សម្តេចតេជោ ៖ ការរីកចម្រើន​នៃការអប់រំ​នៅ​កម្ពុជា គឺដោយការ​រួមគ្នារវាងរាជរដ្ឋាភិបាល វិស័យឯកជន សប្បុរសជន និង​ប្រជាជន​គ្រប់ស្រទាប់

ភ្នំពេញ – ការរីកចម្រើន​ នៃការអប់រំ​នៅ​កម្ពុជា មិន​មែន​មានតែ​រាជរដ្ឋាភិបាលម្នាក់ឯងដែលធ្វើ​ឱ្យ​មានការ​រីកចម្រើន​នោះទេ ប៉ុន្តែ​គឺមានការ​រួមគ្នាជាមួយ​វិស័យ​ឯកជន សប្បុរសជន ព្រមទាំង​ប្រជាពលរដ្ឋ​គ្រប់ស្រទាប់វណ្ណៈ ។ នេះ​ជា​ប្រសាសន៍​លើក​ឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​អញ្ជើញប្រគល់សញ្ញាបត្រ​ជូនដល់គរុសិស្ស គរុនិស្សិត និស្សិត និង​បុគ្គលិកអប់រំ​ជាង​២ពាន់​នាក់ នៅ​វិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០២៣។

ក្នុងនោះសម្តេចតេជោ​បានរំលឹកថា កាលពីអតីតកាល​សាលារៀន​ភាគច្រើន គឺត្រូវ​បានកសាងដោយ​ប្រជាពលរដ្ឋ ដោយ​សប្បុរសជន ហើយ​ការ​រួមចំណែកនេះ​វាបាន​ក្លាយ​ទៅជាប្រពៃណី ហើយថា ការរួមគ្នា​រវាងរដ្ឋ និង​ប្រជាជន ជួយ​ឱ្យ​មានការ​ពង្រឹងនូវវិស័យអប់រំ​បាន​យ៉ាង​ល្អ។

“« “បើយើងពិនិត្យ​មើលអំពីសម័យសង្គមរាស្រ្តនិយម… ខាងរដ្ឋនៅពេលនោះផ្តល់តែគ្រូបង្រៀន​នោះទេ អាចមានការកសាងសាលានៅក្នុងកម្រិតតិចតួច ក៏​ប៉ុន្តែនៅតាមសាលា ជាពិសេស​បឋមសិក្សា​តាមភូមិ តាមឃុំ គឺសហគមន៍ធ្វើទាំងអស់…”

សម្តេចតេជោមានប្រសាសន៍បន្តថា ក្រោយ​ថ្ងៃរំដោះ​ឆ្នាំ​១៩៧៩ គឺនៅសល់សាលារៀន​តែក្នុងទីក្រុង និង​ទីប្រជុំ​ជន​មួយ​ចំនួន ហើយ​ពេលនោះ​កូនសិស្សមួយ​ចំនួន​បានរៀន​នៅ​ក្រោម​កុដិលោក​ដែលគ្មានព្រះសង្ឃ មួយ​ចំនួនរៀន​នៅ​ក្រោមផ្ទះ ព្រោះតែមិន​ទាន់មានសាលារៀន មិន​ទាន់បើក​សាលា​រៀន​គ្រប់​គ្រាន់​នៅ​ឡើយ ។ តែយ៉ាងណា​យើង​បាន​ខិតខំ​រួម​គ្នា​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​អប់រំមួយ ដែលបច្ចុប្បន្ន​កំពុង​តែបន្ត​កំណែទម្រង់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ និង​ពង្រឹងគុណភាពអប់រំ​នៅ​ក្នុង​ប្រទេស។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា បច្ចុ​ប្បន្ននេះ យើងដើរមក​ដល់​ដំណាក់កាលឃុំ​មួយ​ត្រូ​វមានអ​នុវិទ្យាល័យ​មួយ​យ៉ាងតិច ខណៈ​នៅតាមស្រុក​នីមួយៗ​ក៏​មានវិទ្យាល័យ​ច្រើន​ ដោយ​ចំណុចនេះ សម្តេច​ស្នើ​ឱ្យ​បន្តដើម្បីធានា​ទៅ​ដល់សិស្ស​មានសាលារៀន ដោយកុំ​ឱ្យ​លំបាក​ក្នុង​ការ​ដើររក​សាលា​រៀន​ដូចកាលពីមុន​ទៀត។

ពាក់ព័ន្ធទៅនឹង​ការ​កសាងសាលារៀន​នេះដែរ បើតាម​ប្រសាសន៍​បញ្ជាក់របស់​សម្តេចតេជោ​ ហ៊ុន សែន ចាប់ពីឆ្នាំក្រោយៗទៀត ការវិភាជថវិកាប្រចាំឆ្នាំសម្រាប់វិស័យ​អប់រំ គឺមិន​មែន​ធ្វើ​សម្រាប់​តែការ​បង្កើន​បៀវត្សរ៍​ប៉ុណ្ណោះទេ ប៉ុន្តែ​ត្រូវ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ទៅ​លើ​ការ​កសាង​សាលារៀន ដោយ​មួយ​ផ្នែកជំនួស​ឱ្យ​អគារ​ចាស់ដែលទ្រុឌទ្រោម និង​មួយ​ផ្នែកទៀត គឺកសាង​សាលារៀន​ថ្មី ដើម្បីតម្រូវ​ការ​សិស្សកើន​ឡើង និង​ជា​ផ្ទះ​របស់គ្រូបង្រៀន ដោយ​ក្នុងនោះសម្តេចតេជោ​បានធ្វើការអំពាវនាវ​ចំពោះ​តួអង្គពាក់ព័ន្ធទាំងអស់ សូមចូលរួម​ក្នុង​ដំណើរ​ការ​នេះ។ «ខ្ញុំចង់ឃើញប្រទេសកម្ពុជា​មួយ​ដែលមានសាលារៀនល្អៗ ហើយសាលារៀន​កន្លងទៅបានជួយ​ច្រើន​នៅពេល​កូវីដ… អញ្ចឹងទេយើងប្រើបាននៅពេលដែលយើងមានការចាំបាច់…»៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...