មកស្វែងយល់ពីគុណសម្បត្តិ និងគុណវិបត្តិ របស់បញ្ញាសិប្បនិម្មិត (AI)

បញ្ញាសិប្បនិម្មិត គឺជាសមត្ថភាពកម្មវិធីកុំព្យូទ័រ ក្នុងការរៀន និងគិត ដើម្បីបំពេញការងារ។ យើងអាចចាត់ទុកបច្ចេកវិទ្យាមួយថាជាបញ្ញាសិប្បនិម្មិត ឬ AI ក្នុងករណីដែលវាជាប់ពាក់ព័ន្ធនឹងការធ្វើកិច្ចការអ្វីមួយជំនួសឱ្យភាពឆ្លាតវៃរបស់មនុស្ស។ បច្ចុប្បន្ន យើងក៏សង្កេតឃើញការប្រើប្រាស់បច្ចេកវិទ្យានេះ មាននៅគ្រប់ទិដ្ឋភាពនៃការរស់នៅរបស់មនុស្ស ហើយថែមទាំងក៏មានកំណើន និងភាពរីកចម្រើនឥតឈប់ឈរផងដែរ។ ដូច្នេះ យើងក៏គួរយល់ដឹងអំពីគុណសម្បត្តិ និងគុណវិបត្តិនៃបច្ចេកវិទ្យាដ៏មានឥទ្ធិពលនេះ ដើម្បីមានសមត្ថភាពប្រើប្រាស់វាក្នុងរូបភាពមួយដ៏ត្រឹមត្រូវ។

គុណសម្បត្តិ

បច្ចុប្បន្ន យើងមិនអាចបដិសេធចំពោះ អត្ថប្រយោជន៍ដ៏ធំធេងរបស់បញ្ញាសិប្បនិម្មិតទេ។ ហេតុផលដែលធ្វើឱ្យបច្ចេកវិទ្យានេះ មានប្រជាប្រិយភាព និងទទួលស្គាល់ច្រើន ព្រោះវាបានជួយសម្រួលជីវិតរស់នៅរបស់មនុស្សឱ្យបានការតែប្រសើរ និងងាយស្រួលជាងមុន។ ក្នុងនោះដែរមានអត្ថប្រយោជន៍បី ដែលមានការចាប់អារម្មណ៍ខ្លាំងជាងគេ មានដូចជា៖

១. មានកំហុសតិចតួច៖ សមត្ថភាពរបស់មនុស្សគឺអស្ចារ្យ ប៉ុន្តែយើងមិនអាចបំពេញការងារបានយូរ ត្រឹមត្រូវ និងល្អឥតខ្ចោះគ្រប់ពេលទេ។ បន្ទាប់ពីធ្វើការ ពីរបីម៉ោង នៅមុខអេក្រង់កុំព្យូទ័រ យើងច្បាស់ជាអស់កម្លាំង និងអាចមានការធ្វេសប្រហែស។ ម្យ៉ាងទៀត អារម្មណ៍របស់មនុស្សក៏មិននឹងធឹងគ្រប់ពេលនោះដែរ កត្តាខ្លួនឯង និងកត្តាមជ្ឈដ្ឋានជុំវិញ អាចធ្វើឱ្យអារម្មណ៍របស់មនុស្ស ប្រែប្រួលឡើងចុះដូចចង្វាក់បេះដូង។ ហេតុផលទាំងនេះ អាចនាំឱ្យលទ្ធផលការងាររបស់មនុស្សមានកំហុស ដោយជៀសមិនរួច ប៉ុន្តែម៉ាស៊ីនគឺខុសពីនេះ វាមិនងាយបង្កើតកំហុសនោះទេ ប្រសិនបើមានការរៀបចំប្រព័ន្ធដំណើរការបានត្រឹមត្រូវ។

២. អាចធ្វើការបានគ្រប់ពេល៖ បើនិយាយពីភាពនឿយហត់វិញ បញ្ញាសិប្បនិម្មិតមិនត្រូវការផឹកកាហ្វេ ដើម្បីបង្កើនកម្លាំងធ្វើការឱ្យបាន ៨ម៉ោងក្នុងមួយថ្ងៃនោះទេ។ ឱ្យតែមានថាមពល និងចរន្តអគ្គិសនី វាអាចដំណើរការបាន ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយមិនត្រូវការពេលសម្រាក។ ក្រៅពីធ្វើការដោយមិនចាំបាច់សម្រាក បច្ចេកវិទ្យានេះ ក៏អាចដំណើរការបានយ៉ាងស៊ីសង្វាក់ មានភាពសុក្រឹត្យ និងមានស្ដង់ដាល្អដែរ។ សម្រាប់ការងារដដែលៗ វាអាចធ្វើបានល្អជាងមនុស្ស ដោយបង្កកំហុសតិច ប្រើពេលខ្លី និងកម្រិតសុវត្ថិភាពខ្ពស់។

៣. វិភាគសំណុំទិន្នន័យធំបានលឿន៖ ក្បួនដោះស្រាយបញ្ហារបស់ម៉ាស៊ីនចេះរៀន (Machine Learning) ដែលបានទទួលការបង្រៀន និងបង្វឹកយ៉ាងល្អ អាចវិភាគទិន្នន័យយ៉ាងច្រើនក្នុងរយៈពេលខ្លី ខណៈការងារទាំងនោះត្រូវបានពេលយូរ ប្រសិនបើឱ្យមនុស្សធ្វើ។ ក្រោយពីប្រមូលទិន្នន័យបានគ្រប់ជ្រុងជ្រោយ បញ្ញាសិប្បនិម្មិត មានសមត្ថភាពព្យាករណ៍នូវអ្វី ដែលអាចកើតឡើងនាពេលអនាគត។

គុណវិបត្តិ

អ្វីគ្រប់យ៉ាង សុទ្ធតែជាអាវុធមុខពីរ ដែលផ្ដល់ទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ជាក់ស្ដែង ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបំពេញការងារ ក៏មានផលអវិជ្ជមានមួយចំនួនដែលប៉ះពាល់ដល់ជីវភាពមនុស្សដែរ។ ដូច្នេះ យើងគួរយល់អំពីដែនកំណត់របស់វា ហើយប្រើវាក្នុងផ្លូវក៏ត្រឹមត្រូវ។ ក្នុងនោះ គេសង្កេតឃើញ ផលអវិជ្ជមានចំនួន ៣ ដែលនឹងប៉ះពាល់ដល់ការងាររបស់មនុស្ស នៅពេលប្រើបញ្ញាសិប្បនិម្មិតច្រើន៖

១. កាត់បន្ថយការងារ៖ ចំណុចនេះ គឺជាប្រធានបទក្ដៅ មានការលើកឡើងពីគ្រប់មជ្ឈដ្ឋាន។ យ៉ាងណាមិញ យើងត្រូវដឹងថា ការបង្កើតសញ្ញាសិប្បនិម្មិត គឺមានគោលបំណងជំនួសការងារ ដែលមានគ្រោះថ្នាក់ និងការងារដដែលៗ ដែលផ្ដល់សេរីភាពដល់បុគ្គលិកឱ្យធ្វើការងារប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពខ្ពស់។

២. កម្សោយភាពច្នៃប្រឌិត៖ ការសម្រេចចិត្តរបស់បញ្ញសិប្បនិម្មិត គឺពឹងផ្អែកគម្រូនៃការសម្រេចចិត្តកាលពីអតីតកាល។ បើតាមនិយមន័យនេះ វាមិនទាន់មានសមត្ថភាពក្នុងការបង្កើតថ្មី ឬដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិតនោះទេ។ យ៉ាងណាមិញ ការផ្ទុកទិន្នន័យកាលពីអតីតកាលយ៉ាងច្រើន ជាដើមទុនដ៏សំខាន់ ដែលជួយឱ្យបញ្ញាសិប្បនិម្មិតអាចព្យាករណ៍អំពីព្រឹត្តិការណ៍អាចកើតឡើងនាពេលអនាគត ប៉ុន្តែក៏មិនបានល្អឥតខ្ចោះ ១០០% នោះដែរ។

៣. ការចំណាយខ្ពស់៖ ដោយសារតែបញ្ញាសិប្បនិម្មិតកំពុងតែអភិវឌ្ឍជារៀងរាល់ថ្ងៃ វាក៏តម្រូវឱ្យ Hardware និង Software ចាំបាច់ត្រូវតែធ្វើបច្ចុប្បន្នភាពឱ្យស្របទៅតាមការរីកចម្រើននេះដែរ។ ប្រសិនបើអ្នកជ្រើសរើសប្រើបញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយសម្រាប់ការបំពេញការងារ អ្នកក៏ត្រូវដឹងដែរថា ម៉ាស៊ីនគឺត្រូវការការជួសជុល និងថែទាំ ដែលទាមទារឱ្យមានការចំណាយច្រើន ព្រោះគ្រឿងបង្គុំនៃបច្ចេកវិទ្យានេះមានភាពស្មុគស្មាញ និងតម្លៃថ្លៃ។

ជារួម យើងបានដឹងហើយថា បញ្ញាសិប្បនិម្មិត មានទាំងគុណសម្បត្តិ និងគុណវិបត្តិសម្រាប់ការប្រើប្រាស់។ ក្នុងបញ្ហានេះ យើងក៏ត្រូវដឹងដែរថា រាល់ការបង្កើតថ្មី តែងតែងតែមានលក្ខណៈទាំងពីរ ប៉ុន្តែក្នុងនាមយើងជាអ្នកប្រើប្រាស់ គួរប្រើរបកគំហើញថ្មីៗ ក្នុងផ្លូវវិជ្ជមាន ដើម្បីបង្កើតពិភពលោកមួយ ដែលមានភាពល្អប្រសើរសម្រាប់ការរស់នៅ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...