អតីតសិស្សនិទ្ទេស A លុយ សុភី ចែករំលែកបទពិសោធន៍ប្រឡងមុខវិជ្ជាគណិតវិទ្យាទទួលបាននិទ្ទេសល្អ

ភ្នំពេញ- បើយោង​តាម​កាលវិភាគ​ នៃការ​ប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ វិញ្ញាសាគណិតវិទ្យា នឹង​ត្រូវ​ប្រឡង​នៅ​ព្រឹក​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០២២ ចាប់ពីវេលាម៉ោង ៧ និង​៣០នាទី រហូត​ដល់​ម៉ោង ៩ ដោយ​មាន​រយៈ​ពេល​៩០នាទី។ វិញ្ញាសាគណិតវិទ្យា ក៏​ជា​វិញ្ញាសាមួយ​ដ៏​សំខាន់ និង​ទទួលបាន​ពិន្ទុច្រើន​ដែរ ។ យុវតី លុយ សុភី អតីត​សិស្ស​និទ្ទេស A បានចែករំលែក​នូវ​គន្លឹះខ្លះៗ ដើម្បីអាច​ទទួល​បាន​លទ្ធផល​ល្អ សម្រាប់​វិញ្ញាសាគណិតវិទ្យា។

យុវតី លុយ សុភី បាន​ប្រាប់ថា ពីមុនរូបគេផ្ទាល់ក៏ជាសិស្សខ្សោយមុខវិជ្ជាគណិតវិទ្យា ប៉ុន្តែដោយសារចង់ប្រឡងបាក់ឌុបទទួលបាននិន្ទេសល្អលើមុខវិជ្ជាគណិតវិទ្យា ទើបធ្វើឱ្យ សុភី ចាប់ផ្ដើមខំរៀនមុខវិជ្ជាគណិតវិទ្យាតាំងពីថ្នាក់ទី១០ ដោយចំណាយពេលក្នុងមួយថ្ងៃពីរម៉ោងរៀនគណិតវិទ្យា និងអនុវត្តលំហាត់ទាល់តែស្ទាត់ជំនាញ។

យុវតី លុយ សុភី

“ប្រសិនបើយើងដាក់ចិត្ត ដាក់កាយ ចូលចិត្តរៀនមុខវិជ្ជាគណិតវិទ្យា ស្រឡាញ់មុខវិជ្ជាគណិតវិទ្យា នោះនឹងជំរុញ​ឱ្យយើងរៀនមុខវិជ្ជាគណិតវិទ្យា ងាយស្រួលយកពិន្ទុជាងមុខវិជ្ជាដទៃទៀត”

តើមានគន្លឹះអ្វីខ្លះជួយឱ្យប្រឡងមុខវិជ្ជាគណិតវិទ្យាទទួលបាននិទ្ទេសល្អ?

អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ និយាយថា ដើម្បីអាចប្រឡងគណិតវិជ្ជាដោយទំនុកចិត្ត សិស្សានុសិស្សចាំបាច់ត្រូវចងចាំរូបមន្តនីមួយៗឱ្យបានច្បាស់ មើលវិញ្ញាសាឆ្នាំចាស់ៗដែលធ្លាប់ចេញប្រឡង ដើម្បីត្រៀមមើលមេរៀនទាំងនោះឱ្យបានច្រើន ព្រមទាំងរៀនមេរៀនឱ្យបានគ្រប់ជ្រុងជ្រោយ អនុវត្តលំហាត់ឱ្យស្ទាត់គ្រប់ជ្រុងជ្រោយ គ្រប់មេរៀនទាំងអស់។

យុវតី លុយ សុភី បន្តថា សិស្សានុសិស្សគួរធ្វើតេស្តសមត្ថភាពខ្លួនឯងមុនពេលប្រឡងបាក់ឌុប ដោយដាក់ម៉ោងកំណត់ដូចស្ដង់ដារប្រឡងបាក់ឌុប ហើយនៅពេលតេស្តសមត្ថភាពរួចដឹងពីចំណុចដែលខ្វះខាតត្រូវបំពេញបន្ថែមដើម្បីចេះស្មើដៃគ្នា។ លើសពីនេះ អានប្រធានឱ្យច្បាស់មុនធ្វើវិញ្ញាសា ដើម្បីផ្ទៀងផ្ទាត់មើលវិញ្ញាសាថា វិញ្ញាសាដែលចម្លងចូលក្រដាសប្រឡងត្រូវឬអត់ អាចច្រឡំកត់ប្រធានខុស ឬកែប្រធានប្រឡងជាដើម ។

យុវតីវ័យ២០ឆ្នាំរូបនេះ បញ្ជាក់បន្ថែមថា នៅពេលប្រឡងសិស្សានុសិស្សគួរធ្វើវិញ្ញាសា ឬលំហាត់ដែលខ្លួនចេះជាមុន ទើបធ្វើលំហាត់ដែលមិនសូវចេះ ឬមិនសូវប្រាកដនៅពេលក្រោយ ។ ម៉្យាងវិញទៀត មើលអត្រាកំណែឆ្នាំចាស់ៗថា គេសរសេរបែបម៉េចទើបបានពិន្ទុខ្ពស់ ព្យាយាមធ្វើលំហាត់ឱ្យអស់ កុំទុកលំហាត់ចោល ទោះមិនចេះច្បាស់ក៏ដោយ។ ជាពិសេស ទោះបើប្រឡងហើយមុនម៉ោងក៏ដោយ ត្រូវពិនិត្យផ្ទៀងផ្ទាត់ លើអក្ខរាវិរុទ្ធ ឬចំណុចដែលភ្លេច ឬភ័ន្តច្រឡំត្រង់ចំណុចណាមួយ សឹមយកទៅដាក់កែ។ អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ យុវតី លុយ សុភី ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡងបាក់ឌុបនៅប៉ុន្មានថ្ងៃខាងមុខនេះ ត្រូវគិតអ្វីដែលវិជ្ជមាន ជឿជាក់ថា ខ្លួនឯងអាចធ្វើបាន លើកទឹកចិត្តខ្លួនឯង ប្រសិនមានបញ្ហាប្រឈមអ្វីត្រូវពិភាក្សាជាមួយក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ មិត្តភក្ដិ ដើម្បីកដំណោះស្រាយ។ លើសពីនេះ កុំយកពាក្យសម្ដីអវិជ្ជមានមកបំផ្លាញការខិតខំរៀនសូត្ររបស់ខ្លួន និងកុំយកខ្លួនឯងប្រៀបធៀបជាមួយអ្នកដទៃ ផ្ដោតលើការប្រឡង ខិតខំឱ្យអស់ពីសមត្ថភាព ព្រមទាំងហ៊ានទទួលយកការពិតចំពោះលទ្ធផលរបស់ខ្លួន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។