ការសិក្សា ៖ កុមារ​ដែល​លេង​ជា​ទៀងទាត់ជាមួយ​ឪពុកម្តាយ មិន​សូវមានបញ្ហាសុខភាពផ្លូវចិត្ត

ការសិក្សា​មួយដែល​បង្ហាញ​ដោយ​អង្គការ UNICEF ឱ្យដឹងថា កុមារ​ដែល​លេង​ជា​ទៀងទាប់​ជាមួយ​ឪពុកម្តាយ ពួកគេ​មិន​សូវមានបញ្ហាសុខភាពផ្លូវចិត្តមួយចំនួនដូចជា ​ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ឆេវឆាវ និងបញ្ហាដំណេកនោះទេ។ ជាមួយគ្នានេះ UNICEF បានលើកទឹកចិត្ត​ដល់​ឪពុកម្តាយគួរ​ចំណាយ​ពេល​វេលា​លេង​ជាមួយកូនៗ ដើម្បីពង្រឹងសុខភាពផ្លូវចិត្តពួកគេ។

បើតាម UNICEF ការលេងជាមួយកូនៗ គឺជួយពង្រឹងចំណងរវាងឪពុកម្តាយ និង​កូន តាមរយៈការផ្តល់​ឱ្យ​កូន​នូវ​សេចក្តីស្រឡាញ់ ការ​លួងលោម និង​ការ​យកចិត្តទុកដាក់។ សកម្មភាពនេះ គឺឪពុកម្តាយ​កំពុង​បង្កើត​មូលដ្ឋានគ្រឹះ​សម្រាប់ការ​អភិវឌ្ឍ​ជំនាញ​ផ្នែកស្មារតី និង​សង្គម ដែលគាំទ្រ​ដល់សុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់ពួកគេ​នាពេលអនាគត។

ជាមួយគ្នានេះ ការ​ផ្តល់​ពេលវេលា​ឱ្យ​កុមារ​លេង ក៏​ជួយ​ឱ្យ​ពួកគេ​អាច​គ្រប់គ្រង និង​ដោះស្រាយ​បញ្ហា​អារម្មណ៍​នានា ដូចជា ការ​ឈឺចាប់ ការ​ភ័យខ្លាច ឬ​ការ​បាត់បង់ ខណៈ​ពេល​ដែលពួកគេ​នៅ​តែ​អាច​លេង​ដូចជាកូនក្មេង។

ការលេងក៏​​ជួយ​កាត់បន្ថយភាពតានតឹង ដោយ​តាម​ការសិក្សា នៅពេល​អ្នក​រីករាយ​នឹង​ពេល​វេលា​សប្បាយៗ និង​សើចក្អាកក្អាយ​ជាមួយគ្នា រាងកាយរបស់អ្នក​នឹង​បញ្ចេញ​អរម៉ូនអង់ដូហ្វីន ដែល​ជំរុញ​ឱ្យ​មាន​អារម្មណ៍​ល្អ និង​វិជ្ជមាន។

ការ​សិក្សា​ក៏បង្ហាញដែរថា ការលេងក៏​ជួយ​បង្កើត​ទំនុកចិត្ត ព្រោះនៅពេល​ដែល​អ្នក​ឆ្លៀត​ពេល​លេង​ជាមួយ​កូន កូន​តូច​របស់អ្នក​នឹងដឹងថា ពួកគេ​មាន​តម្លៃ និង​រីករាយ​ក្នុងការ​នៅក្បែរ, ការ​ចែក​រំលែក​បទពិសោធន៍​ជាមួយ​គ្នា ធ្វើ​ឱ្យ​កូន​របស់អ្នក​ដឹងថា ពួកគេ​ត្រូវ​បានគេស្រឡាញ់ និង​មានសារៈសំខាន់ ដូច្នេះហើយ សូមញញឹម ចូលរួមលេង និង​រីករាយ​គ្រប់ពេលវេលា​ជាមួយកូនៗ​របស់អ្នក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។