ភ្នំពេញ – ការប្រើប្រាស់ថ្នាំជក់បានសម្លាប់មនុស្សប្រមាណ ៨លាននាក់ជារៀងរាល់ឆ្នាំ ហើយជាមូលហេតុចម្បងនៃការស្លាប់ដែលអាចការពារបាននៅទូទាំងពិភពលោក។ ភ័ស្តុតាងបង្ហាញថា ការដំឡើងពន្ធថ្នាំជក់ គឺជាវិធានការមានប្រសិទ្ធភាពបំផុតសម្រាប់កាត់បន្ថយការប្រើប្រាស់ថ្នាំជក់។
ជាមួយគ្នានេះ ប្រសិនបើប្រទេសកម្ពុជាដំឡើងពន្ធរហូតដល់ ៧៥ភាគរយ នៃតម្លៃបារីលក់រាយ ឱ្យស្របតាមអនុសាសន៍របស់អង្គការសុខភាព ពិភពលោក និងធនាគារពិភពលោក កម្ពុជានឹងទទួលពន្ធចំណូលបន្ថែម ២៣៥ លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល៥ឆ្នាំខាងមុខ និង ៩៣៣ លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ អង្គការចលនា ដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា ទោះបីមានការថយចុះបរិមាណចំនួនអ្នកប្រើប្រាស់ថ្នាំជក់ក្ដី ប៉ុន្តែនៅពេលដំឡើងពន្ធឱ្យដល់កម្រិតនោះចំណូលពន្ធដែលទទួលបាននៅតែកើនឡើងដដែល។ លោកវេជ្ជបណ្ឌិតបន្តថា បានជាវិធានការដំឡើងពន្ធថ្នាំជក់មានប្រសិទ្ធភាព ពីព្រោះកាលណាមានការដំឡើងពន្ធឱ្យតម្លៃលក់រាយឡើង១០ភាគរយ នឹងកាត់បន្ថយអ្នកប្រើប្រាស់បាន៨ភាគរយនៃអ្នកជក់បារីនៅកម្ពុជា។
លោកវេជ្ជបណ្ឌិត មុំ គង់
“នៅពេលតម្លៃបារីកើនឡើងធ្វើឱ្យអ្នកជក់តិចជាងមុន ចំណេញទាំងសុខភាព ថវិកា និងអាយុជីវិត ហើយថែមទាំងជាគំរូជួយបង្ការកុមារ និងយុវជនមិនឱ្យជក់បារី”
នាយកប្រតិបត្តិ អង្គការចលនា ដើម្បីសុខភាពកម្ពុជា បញ្ជាក់បន្ថែមថា ដើម្បីជួយឱ្យប្រជាជនមិនឱ្យរងផលប៉ះពាល់អាយុជីវិត និងសុខភាពដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់ គឺទី១ ត្រូវដំឡើងពន្ធថ្នាំជក់ឱ្យបាន ៧៥ភាគរយ ទី២.ត្រូវពង្រឹងការអនុវត្តច្បាប់ហាមជក់បារី នៅកន្លែងសាធារណៈ និងកន្លែងធ្វើការ និងមានសារព្រមានពីសុខភាពលើកញ្ចប់បារី។

បើតាមគោលការណ៍ណែនាំស្តីពីការអនុវត្តមាត្រា៦ នៃអនុសញ្ញា ស្តីពីការត្រួតពិនិត្យថ្នាំជក់ មានគោលការណ៍រួមចំនួនបីឆ្លើយតបនឹងការដំឡើងពន្ធថ្នាំជក់ រួមមាន ទី១.ការដំឡើងពន្ធថ្នាំជក់គ្រប់គ្រាន់ នឹងកាត់បន្ថយការប្រើប្រាស់ និងអត្រាជក់ថ្នាំជក់ ទី២.ការដំឡើងពន្ធថ្នាំជក់គ្រប់គ្រាន់ គឺជាប្រភពសំខាន់នៃចំណូលពន្ធ និងទី៣. គោលនយោបាយពន្ធដារ គួរតែត្រូវបានការពារកុំឱ្យមានការជ្រៀតជ្រែកពីក្រុមហ៊ុនថ្នាំជក់ ឬបុគ្គលដែលទទួលបានផលប្រយោជន៍ពីក្រុមហ៊ុនថ្នាំជក់។
គួរជម្រាបជូនថា តាមការស្រាវជ្រាវគេរកឃើញថា ប្រជាជនកម្ពុជាដែលជក់បារី ភាគច្រើនជាមធ្យមគាត់ជក់អស់ចំនួន១២ដើមក្នុងមួយថ្ងៃ ហើយតម្លៃបារីដែលទិញចុងក្រោយគេមានតម្លៃ ៣៩០០រៀលក្នុងមួយកញ្ចប់។ យ៉ាងណាក៏ដោយប្រជាជនកម្ពុជារហូត ៩៤% គាំទ្រឱ្យមានការដំឡើងពន្ធថ្នាំជក់ ពោលគឺគាំទ្រឱ្យដំឡើងដល់ ៦២% នៃតម្លៃលក់រាយ ស្មើនឹង២ដងនៃពន្ធថ្នាំជក់បច្ចុប្បន្ន នេះបើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិមានជ័យ ក្នុងឆ្នាំ២០២១៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែងនៅវិទ្យាស្ថាន NTTI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/10/2025
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា NTTI បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា២០២៥-២០២៦

ឱកាសសិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2023
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ បានប្រកាសជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយឥតបង់ថ្លៃលើគ្រប់ជំនាញ។

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/02/2023
ឱកាសសម្រាប់និស្សិតដែលកំពុងសិក្សានៅក្នុងវិស័យវិទ្យាសាស្រ្ត និងវិស្វកម្ម ក្នុងការបានទៅហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2023
ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2023
វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran ឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2026
សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2025
សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU



































































