែទូលំទូលាយ ធ្វើឲ្យកាន់តែងាយស្រួលរកការងារជាងមុន។ 

យុវជន ម៉េង វាសនា ជានិស្សិតដែលធ្លាប់រៀន 2ជំនាញដែរនោះ ក៏បានឲ្យដឹងផងដែរថា ខ្លួនបានជ្រើសរើសយកការសិក្សាបែបនេះ ព្រោះដោយសារតែចំណង់ចំណូលចិត្តទៅលើជំនាញទាំង2ផ្ទាល់តែម្ដង ម៉្យាងគឺដោយសារតែទស្សនៈ និងផ្នត់គំនិតផ្ទាល់ខ្លួនដែលតែងតែប្រកាន់ថា ប្រសិនបើខ្លួនមានចំណង់ចំពោះអ្វីមួយហើយ គួរតែស្រវាអនុវត្តនូវសកម្មភាពដើម្បីសម្រេចនូវគោលដៅនោះ គឺមិនគួរបណ្ដោយខ្លួននៅទំនេរនាំខកខានឱកាសឡើយ។ វាសនា បានលើកឡើងថា៖ “ខ្ញុំគិតថានៅខ្ញុំនៅក្មេង ខួរក្បាលនៅក្នុងស្ថានភាពល្អសម្រាប់សិក្សាពេញលេញ ដូច្នេះគួរតែរៀនទាំង2 ជំនាញ ដោយមិនគួរចំណាយពេលវេលារង់ចាំរហូតទាល់តែរៀនចប់មួយជំនាញ ទើបបន្តរៀនជំនាញមួយទៀតនោះទេ ព្រោះវាខាតពេលច្រើន។ 

ជំនាញសិក្សា
រូបភាព ៖ យុវជនវាសនា

ការសិក្សាជំនាញ 2 ក្នុងពេលជាមួយគ្នានេះក៏អាចធ្វើឲ្យសិស្ស-និស្សិតរងនូវសម្ពាធច្រើនដែរ ដូចជាសម្ពាធផ្លូវចិត្តជាដើម។ ការរៀនតែមួយជំនាញ សិស្សមានការងារសាលាត្រូវធ្វើច្រើនណាស់ទៅហើយ ចុះបើរៀនដល់ទៅ 2ជំនាញ នោះកិច្ចការសាលាដែលគ្រូដាក់ឲ្យកាន់តែមានច្រើនទ្វេដង។ កំណើនកិច្ចការនេះហើយធ្វើឲ្យយើងមានសម្ពាធ និងស្រ្តេសខ្លាំង។ នេះជាការលើកឡើងរបស់ ប៊ុនឡេង។  បន្ថែមពីនេះទៀតគឺបញ្ហាក្នុងការគ្រប់គ្រងពេលវេលា។ ការរៀនពីរមុខវិជ្ជាក្នុងពេលតែមួយ តម្រូវចំណាយពេលច្រើន ធ្វើអោយនិស្សិតមិនមានពេលច្រើនសម្រាប់សម្រាកលំហែកាយ ធ្វើការក្រៅម៉ោង ឬចូលរួមការងារសង្គមអ្វីបានច្រើនឡើយ។ 

សិស្សដែលរៀនច្រើនមុខវិជ្ជាអាចពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលអាចប៉ះពាល់ដល់គុណភាពនៃការសិក្សា។ ចុងក្រោយនិស្សិតអាចនឹងទទួលបានលទ្ធផលសិក្សាមិនសូវល្អ។ ជាក់ស្ដែងបើមុខវិជ្ជាទាំង2 ប្រលងក្នុងថ្ងៃតែមួយជាមួយគ្នា អ្នករៀននឹងពិបាកផ្ដោតអារម្មណ៍ទៅលើមុខជំនាញណាមួយ។ ប៊ុនឡេង បន្ថែមថា៖ “ពេលប្រលងជាន់ថ្ងៃគ្នា យើងមិនអាចផ្តោតទៅលើសាលាណាមួយ 100% ទេ ដូច្នេះហើយលទ្ធផលដែលយើងទទួលបានក៏មិនសូវខ្ពស់ដូចមិត្តរួមថ្នាក់យើងផ្សេងទៀតដែលរៀនតែមួយមុខជំនាញដែរ”។

ត្រលប់ទៅកាន់យុវជន វាសនា ដែលសិក្សា2មុខវិជ្ជាក្នុងពេលតែមួយដូចបានរៀបរាប់ខាងលើ បច្ចុប្បន្នបានសម្រេចចិត្តព្យួរមុខជំនាញមួយសិន ក៏ព្រោះតែចង់ផ្ដោតការសិក្សាលើតែជំនាញមួយឲ្យបានច្បាស់លាស់ និងយកពេលដែលនៅសេសសល់ទៅធ្វើការដើម្បីទទួលបានបទពិសោធន៍បន្ថែម។ 

វាសនា បានបញ្ជាក់ថា ៖

“មូលហេតុទី1 ដែលធ្វើឱ្យខ្ញុំសម្រេចចិត្តព្យួរមួយមុខជំនាញសិនក៏ព្រោះតែពេលនេះខ្ញុំបានឈានចូលឆ្នាំទី 4 ហើយ ខ្ញុំគិតថាខ្ញុំគួរតែចំណាយពេលឱ្យបានច្រើនផ្ដោតលើជំនាញទី1 ដែលពេលនេះជាឆ្នាំសំខាន់ក្នុងការត្រៀមបញ្ចប់ថ្នាក់បរិញ្ញាបត្រ។ មូលហេតុទី 2 គឺដោយសារតែខ្ញុំចង់ចេញស្វែងរកការងារដើម្បីអាចទទួលបាននូវបទពិសោធន៍ ក៏ដូចជាថវិកាខ្លះសម្រាប់ផ្គត់ផ្គង់បន្តការសិក្សារួមជាមួយនឹងកត្តាជីវភាពប្រចាំថ្ងៃផងដែរ។ ខ្ញុំគិតថា បើរៀនតែមួយមុខមិនគ្រប់គ្រាន់ទេ ព្រោះពេលប្រលូកក្នុងវិស័យការងារ គឺត្រូវទាមទារឱ្យមានទាំងចំណេះដឹង និងបទពិសោធន៍ទើបអាចប្រជែងក្នុងការស្វែងរកការងារបាន”

ជាការចែករំលែកទៅកាន់ប្អូនៗដែលទើបតែបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅពេលថ្មីៗនេះ វាសនា បានផ្ដល់មតិយោបល់ថាការជ្រើសរើសមុខជំនាញនៅថ្នាក់បរិញ្ញាបត្រនោះ គឺគួររៀនតែមួយជំនាញទើបល្អ ហើយយកពេលវេលាផ្ដោតសំខាន់ទៅលើតែមួយមុខជំនាញនោះជាចម្បង។ វាសនា បានបន្ថែមថា៖ “យោងទៅតាមបទពិសោធន៍ និងទស្សនៈរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាប្អូនៗដែលទើបតែបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ គួរតែជ្រើសរើសត្រឹមតែមួយជំនាញសិនបានហើយ ព្រោះការសិក្សានៅកម្រិតឧត្តមសិក្សា វាមានកម្រិតខុសគ្នាឆ្ងាយពីអ្វីដែលប្អូនៗធ្លាប់ឆ្លងកាត់។

ការសិក្សានៅកម្រិតឧត្តមសិក្សា គឺទាមទារឱ្យយើងផ្ដោតចិត្តគំនិត ស្មារតីឱ្យបានខ្លាំងលើការសិក្សា ព្រោះវាជាកម្រិតមួយដែលផ្ដល់នូវចំណេះជំនាញពិតប្រាកដសម្រាប់អាជីពនាពេលអនាគត មិនមែនត្រឹមតែចំណេះដឹងទូទៅដូចកាលនៅវិទ្យាល័យទៀតនោះទេ។ ម្យ៉ាងទៀត ប្អូនៗគួរតែផ្ដោតលើការសិក្សាតែមួយជំនាញដើម្បីទទួលបាននូវ Credit  និង GPA ឱ្យបានខ្ពស់ក្នុងមួយជំនាញជាក់លាក់ ទើបអាចមានឱកាសខ្ពស់ប្រជែងក្នុងការស្វែងរកការងារនាពេលអនាគត។ ការសម្រេចជ្រើសរើសយកការសិក្សាជំនាញ 2 ក្នុងពេលតែមួយអាចនឹងមានផលលំបាកក្នុងផ្តោតលើជំនាញ និងត្រូវបែងចែកពេលវេលាជាច្រើន។ មួយវិញទៀត ប្អូនៗនឹងមិនមានពេលគ្រប់គ្រាន់សម្រាប់ធ្វើរឿងរ៉ាវផ្សេងទៀតសម្រាប់ខ្លួនឯង ដែលជាកត្តាអាចនាំឱ្យកើតមាននូវស្ត្រេស និងការថប់អារម្មណ៍ផងដែរ៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

មកស្គាល់អ្នកវិទ្យាសាស្រ្តខ្មែរ ពីររូប ដែលទទួលបានពានមាស និង​សំរឹទ្ធ ក្នុងកម្មវិធីប្រកួតពានរង្វាន់អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម២០២៦

ក្នុងកម្មវិធីប្រកួតពានរង្វាន់អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម ២០២៦ ដែលរៀបចំឡើង​ដោយ​ក្រសួងឧស្សាហកម្ម វិទ្យាសា្រស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងទិវាជាតិវិទ្យាសា្រស្ត បច្ចេកវិទ្យា និងនវានុវត្តន៏លើកទី៤ សាស្រ្តាចារ្យខ្មែរចំនួនពីររូប…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

តួនាទីរបស់គ្រឹះស្ថានឧត្ដមសិក្សានៅក្នុងការអភិវឌ្ឍមូលធនមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា

មូលធនមនុស្សមិនត្រឹមតែសំដៅលើកម្រិតអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវជំនាញ បទពិសោធ និងសមត្ថភាពច្នៃប្រឌិត ជាពិសេសក្នុងវិស័យ ICT, STEM និងបច្ចេកវិទ្យាបៃតង ។
ចំណេះជីវិត, ព្រឹត្តិការណ៍

បង្កើតថាមពលពេលព្រឹក ៖ តិចនិកកម្ចាត់ភាពស្ពឹកស្រពន់ និងបង្កើនផលិតភាព

ការចាប់ផ្ដើមពេល​ព្រឹកដោយភាពស្រស់ស្រាយ និងមានគោលដៅច្បាស់លាស់ គឺជាគ្រឹះដ៏សំខាន់នៃមនុស្សជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើនតែងតែជួបប្រទះបញ្ហា “កង្វះកម្លាំងចិត្ត” នៅពេលភ្ញាក់ពីគេង ដែលបណ្ដាលឱ្យផែនការ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

នាយករដ្ឋមន្រ្តីស្នើ​ឱ្យ​សិក្សា​លទ្ធភាព​រៀន​តាម​ប្រព័ន្ធអនឡាញ ប្រសិនវិបត្តិតម្លៃប្រេង​ឥន្ធនៈនៅតែបន្ត

ដើម្បីឆ្លើយតបទៅនឹងវិបត្តិតម្លៃប្រេងឥន្ទនៈជាសកល ក្នុងការកាត់បន្ថយចំណាយលើការធ្វើដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សិក្សាលើលទ្ធភាពឱ្យសិស្សានុសិស្ស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យក្រសួងមហាផ្ទៃ អំពាវនាវអ្នកបើកបរគ្រប់រូប ពិសេស​យុវជន យកចិត្តទុកដាក់ពីសុវត្ថិភាព គោរពច្បាប់ និង​បើកបរដោយប្រុងប្រយ័ត្ន

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភដ៏ធំមួយសម្រាប់សង្គម ដោយអាចបណ្តាលឱ្យមានរបួស ខូចខាតទ្រព្យសម្បត្តិ និងអាចឈានដល់ការបាត់បង់ជីវិត។
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនខ្មែរប្រើសិល្បៈឌីជីថល រំលេចអត្តសញ្ញាណជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ក្នុងយុគសម័យបច្ចេកវិទ្យាដ៏សម្បូរបែប ក្រុមយុវជនខ្មែរដែលមានទេពកោសល្យផ្នែកសិល្បៈច្នៃប្រឌិត បានបង្ហាញស្នាដៃយ៉ាងរស់រវើកតាមរយៈការរចនា “គំនូរតុក្កតាឌីជីថល” (Digital Art) ដោយរំលេចអំពីស្លៀកពាក់ប្រពៃណីខ្មែរ…
ចំណេះជីវិត, ព្រឹត្តិការណ៍

តិចនិក ៧ យ៉ាង ដើម្បីក្លាយជា «មនុស្សពូកែគិត» (Critical Thinking)

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សខ្លះមើលទៅហាក់ដូចជាពូកែដោះស្រាយបញ្ហា និងមិនងាយចាញ់បោកគេ? នោះគឺដោយសារពួកគេមាន «ជំនាញគិតបែបវិភាគ»។ ជំនាញនេះមិនមែនសម្រាប់តែអ្នករៀនពូកែ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon