សាលារៀនគោលដៅចាប់ផ្តើមអនុវត្តវិធានគន្លឹះជំរុញកំណែទម្រង់វិស័យអប់រំ

សាលាបឋមសិក្សាអនុវត្ត ក្នុងខេត្តបាត់ដំបង គឺជាសាលារៀនគោលដៅមួយក្នុងចំណោមសាលារៀនជាច្រើនផ្សេងទៀតកំពុងអនុវត្តវិធានគន្លឹះជំរុញកំណែទម្រង់វិស័យអប់រំ ដែលបានដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងគោលដៅពង្រឹងគុណភាពអប់រំ។

បច្ចុប្បន្ននេះ សាលាបឋមសិក្សាអនុវត្ត កំពុងអនុវត្តកម្មវិធីដូចជា ការអប់រំចរិយាធម៌ និងសីលធម៌ កម្មវិធីសមាធិ ក្នុង ១សប្តាហ៍ ១ម៉ោងរៀងរាល់ថ្ងៃព្រហស្បតិ៍ ការបញ្ជា្របការអប់រំកុមារ លើកកម្ពស់សុខភាពផ្លូវចិត្ត , ការអប់រំសិល្បៈដែលរួមមានការរាំរបាំតាមកម្រិតថ្នាក់ , ការបង្កើតគណៈកម្មការថ្នាក់រៀន និងគណៈកម្មការសាលារៀន ដែលជាការចូលរួមដោយមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសហគមន៍ , ការលើកម្ពស់សុខភាព និងអាហារូបត្ថម្ភ វាស់កម្ពស់ ថ្លឹងគីឡូ ដើម្បីតាមដានការលូតលាស់របស់សិស្ស, និងទិវាបរិស្ថាន ដែលបានណែនាំសិស្សពីការប្រើប្រាស់ថង់ប្លាស្ទិក។

សិស្សនៅសាលាអនុវត្តខេត្តបាត់ដំបង ទទួលការអប់រំសិល្បៈ

ដូចគ្នានេះដែរ នៅសាលាបឋមសិក្សាចតុមុខ សាលាបឋមសន្ធរម៉ុក ស្ថិតនៅរាជធានីភ្នំពេញ ក៏បានដាក់ឱ្យអនុវត្តនូវកម្មវិធីនិមន្តព្រះសង្ឃមកបង្រៀន អប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនា នៅរៀងរាល់ថ្ងៃព្រហស្បត្តិ៍ សម្រាប់សិស្សថ្នាក់ទី៤ ទី៥ និងទី៦ ។ គោលបំណងនៃការនិមន្តព្រះសង្ឃចូលរួមអប់រំសិស្សានុសិស្ស គឺដើម្បីឱ្យសិស្សមានសីលធម៌ក្នុងសង្គម ចេះគោរពចាស់ទុំ ឪពុកម្តាយ ត្រកូលរៀមច្បង ស្គាល់តួនាទីរបស់ខ្លួនក្នុងនាមជាមនុស្ស ឬជាពលរដ្ឋនៃប្រទេសដែលមានវប្បធម៌ខ្ពង់ខ្ពស់, ស្គាល់ពីតម្លៃនៃព្រះពុទ្ធសាសនាក្នុងការអប់រំ និងដឹកនាំមនុស្សសត្វឱ្យបានសេចក្ដីសុខ ឱ្យចេះស្រឡាញ់ និងចេះអភិរក្សវប្បធម៌ប្រពៃណីជាតិរបស់ខ្លួន, លុបបំបាត់ភាពអនាចារផ្សេងៗដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសង្គមជាតិ, ឱ្យមានទំនាក់ទំនងល្អក្នុងសង្គម មានអាកប្បកិរិយា ចរិយា មាយាទ សីលធម៌ និងសុជីវធម៌ល្អ សាបព្រោះ និងបណ្តុះពូជមនុស្សល្អក្នុងសង្គមឱ្យបានច្រើន និង លុបបំបាត់អំពើអាក្រក់ទាំងឡាយទាំងពួង។

សិស្សានុសិស្សទទួលការអប់រំពីព្រះសង្ឃអំពីសីលធម៌នៅក្នុងសង្គម

សូមបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ក្របដោយសីលធម៌, សមធម៌ និងបរិយាបន្ន គឺជាគោលដៅយុទ្ធសាស្រ្តមួយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងនោះរាជរដ្ឋាភិបាលបានផ្តោតអាទិភាពលើ ៖ ការពង្រឹង និងការបង្កើនកិច្ចសហការក្នុងការអប់រំអំពី សីលធម៌, គុណធម៌ និងសុជីវធម៌ ដល់សិស្ស និស្សិត និងយុវជន ទាំងក្នុង និងក្រៅប្រព័ន្ធអប់រំ, រៀបចំផែនទីបង្ហាញផ្លូវ ដើម្បីបណ្តុះទម្លាប់មានសីលធម៌, គុណធម៌ និងសុជីវធម៌ និងទម្លាប់គោរពច្បាប់ និងវិន័យ និងបញ្ចូលការអប់រំអំពីព្រះពុទ្ធសាសនា និងផ្នែកសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និងអរូបី ទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិង ព្រមទាំងផ្សព្វផ្សាយ និងបញ្រ្ជាបទៅគ្រប់ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា រយៈពេល៦ខែ ក្រោយបង្កើតរាជរដ្ឋាភិបាល យើងបានបង្កើតគណៈកម្មការជាតិជំរុញការអភិវឌ្ឍវិធានគន្លឹះក្នុងវិស័យអប់រំ និងកំពុងអនុវត្តនីតិវិធីជ្រើសរើសសាលារៀនគោលដៅចំនួន៥០នៅកម្រិតបឋមសិក្សាតាមបណ្តារាជធានីខេត្តចំនួន៩ សម្រាប់ការអនុវត្តជំហានដំបូង ដោយផ្តោតលើកម្មវិធីក្រៅម៉ោងសិក្សា រួមមានវិន័យ សីលធម៌ ចរិយាធម៌ ការងារស្ម័គ្រចិត្តសហគមន៍ ការចូលរួមសហគមន៍ និងវត្តអារាម។

សិស្សសាលាបឋមសិក្សាចតុមុខ អនុវត្តកម្មវិធីសមាធិ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិតសភាកម្ពុជា បានគាំទ្រចំពោះកំណែទម្រង់វិស័យអប់រំនេះ និងបានមានប្រសាសន៍ថា ការកែទម្រង់វិស័យអប់រំ ដោយដាក់បញ្ចូលនូវទ្រឹស្តីមនសិការជាតិ គុណធម៌ សីលធម៌ ឥរិយាបទនៅក្នុងការបណ្តុះបណ្តាលចាប់តាំងពីថ្នាក់មតេយ្យ បឋមសិក្សា និងមធ្យមសិក្សា គឺជារឿងត្រឹមត្រូវ ព្រោះវ័យនេះគឺជាគ្រឹះសង្គម គ្រឹះរបស់មនុស្ស។ លោកបណ្ឌិតបញ្ជាក់ថា ប្រសិនបើយុវជនខ្មែរគ្មានគុណធម៌ គ្មានមនសិការ គ្មានឥរិយាបទល្អ សីលធម៌ល្អ ទោះពួកគេមានចំណេះដឹងជ្រៅជ្រះយ៉ាងណា ក៏ហាក់ដូចជាមនុស្សដែលមានចំណេះដឹង ប៉ុន្តែខ្វះព្រលឹងជាតិ ធ្វើឱ្យឥរិយាបទបុគ្គលមិនសមប្រកប ដូច្នេះ ចាំបាច់ណាស់ដែលយើងត្រូវបណ្តុះបណ្តាលធនធានរបស់យើងឱ្យពួកគេមានព្រលឹងជាតិតាំងពីកុមារតូចទៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2026

យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។