សាកលវិទ្យាល័យភូមិន្ទភ្នំពេញរៀបចំកម្មវិធីប្រកួតប្រជែងសំណេររឿងខ្លី និងកំណាព្យ ក្រោមប្រធានបទ “ម្លប់សន្តិភាព”

ភ្នំពេញ – ដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនឹងរៀបចំកម្មវិធីប្រកួតប្រជែងសំណេររឿងខ្លី និងកំណាព្យ ក្រោមប្រធានបទ “ម្លប់សន្តិភាព” ។ នេះជាប្រធានបទមួយមានសារៈសំខាន់ និងមានតម្លៃណាស់សម្រាប់ប្រជាជនខ្មែរដើម្បីស្វែងយល់ ផ្សព្វផ្សាយ និងរួមគ្នាថែរក្សាសន្តិភាពឱ្យបានជានិច្ចនិរន្តរ៍។

លោកសាស្រ្តាចារ្យ ធា សុខម៉េង ប្រធានដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ បានបញ្ជាក់បន្ថែមថា កម្មវិធីប្រកួតប្រជែងសំណេររឿងខ្លី និងកំណាព្យនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពតែងនិពន្ធរបស់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាលើកតម្កើងវិស័យអក្សរសិល្ប៍នៅក្នុងប្រទេសកម្ពុជា ដូចជា សកម្មភាពតែងនិពន្ឋ បោះពុម្ពផ្សាយ និងអំណានអក្សរសិល្ប៍។ ជាពិសេសក្រោមប្រធានបទ “ម្លប់សន្តិភាព” វណ្ណកម្មអក្សរសិល្ប៍នឹងអាចផ្សារភ្ជាប់មជ្ឈដ្ឋានប្រជាជនទៅនឹងសង្គមជាក់ស្ដែងឆ្ពោះទៅរកគោលដៅចុងក្រោយ គឺរស់នៅសុខដុមជាមួយគ្នាក្នុងបរិយាកាសសង្គមមួយពោរពេញដោយសន្តិភាព។

ប្រធានដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរបន្ថែមថា ចំពោះលក្ខខណ្ឌនៃការចូលរួម ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានសញ្ជាតិខ្មែរនិងកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា និងមានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ។ បេក្ខជនម្នាក់អាចដាក់សំណេរអត្ថបទបានតែមួយគត់ដើម្បីចូលរួមប្រកួតប្រជែងដែលជាសំណេរអត្ថបទរបស់បេក្ខជនផ្ទាល់, ជាសំណេរអត្ថបទដែលមិនទាន់ត្រូវបានបោះពុម្ពដោយស្ថាប័ន, ជាសំណេរអត្ថបទដែលត្រូវបានតាក់តែងឡើងសម្រាប់ចូលរួមផ្តល់កម្មសិទ្ធិបញ្ញាដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងការប្រើប្រាស់សំណេរអត្ថបទនេះក្នុងគោលបំណងអប់រំ និងមិនមែនដើម្បីប្រាក់កម្រៃ។

ប្រភេទស្នាដៃដែលចូលរួមប្រកួត រួមមាន ទី១.រឿងខ្លី ដោយបេក្ខជនត្រូវនិពន្ធឱ្យបានចន្លោះ ៥-១០ទំព័រ (A4) ទី២. កំណាព្យ បេក្ខជនត្រូវតែងឱ្យបានចន្លោះ ៣០-៥០ល្បះ។ ជាមួយគ្នានេះ ទម្រង់អត្ថបទជា Microsoft Word (Microsoft Word & PDF), ពុម្ពអក្សរ Khmer OS ទំហំអក្សរ ១២ ការតម្រឹមគែម និងគម្លាតបន្ទាត់គឺ  Alignment: Justified និង Line Spacing: Single។

រាល់ស្នាដៃដែលត្រូវបានជ្រើសរើសយកមកវាយតម្លៃដោយគណៈកម្មការ ជាស្នាដៃដែលបានរៀបចំទៅតាមលក្ខខណ្ឌដែលគណៈកម្មការបានកំណត់ ក្នុងនោះលក្ខខណ្ឌវិនិច្ឆ័យសំណេរ រួមមាន អត្ថរូប (ទម្រង់អត្ថបទ ពាក្យពេចន៍ ឃ្លោងឃ្លា ល្បះ…) , អត្ថន័យ (ខ្លឹមសារស្នេហាជាតិ អប់រំ លើកតម្កើង គាំទ្រ សរសើរ ចូលរួមផ្សព្វផ្សាយ…), អត្ថរស (រសជាតិអណ្ដែតអណ្ដូង កម្សត់ អង់អាចក្លាហាន ប្រយុទ្ធ កំប្លែង ជីវភាពរស់នៅ ទេសភាពធម្មជាតិ ព្រៃប្រឹក្សា បក្សាបក្សី…)។

បេក្ខជនជ័យលាភីលេខ១ នឹងទទួលបានលិខិតបញ្ជាក់ជ័យលាភីលេខ១ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រង្វាន់ជាទឹកប្រាក់ចំនួនមួយលានប្រាំសែនរៀល, បេក្ខជនជ័យលាភីលេខ២ នឹងទទួលបានលិខិតបញ្ជាក់ជ័យលាភីលេខ២ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រង្វាន់ជាទឹកប្រាក់ចំនួនមួយលានរៀល, បេក្ខជនជ័យលាភីលេខ៣ ទទួលបានលិខិតបញ្ជាក់ជ័យលាភីលេខ៣ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រង្វាន់ជាទឹកប្រាក់ចំនួន ប៉ែតសិបម៉ឺនរៀល។ ទន្ទឹមគ្នានេះ បេក្ខជនជ័យលាភីទាំង៣រូប មានឱកាសចូលរួមចែករំលែកបទពិសោធនៅក្នុងកម្មវិធីនានាដែលរៀបចំឡើងដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បេក្ខជនអាចផ្ញើស្នាដៃសំណេរអត្ថបទដើម្បីចូលរួមប្រកួតប្រជែងដោយបេក្ខជនម្នាក់អាចផ្ញើសំណេរអត្ថបទបានតែមួយគត់ (រឿងខ្លី ឬកំណាព្យ) សម្រាប់ចូលរួមប្រកួតប្រជែង។ បេក្ខជនត្រូវផ្ញើសំណេរអត្ថបទរបស់ខ្លួន ជា Microsoft Word & PDF ដោយភ្ជាប់ជាមួយឯកសារមួយចំនួន (ប័ណ្ណសម្គាល់ខ្លួននិស្សិត ប្រវត្តិរូបសង្ខេប និងរូបថត ៤x៦) មកកាន់អ៊ីម៉ែល dkl@rupp.edu.kh ឱ្យបានមុនម៉ោង ៥រសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...