សាលា​ TVET ត្រៀមដាក់បញ្ចូល​កម្មវិធីជួសជុលរថយន្តអគ្គិសនី​​ក្នុងកម្មវិធីសិក្សា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

សាលា​បណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) កំពុងត្រៀម​ក្នុងការ​ដាក់បញ្ចូល​កម្មវិធី​ជួសជុលរថយន្តអគ្គិសនី (EV Car) ទៅ​ក្នុងកម្មវិធីសិក្សា​របស់ខ្លួន​សម្រាប់វគ្គសិក្សា​នៅឆ្នាំក្រោយនេះ បន្ទាប់ពីមើលឃើញ​នូវ​ការ​កើន​ឡើង​ជាបន្ត​បន្ទាប់ នៃការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា។

ឯកឧត្តម ជិន ដារា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) មានប្រសាសន៍ថា ដោយ​មើលឃើញ​ពីការ​កើនឡើង និងនិន្នាការ​នៃការ​ប្រើប្រាស់យានយន្ត​អគ្គិសនីនៅកម្ពុជា វិទ្យាស្ថាន ITI នឹងដាក់បញ្ជូលកម្មវិធីសិក្សាបន្ថែមជំនាញជួសជុលរថយន្តអគ្គិសនី (EV) ក្នុងកម្មវិធីសិក្សា TVET ហើយ​បច្ចុប្បន្ន កម្មវិធីនេះ ក៏​ស្ថិត​ក្នុងកម្មវិធីសិក្សាថ្មីក្នុងកម្មវិធីសិក្សាផ្ទៃក្នុងរបស់វិទ្យាស្ថានរួចហើយ និងកំពុងរង់ចាំអ្នកជំនាញខាងក្រុមហ៊ុនឯកទេសចូលរួមបន្ថែម ដើម្បីឱ្យកម្មវិធីសិក្សាកាន់តែល្អ។

បើតាម ឯកឧត្តម ជិន ដារា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នឹងត្រៀមបើកបង្រៀន និងទទួលសិស្សចូលសិក្សាជំនាញជួសជុលយានយន្តអគ្គិសនី នៅវគ្គសិក្សាថ្មីឆ្នាំ២០២៤-២០២៥។ ឯកឧត្តមបន្ថែមថា ការចាប់ផ្ដើមវគ្គសិក្សាថ្មីនេះ នឹងមានផ្ដល់ជូនការសិក្សាក្នុងកម្រិតចាប់ពីសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈ១(៤ខែ) រហូតដល់ សញ្ញាបត្របច្ចេកទេសជាន់ខ្ពស់ ឬហៅថា បរិញ្ញាបត្ររង(២ឆ្នាំ) ។

តាមរបាយការណ៍​របស់ក្រសួងសាធារណការ និង​ដឹកជញ្ជូន គិតត្រឹមខែសីហា ឆ្នាំ២០២៤ ការចុះបញ្ជីយានយន្តអគ្គិសនីនៅ​កម្ពុជាមានចំនួន ៣ ៦៧៦គ្រឿង ។ ក្នុងនោះដើម្បីសម្រួល​ដល់ការធ្វើចរាចរណ៍​របស់យានយន្តអគ្គិសនី ​កម្ពុជា​ក៏​ដាក់​ឱ្យ​មាន​ទីតាំងបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេសចំនួន ២១កន្លែង ខណៈដែលមានទូបញ្ចូលថាមពលយានយន្តអគ្គិសនីលឿនខ្លាំងសរុបចំនួន ២៧ទូ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការប្រើប្រាស់រថយន្តអគ្គិសនី ឬ EV Car គឺជាចលនាមួយ​ដែល​មិន​អាច​ទប់ស្កាត់បានទេ ដោយសារតែបច្ចុប្បន្ន រថយន្តដែលប្រើប្រាស់​បច្ចេកវិទ្យាថាមពលអគ្គិសនី គឺកាន់តែច្រើនទៅៗ ហើយ​គុណភាពនៃការប្រើប្រាស់រថយន្តនេះ ក៏​កាន់តែធុន និង​បើកបរកាន់តែបានឆ្ងាយ ។ ជាមួយ​គ្នានេះ ជាការជួយ​ដល់រាជរដ្ឋាភិបាលក្នុងការ​សម្រេចបាន​នូវ​គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ក្រសួងការងារនឹងធ្វើការ​បណ្តុះបណ្តាលធនធាន​មនុស្ស ឱ្យចេះជួសជុល ឱ្យចេះថែទាំ ហើយ​នឹង​ចេះគ្រប់គ្រង​ទៅលើគ្រឿងយន្ត ក៏​ដូចជាម៉ាស៊ីនដែលប្រើប្រាស់ដោយអគ្គិសនីនេះ។

បើតាម ឯកឧត្តម ហេង សួរ ក្នុងរយៈពេល១ ទៅ២ឆ្នាំទៀត គឺទីផ្សារយានយន្តអគ្គិសនី (EV) នឹងកើនច្រើនឡើង ដូច្នេះអ្នកដែល​មានជំនាញ ខាងផ្នែក EV បើទោះបីជាបម្រើការងារនៅយានដ្ឋាន ឬក៏​បើកយានដ្ឋានខ្លួនឯង គឺ​​នឹងមានអតិថិជនដែលមានរថយន្ត EV កាន់តែច្រើន។

យោង​តាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ កម្ពុជាបានបង្ហាញពីការ​ប្តេជ្ញាចិត្ត ដោយ​បង្កើន​ការ​ប្រើប្រាស់​យានយន្តអគ្គិសនីដែលបាន​កំណត់​ការ​ប្រើប្រាស់​ទោចក្រយានយន្តអគ្គិសនី​ឱ្យ​បាន ៧០% និង​រថយន្ត​អគ្គិសនី​ឱ្យបាន ៤០% នៅ​ត្រឹម​ឆ្នាំ​២០៥០ ក្នុង​គោលដៅ​សម្រេច​បាន​អព្យាក្រឹតកាបូន។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា វិស័យយានយន្តអគ្គិសនីត្រូវបានកំណត់ជាវិស័យមួយក្នុងចំណោមវិស័យដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមមិនត្រឹមតែជួយ​ដល់ការលើកកម្ពស់បរិស្ថាន និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពលផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *