ជំនាញព័ត៌មានវិទ្យា ជាជំនាញ​ដែលកំពុងមានតម្រូវ​ការ​ខ្លាំង​​ក្នុងទីផ្សារ​ការងារ​នៅ​កម្ពុជា

ភ្នំពេញ – ជំនាញព័ត៌មានវិទ្យា ឬជំនាញបច្ចេកវិទ្យា បានក្លាយ​ទៅជា​ជំនាញ​ដែល​កំពុង​មានតម្រូវ​ការ​ខ្លាំង​​ក្នុង​ទីផ្សារ​ការងារ​នៅ​កម្ពុជាបច្ចុប្បន្ន ដោយ​ស្ទើរ​តែគ្រប់ក្រុមហ៊ុន គ្រប់វិស័យ សុទ្ធសឹង​តែអះអាងថា ពួក​គេ​កំពុង​ខ្វះ​ខាត​នូវ​បុគ្គលិក​ដែល​មានជំនាញព័ត៌មានវិទ្យានេះ។

លើក​ឡើងនៅ​ក្នុងវេទិកាពិភាក្សា ស្តីពី «ឱកាស​ការងារ​ដែលមាន​សក្តានុពល និង​ការ​ត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​ពិព័រណ៌ការងារ និ​ងផលិតភាពជាតិឆ្នាំ​២០២២» លោកស្រី គ្រី ដាណែត អនុប្រធាន​នាយកដ្ឋានធនធានមនុស្ស នៃក្រុមហ៊ុនវឌ្ឍនៈប៊ូវើរី បានមានប្រសាសន៍ថា សម្រាប់​ក្រុមហ៊ុនរបស់លោកស្រី ពិតជា​ត្រូវ​ការ​ និង​ខ្វះ​ខាត​នូវ​បុគ្គលិក​ដែល​ចេះ​នូវ​ជំនាញ​ព័ត៌មានវិទ្យា ដោយ​សារ​តែយុគសម័យ​នេះ គឺជាយុគសម័យ​ឌីជីថល ដូច្នេះមិនថាក្រុមហ៊ុនតូច ឬធំ គឺត្រូវ​ការ​នូវ​ជំនាញឌីជីថល ឬព័ត៌មានវិទ្យានេះច្រើន។

សម្រាប់លោកស្រី កង បូរ៉ា នាយិការងនាយកដ្ឋានគ្រប់គ្រងបណ្តាញ​សាខា​ និង​ជា​ប្រធាន​តំបន់​ភ្នំពេញ​ខាងត្បូង​ធនាគារ​កាណាឌីយ៉ា ក៏​បានលើក​ឡើងដែរថា បច្ចុប្បន្ន​សម្រាប់ធនាគារ​កាណាឌីយ៉ា កំពុងតែអភិវឌ្ឍទៅជា Digital Banking ដូច្នេះ​ខាងក្រុមហ៊ុន​លោកស្រី ពិតជា​ត្រូវ​ការ​បុគ្គលិកផ្នែកព័ត៌មានវិទ្យា​ច្រើន។

ដោយ​ឡែក​ក្រុមហ៊ុនឌីលីវើរីហេរ៉ូ (FoodPanda) វិញ បើតាម​ កញ្ញា សៅ ចរិយា នាយក​ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស ក៏​បានបញ្ជាក់ដែរថា សម្រាប់ក្រុមហ៊ុនដឹកជញ្ជូន​អាហារ​មួយ​នេះ ក៏​មាន​តម្រូវ​ការ​បុគ្គលិក​ផ្នែកព័ត៌មានច្រើនដែរ ដោយ​ផ្តោត​ទៅ​លើអ្នកជំនាញ​ប្រព័ន្ធបណ្តាញ (Network) , អ្នកជំនាញ​ខាងទិន្នន័យ និង​អ្នកជំនាញ​សុវត្ថិភាពទិន្ននន័យ​ជាដើម។

លោក លឹម រិទ្ធី នាយក នៃនាយកដ្ឋាន​បណ្តុះបណ្តាល​បុគ្គលិកធនាគារព្រីនស៍ បាន​មានប្រសាសន៍ថា ជាបទពិសោធន៍​របស់​លោក សម្រាប់មុខ​តំណែង​ដែល​ពិបាក​ក្នុងការ​ជ្រើសរើស​ គឺជា​មុខ​តំណែង​ដែលទាក់ទង​ជាមួយ​នឹង​ព័ត៌មានវិទ្យា ឬដែលយើង​ហៅ​ឱ្យ​សាមញ្ញថា IT ។ តាមការ​បញ្ជាក់របស់​លោក រិទ្ធី ដោយ​សារ​តែ​បច្ចុប្បន្ន​គឺជា​សម័យ​ឌីជីថល ដូច្នេះអ្នកដែលចេះ​នូវ​ជំនាញ​ព័ត៌មានវិទ្យា ឬ IT គឺពិតជាមាន​ឱកាស​ការងារច្រើន ហើយ​ចំណែក​តម្លៃ​ខ្លួនវិញ ក៏​ឡើង​ខ្ពស់​ផងដែរ។

បើយោង​តាម​របាយការណ៍​របស់ក្រសួងអប់រំ យុវជន និ​ងកីឡា បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​ប្រមាណ​១០ភាគរយ​ប៉ុណ្ណោះ​កំពុង​តែសិក្សា​ទៅ​លើជំនាញ​បច្ចេកវិទ្យាព័ត៌មាន ក្នុងចំណោមនិស្សិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រចំនួន ១៧០ ២៤៦នាក់ ខណៈ៦៩ភាគរយ​សិក្សា​ផ្នែក​វិទ្យាសាស្រ្ត​សង្គម ក្នុងនោះ ៤២ភាគរយ​សិក្សា​ជំនាញធុរកិច្ច ៦ភាគរយ​សិក្សា​ជំនាញច្បាប់ ៩ភាគរយ​សិក្សា​ជំនាញ​ភាសា​បរទេស ៣ភាគរយ​សិក្សា​ជំនាញ​ទេសចរណ៍ និង ៩ភាគរយ​សិក្សា​ជំនាញ​វិទ្យាសាស្រ្ត​សង្គម​ និង​សិល្បៈ​ផ្សេងៗ​ទៀត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី