ការបង្កើតឱ្យមានតំបន់បៃតងច្រើន ជាចំណែកពង្រឹងសុខភាពផ្លូវចិត្តអ្នករស់នៅទីក្រុង

យោងតាមការចេញផ្សាយដោយ វេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) បានឱ្យដឹងថា ការដើរនៅទីកន្លែង ដែលមានធម្មជាតិបៃតងរយៈពេល ៦០នាទី អាចជួយឱ្យភាពតឹងរបស់មនុស្សថយចុះបានមួយកម្រិត។ នេះគឺជាលទ្ធផលនៃការសិក្សាថ្មីមួយ ដោយក្រុមអ្នកស្រាវជ្រាវរបស់ Lise Meitner Group for Environmental Neuroscience នៃវិទ្យាស្ថាន Max Planck សម្រាប់ការអភិវឌ្ឍន៍មនុស្ស និងបានបោះពុម្ពផ្សាយនៅក្នុង Molecular Psychiatry ។

ក្រុមអ្នកស្រាវជ្រាវ​រកឃើញថា តំបន់ខួរក្បាលកណ្តាល ឈ្មោះ អាមីហ្កាដាឡា (amygdala) ដែលពាក់ព័ន្ធនឹងដំណើរការស្ត្រេស របស់មនុស្សដែលនៅទីជនបទ មិនសូវសកម្មនោះទេ បើធៀបទៅនឹងមនុស្សដែលរស់នៅទីក្រុង។

អ្នកស្រាវជ្រាវបង្ហាញថា ធម្មជាតិមានឥទ្ធិពលវិជ្ជមានទៅលើតំបន់ខួរក្បាល ដែលពាក់ព័ន្ធនឹងដំណើរការស្ត្រេស ហើយវាត្រូវបានគេសង្កេតឃើញ បន្ទាប់ពីពិសោធន៍លើការដើររយៈពេលមួយម៉ោង។ លទ្ធផលនៃការសិក្សានេះ គឺជាការរួមចំណែកដល់ការយល់ដឹងអំពីឥទ្ធិពល ដែលបរិយាកាសរស់នៅមានមកលើសុខភាពខួរក្បាល និងផ្លូវចិត្ត។

លើសពីនេះ សូម្បីតែការចំណាយពេលដ៏ខ្លីជាមួយធម្មជាតិ ក៏អាចរួមចំណែកធ្វើឱ្យសកម្មភាព អាមីហ្កាដាឡា (amygdala) ថយចុះបានដែរ។ ចំណុចនេះបង្ហាញថា ធម្មជាតិអាចដើរតួយ៉ាងសំខាន់ ក្នុងការបង្ការ និងប្រឆាំងនឹងការវិវត្តនៃបញ្ហាសុខភាពផ្លូវចិត្ត ព្រមទាំងអាចទប់ស្កាត់វិបត្តិផ្សេងៗ ដែលអាចកើតលើខួរក្បាល។

លទ្ធផលនេះស្របទៅនឹងការសិក្សាពីមុន (២០១៧, របាយការណ៍វិទ្យាសាស្ត្រ) ដែលបង្ហាញថា អ្នករស់នៅទីក្រុង ដែលជិតព្រៃ មានរចនាសម្ព័ន្ធ អាមីហ្កាដាឡា (amygdala) ដែលមានសុខភាពល្អ ហើយការរស់នៅរបៀបនេះអាចទប់ទល់នឹងភាពតានតឹងបានប្រសើរជាងមុន។ ការសិក្សាថ្មីនេះ បានសបញ្ជាក់ឱ្យឃើញពីសារៈសំខាន់សម្រាប់គោលនយោបាយរចនាទីក្រុងបៃតង ដើម្បីបង្កើនសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។