សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ភ្នំពេញ – សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិតបរទេសដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសិក្សានៅប្រទេសថៃ ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន អាហារច្នៃប្រឌិតវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, បច្ចេកវិជ្ជាក្រោយការប្រមូលផល និងភស្តុភារ, វិទ្យាសាស្រ្តគ្រឿងសំអាង, បច្ចេកវិទ្យាសម្ភស្ស, សុខភាពបរិស្ថាន, សុខភាពវិទ្យាសាស្រ្ត និងកីឡា, ការអភិវឌ្ឍអន្តរជាតិ និងជំនាញជាច្រើនទៀត ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យគួរមានតាមលក្ខខណ្ឌដូចជា មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា មានសញ្ញាបត្របញ្ជាក់កម្រិតភាសាអង់គ្លេស TOEFL(IBT)72 ពិន្ទុTOEFL(ITP)543 និងពិន្ទុIELTS 6 ។

ជាមួយគ្នានេះបេក្ខជនដែលជាប់អាហារូបករណ៍ត្រូវរក្សាកំណត់ត្រាសិក្សារបស់ខ្លួនទៅតាមអ្វីដែលសាកលវិទ្យាល័យកំណត់ឱ្យដូចជា រក្សាលទ្ធផលសិក្សាយ៉ាងតិច២.៥គ្រប់ឆមាសសិក្សារហូតចប់ថ្នាក់, ជាអ្នកជំនួយការនៅសាលា Mae Fah Luang យ៉ាងតិច៣០ម៉ោង ។ ជាមួយគ្នានេះបេក្ខជនត្រូវតាំងចិត្តឧស្សាហ៍ព្យាយាមសិក្សា និងប្រកបដោយសុជីវធម៌, គោរពបទវិន័យសាលា, ចូលរួមក្នុងសកម្មភាព ឬកម្មវិធីផ្សេងៗរបស់សាកលវិទ្យាល័យ, តាមដាន និងធ្វើបច្ចុប្បន្នភាពជាមួយការប្រកាសរបស់សាកលវិទ្យាល័យ, ត្រូវតែរាយការណ៍លទ្ធផលសិក្សាទៅកាន់ផ្នែកទំនាក់ទំនងសកលជារៀងរាល់ឆមាសក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ពីការប្រកាសថ្នាក់រហូតដល់បញ្ចប់ការសិក្សា, អាចដាក់ពាក្យសុំអាហារូបករណ៍ផ្សេងទៀត ប្រសិនបើការអនុញ្ញាតត្រូវបានផ្តល់ដោយគណៈកម្មាធិការអាហារូបករណ៍តែប៉ុណ្ណោះ ។

ដើម្បីធ្វើការដាក់ពាក្យបេក្ខជនត្រូវភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនដូចជា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្រភាសាអង់គ្លេស (បកប្រែជាភាសាអង់គ្លេស និងថតចម្លង) លិខិតឆ្លងដែនថតចម្លង លិខិតអនុសាសន៍ របាយការណ៍ពិន្ទុជំនាញភាសាអង់គ្លេស ។

ដើម្បីចុះឈ្មោះស្នើពាក្យអាហារូបករណ៍អាចចូលទៅកាន់  https://shorturl.asia/Q9184 ។

សម្រាប់ព័ត៌មានបន្ថែមអាចូលទៅកាន់ https://drive.google.com/file/d/1q2Y-Htk3vhApSV5eHBHWij2atzoPUijt/view ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។