ឧកញ៉ា ប៉ិច បូឡែន ៖ វិស័យ​ណាក៏ដោយ មិន​អាច​រីកចំរើន​ដោយ​រំលង​វិស័យ​អប់រំ​នោះទេ

ភ្នំពេញ – មានប្រសាសន៍​នៅ​ក្នុង​ឱកាស​ចូលរួមសិក្ខា​សាលា​អប់រំស្តីពី «ភាពជាអ្នកដឹកនាំ និង​បរិវត្តកម្ម នៃ​វិស័យ​អប់រំ​ក្នុង​យុគសម័យ​ឌីជីថល» កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយក​ក្រុមហ៊ុន​វេសឡាញ អេឌ្យូខេសិន គ្រុប និង​ជា​ប្រធាន នៃហ្រ្វែង​ខ្លីន ខូវិ អេឌ្យូខេសិន ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើងថា វិស័យ​ណាក៏ដោយ មិន​អាច​រីកចំរើន ដោយ​រំលង​វិស័យអប់រំ​នោះទេ។

បើតាម​ប្រសាសន៍​របស់លោកឧកញ៉ា ប៉ិច បូឡែន ទោះបីជា​វេជ្ជបណ្ឌិត​ដ៏​ចំណាន ឬវិស្វករ​ដ៏​ជំនាញ គឺសុទ្ធតែឆ្លង​កាត់​ការ​អប់រំទាំងអស់ ។ លោកឧកញ៉ាបន្តថា ជីវិត​របស់​យើងម្នាក់ៗអាចរីកចំរើន​អភិវឌ្ឍន៍​ទៅបាន​ ក៏ដោយ​សារ​តែ​ការ​អប់រំ ការ​ចូលរួមជ្រោមជ្រែង​ពីគ្រប់មជ្ឈដ្ឋាន ទាំងក្រុមគ្រួសារ ទាំងសាលា​រៀន និង​បរិយាកាស​ខាងក្រៅ។

ខណៈការ​អប់រំត្រូវ​គេ​ទទួលស្គាល់ថា បាន​ដើរ​តួនាទីយ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍចំណេះដឹង ជំនាញ ឥរិយាបទ និង​គុណតម្លៃ​សង្គម តែ​បើតាម​របាយការណ៍របស់សមាគមអ្នកជំនួញ ក៏​ដូចជា​ដៃគូអភិវឌ្ឍនានា គេ​បានរកឃើញថា យុវជន​របស់កម្ពុជា​​ចាំបាច់​ត្រូវ​ការ​បំពេញ​បន្ថែមនូវ​ជំនាញ​មួយ​ទៀតដើម្បីអាចស្មើរមុខស្មើរ​មាត់​ជាមួយ​ប្រទេស​ដទៃ នោះ​គឺ​ជំនាញទុន ឬបំណិន​ជីវិត​សតវត្សរ៍ទី២១ ដែលអាចជួយ​ឱ្យ​ពួក​គេ​ចេះ​ត្រិះរិះពិចារណា ចេះធ្វើការ​សហការជា​ដើម។

សម្រាប់​លោកឧកញ៉ា ប៉ិច បូឡែន នេះគឺជា​កង្វល់​មួយ​របស់​លោក​ក្នុង​នាមជាអ្នកអប់រំ តែយ៉ាងណាក៏ដោយ លោកបានរកឃើញនូវកម្មវិធីលីដឺអ៊ីនមី (Leader in Me) ​ជាកម្មវិធី​សិក្សា​មួយ​​ប្រើប្រាស់​ទម្លាប់​ល្អទាំង៧​របស់បុគ្គលឆ្នើម​ ដែល​យក​មក​អនុវត្ត​នៅ​ក្នុងសាលារៀន ពីកម្រិត​មត្តេយ្យ បឋម មធ្យម ហើយរហូត​មានដល់កម្រិតឧត្តមសិក្សា​ទៅទៀត ដូច្នេះ​លោក​យល់ថា កម្មវិធីសិក្សា​នេះ អាច​អភិវឌ្ឍភាពជាអ្នកដឹកនាំ បំណិនសតវត្សរ៍ទី២១ ព្រោះ​​មេរៀន Leader in Me មានបង្រៀន​ពី​ការ​អភិវឌ្ឍផ្នត់គំនិត និង​ភាពជាអ្នកដឹកនាំដល់សិស្ស ទាំងភាពជាម្ចាស់ការ ការ​ចេះរៀបចំផែនការ តាំងពីការ​បែងចែក​អាទិភាព ក៏​ដូចជា​ការ​ធ្វើការជាក្រុមជាមួយ​គ្នា។

គួរ​បញ្ជាក់ដែរថា បើគិត​មក​ដល់ពេលនេះ មានសាលា​ប្រហែល​ជាង​៦ពាន់​សាលានៅ​៧០ប្រទេស​​ដែល​កំពុង​ប្រើប្រាស់​កម្មវិធី​សិក្សា Leader in Me ដើម្បី​អភិវឌ្ឍ​ភាពជា​ថ្នាក់ដឹកនាំ​ដល់សិស្ស ហើយ​ដោយ​ឡែក​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សាលា​រៀន​ប្រមាណជា​៣០ កំពុងតែអនុវត្ត​កម្មវិធីសិក្សា​មួយ​នេះ ដើម្បីជួយ​បង្កើន​ប្រសិទ្ធភាព ក៏​ដូចជា​ប្រសិទ្ធផល នៃ​ការ​រៀន​សូត្រ និង​ការ​បង្រៀន​របស់​លោកគ្រូអ្នក​គ្រូ ហើយ​ក៏​បាន​ផ្លាស់ប្តូរ​ជាវិជ្ជមាន​នូវ​ទម្លាប់​ផ្នត់​គំនិត​របស់​សិស្ស របស់មាតាបិតា អាណាព្យាបាល ក៏​ដូចជា​បុគ្គលិក​សិក្សា​នៅ​តាម​សាលា​រៀន​ទាំងអស់​ផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)