សញ្ញាអារម្មណ៍ទាំង ៧ចំណុចបង្ហាញពីអាការៈតានតឹងចិត្តចាប់ផ្តើមកើតឡើង

ថ្វីត្បិតអាការៈតានតឹងក្នុងចិត្តរបស់មនុស្ស ឬអាការៈស្ត្រេសផ្ទាល់ខ្លួន មនុស្សម្នាក់ៗមិនអាចមើលឃើញសភាពពិត ដូចវត្ថុដែលនៅជុំវិញខ្លួនយ៉ាងណាក្តី ប៉ុន្តែមានសញ្ញាអារម្មណ៍មួយចំនួនអាចសម្គាល់ដឹងថា បុគ្គលខ្លួនឯងផ្តើមមានបញ្ហាតានតឹងចិត្ត ឬបញ្ហាស្ត្រេសចាប់ផ្តើមកើតឡើង ។ ដើម្បីបញ្ជៀសបញ្ហាស្ត្រេសធ្ងន់ធ្ងរ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញពីសញ្ញាចំនួន ៧ចំណុចអាចឱ្យមនុស្សតាមដានសុខភាពផ្លូវចិត្ត ព្រមទាំងដឹងថា ខ្លួនកំពុងកើតមានបញ្ហាតានតឹងចិត្ត ឬបញ្ហាស្ត្រេស (Strees) ។

១. គេងមិនលក់ ៖ គិតច្រើនបណ្តាលឱ្យមនុស្សគេងមិនលក់ គេងមិនលក់ងាយនឹងឱ្យសុខភាពរាងកាយចុះខ្សោយ ។ រាងកាយចាប់ផ្តើមគ្មានថាមពល ហើយបញ្ហាសុខភាពផ្លូវចិត្តក៏កើតឡើងភ្លាមៗទៅតាមនោះដែរ ។ គេងមិនលក់បណ្តាលមកពីមនុស្សគិតច្រើន បារម្ភច្រើន ភ័យខ្លាច សុខភាពចុះខ្សោយ និងគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួនមិនបានល្អ ។ គេងមិនលក់ញឹកញាប់ ឬគេងមិនលក់ច្រើនថ្ងៃ នោះជាសញ្ញាបញ្ជាក់ថា មនុស្សមានអាការៈតានតឹងចិត្ត ។

២. អារម្មណ៍អស់កម្លាំង ៖ កម្លាំងកាយចាប់ផ្តើមថមថយ រាងកាយចាប់ផ្តើមមានចលនាយឺតជាងមុន ព្រមទាំងបាត់បង់ភាពរហ័សរហួនបន្តិចម្តងៗ នេះជាសញ្ញាមួយបញ្ជាក់ថា បុគ្គលកំពុងមានអាការៈធ្លាក់ទឹកចិត្តដោយសារបញ្ហាអ្វីមួយ ។ ការធ្លាក់ចុះថាមពលរាងកាយនេះ ងាយឱ្យមនុស្សកើតមានបញ្ហាតានតឹងចិត្តលឿនបំផុត ។ កម្លាំងផ្លូវកាយរបស់មនុស្ស មានទំនាក់ទំនងសុខភាពផ្លូវចិត្ត ។

៣. មិនផ្តោតអារម្មណ៍ ៖ អារម្មណ៍ម្តងភ្លេចភ្លាំងធ្វើការ ម្តងបោះបង់ការងារពាក់កណ្តាលទី ម្តងពន្យាពេលផែនការការងារដោយហេតុផលផ្សេងៗ គឺជាសញ្ញាមួយបញ្ជាក់ថា បុគ្គលកំពុងមានអាការៈស្មុកស្មាញក្នុងចិត្ត និងមិនមានជំហរសម្រេចកិច្ចការឱ្យបានជាក់លាក់តាមពេលវេលា ។ អាការៈនេះជាសញ្ញាបង្ហាញថា បុគ្គលមិនបានផ្តោតអារម្មណ៍លើកិច្ចការផ្ទាល់ខ្លួន ហើយបន្តិចម្តងៗឈានទៅរកបញ្ហាថប់បារម្ភនៅកន្លែងធ្វើការ ។

៤. ថប់បារម្ភ ៖ សញ្ញាដំបូងនៃអាការៈថប់បារម្ភ អាចសម្គាល់ចាប់ពីកុមារភាព និងនៅវ័យជំទង់ ។ ថប់បារម្ភបណ្តាលមកពីសម្ពាធផ្លូវចិត្តទទួលពីមនុស្សជុំវិញខ្លួន ឬរងឥទ្ធិពលសម្ពាធផ្លូវចិត្តពីនរណាម្នាក់ជាសមាជិកគ្រួសារ ។ ការទទួលរងសម្ពាធផ្លូវចិត្តបន្តិចម្តងៗ ឈានឱ្យមនុស្សតានតឹងចិត្តកាន់តែធ្ងន់ឡើងៗ ។ ថប់បារម្ភអាចមើលមិនឃើញពិតមែន ប៉ុន្តែបន្តិចម្តងៗ ថប់បារម្ភនឹងធ្វើឱ្យមនុស្សស្ត្រេសកាន់តែធ្ងន់ធ្ងរ ។

៥. ឆាប់ខឹង ៖ ពេលខ្លះមើលឃើញទង្វើរបស់អ្នកដទៃឆ្គាំឆ្គងជានិច្ច ហើយគំនិតរបស់អ្នកដទៃក៏ផ្ទុយពីគំនិតរបស់ខ្លួនជាប្រចាំ ។ កំហឹងចាប់ផ្តើមកើតឡើងភ្លាមៗ រាល់ពេលជួបស្ថានការណ៍អ្វីមួយដែលខ្លួនមិនពេញចិត្ត ។ អាការៈបែបនេះជាសញ្ញាមួយបង្ហាញថា ស្ថានភាពផ្លូវចិត្ត ឬសុខភាពផ្លូវចិត្តរបស់បុគ្គលចាប់ផ្តើមខុសប្រក្រតី ដែលបង្កើតជាសម្ពាធសម្រាប់ខ្លួនឯង និងចងខ្លួនឯងជាមួយកំហឹង ។

៦. យំសោក ៖ សោកស្តាយចំពោះការបាត់បង់អ្វីមួយ បារម្ភខ្លាំងពេកពីអនាគត និងធ្លាក់ទឹកចិត្តជាប្រចាំ ជាសញ្ញាបញ្ជាក់ថា អាការៈតានតឹងចិត្តចាប់ផ្តើមកើតឡើងកាន់តែខ្លាំង ។ ការទួញសោកតែម្នាក់ឯង ឬដាក់ខ្លួនឯងឆ្ងាយពីអ្នកដទៃយូរពេក មិនមែនជាជម្រើសដែលធ្វើឱ្យបុគ្គលមានស្ថានភាពផ្លូវចិត្តរឹងមាំឡើយ ។ ស្វែងរកការប្រឹក្សាពីបញ្ហាពីអ្នកជំនាញ ឬអ្នកដែលទុកចិត្តបំផុតជាជម្រើសរំដោះខ្លួនចេញវិបត្តិផ្លូវចិត្តបែបនេះ ។

៧. បន្ទោសខ្លួនឯង ៖ រឿងខ្លះអាចធ្វើឱ្យមនុស្សមិនពេញចិត្តនឹងទង្វើខ្លួនឯង អន់ចិត្ត សោកស្តាយ និងគិតថាកំហុសមិនគួរកើតមាន គឺបង្កើតគំនិតបន្ទោសខ្លួនឯងជាប្រចាំ ។ បន្ទោសខ្លួនឯងមិនមែនជាដំណោះស្រាយបញ្ហាទាំងអស់នោះទេ ប្រសិនបើបុគ្គលត្រាំត្រែងបន្ទោសខ្លួនឯងច្រើនពេក នោះអារម្មណ៍បាក់ទឹកចិត្តនឹងកើតឡើងព្រមគ្នាដែរ ។ ប្តូរពីរូបភាពបន្ទោសខ្លួនឯង មកលើកទឹកចិត្តខ្លួនឯងដោយវិជ្ជមានវិញ ទើបជាជម្រើសឆ្លាតវៃ បញ្ជៀសពីវិបត្តិផ្លូវចិត្តចំពោះខ្លួនឯង។

គួរបញ្ជាក់ថា សញ្ញាផ្លូវចិត្តទាំង ៧ចំណុចខាងលើអាចគ្រប់គ្រងបានប្រសើរ អាស្រ័យដោយបុគ្គលព្យាយាមគិតពីភាពវិជ្ជមានរបស់ខ្លួន និងរៀនរំដោះខ្លួនចេញពីគំនាបផ្លូវចិត្តរបស់ខ្លួន ។ រាល់ពេលមានអាការៈតានតឹងក្នុងចិត្ត ជម្រើសដ៏ល្អបំផុត គឺស្វែងរកដំណោះស្រាយតាមរយៈការប្រឹក្សាសុខភាពផ្លូវចិត្តពីអ្នកជំនាញ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...