១០០០ថ្ងៃដំបូងជាពេលវេលាជួយដល់ការលូតលាស់ និងអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារតូច

ភ្នំពេញ – សម្រាប់អ្នកម្តាយវ័យក្មេង ឬស្រ្តីមានកូនដំបូង ពាក្យថា “១០០០ថ្ងៃដំបូងរបស់កុមារ” ហាក់ដូចជារឿងថ្មីបន្តិច​ប៉ុន្តែវាជាមូលដ្ឋានចំណេះដឹងទូទៅដ៏សំខាន់​សម្រាប់​ស្ត្រីជាម្តាយ ។ អ្នកជំនាញសុខភាពកុមារបានបង្ហាញថា រយៈពេល ១០០០ថ្ងៃដំបូងជាពេលវេលាដែលជួយដល់ការលូតលាស់ និងអភិវឌ្ឍគ្រប់ជ្រុងជ្រោយ​របស់​កុមារតូច ។ ទន្ទឹមគ្នានេះ ការផ្តល់អាហាររូបត្ថម្ភឱ្យបានត្រឹមត្រូវក្នុងពេល ១០០០ថ្ងៃដំបូងនៃជីវិតរបស់កុមារមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព និង​អនាគត​របស់ពួកគេ ។

ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីគុណតម្លៃនៃពេលវេលា ១០០០ថ្ងៃដំបូងរបស់កុមារនៅក្នុងឯកសារស្តីពីការចិញ្ចឹមបីបាច់កុមារតូច បានឱ្យដឹងថា ទារក​គ្រប់​រូប អាចទទួលបានការចាប់ផ្ដើមល្អបំផុតនៅក្នុងជីវិតរបស់ពួកគេ ជាពិសេសនៅក្នុងរយៈពេល ២ឆ្នាំដំបូង ចាប់គិតពីពេលបង្កកំណើតរហូតដល់ចុងឆ្នាំទី២ ។ រយៈ​ពេល ១០០០ថ្ងៃដំបូង គឺគិតចាប់ពីទារកចាប់កំណើតក្នុងផ្ទៃម្តាយ ។ ពោលរយៈពេល ១០០០ថ្ងៃដំបូងនេះ រាប់ចាប់ពីពេលបង្កកំណើតក្នុងផ្ទៃម្តាយ ៩ខែ ឬស្មើ ២៧០ថ្ងៃ បូករយៈពេលឆ្នាំទី១ ស្មើនឹង ៣៦៥ថ្ងៃ និងបូករយៈពេលឆ្នាំទី២ ស្មើនឹង ៣៦៥ថ្ងៃ ។

ការស្រាវជ្រាវបានបញ្ជាក់ថា រយៈពេល ១០០០ថ្ងៃដំបូងនេះ គឺជារយៈពេលដ៏សំខាន់បំផុតដែលខួរក្បាលកុមារ​ចាប់ផ្តើមរីកចម្រើនក្នុង​ល្បឿនលឿនជាង​រយៈ​ពេល​ផ្សេង​ទៀត។ ការរីកចម្រើនយ៉ាងឆាប់រហ័សនេះ បន្តមានរហូតដល់កុមារអាយុ ៦ឆ្នាំ ។ ដូច្នេះដើម្បីឱ្យខួរក្បាលអភិវឌ្ឍល្អប្រសើរនៅក្នុងឆ្នាំដំបូងៗនេះ កុមារ​តូច​ត្រូវ​ការបរិយាកាសប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ភាពទទួលបាននូវក្ដីស្រឡាញ់ គួបផ្សំនឹងការផ្តល់អាហារូបត្ថម្ភត្រឹមត្រូវ និងការភ្លេចពីឪពុកម្តាយ ឬ​អ្នក​ថែ​ទាំ​កុមារ ។

សូមជម្រាបថា រយៈពេល ១០០០ថ្ងៃដំបូងជាឱកាសផ្ដល់មូលដ្ឋានគ្រឹះសម្រាប់សុខភាព សុខុមាលភាព និងការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយដល់កុមារតូច ដែលអត្ថប្រយោជន៍ទាំងនេះនឹងនៅជាមួយកុមារពេញមួយជីវិត ហើយបន្តសាយភាយដល់មនុស្សជំនាន់ក្រោយទៀតផង ។ ការចុះផ្សាយរបស់ Pregnancy, Birth and Baby មានមូលដ្ឋាននៅអូស្ត្រាលីក៏បានបង្ហាញដែរថា ១០០០ថ្ងៃដំបូងនៃជីវិតកុមារ ពួកគេនឹងទទួលបានបទពិសោធន៍ជីវិតជាច្រើន ដែលមានឥទ្ធិពល ដល់សុខុមាល ភាព ជីវិត (well-being) ពេញមួយជីវិត ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...