ជំនាញកិច្ចសហប្រតិបត្តិការមានន័យថា មានមនុស្សធ្វើការជាក្រុមចំនួនពីរនាក់ឡើងទៅ ក្នុងការចាប់ផ្តើមធ្វើការងារអ្វីមួយ ឱ្យសម្រេចបាននូវលទ្ធផលរួមដោយភាពសាមគ្គីគ្នា។ សហការណ៍ក្រុមជួយឱ្យមនុស្សទទួលបាននូវកម្លាំងជំរុញចិត្ត និងការអនុវត្តការងារ ឬការសិក្សា ។ មនុស្សដែលមានកិច្ចសហការណ៍ក្រុមអាចអន្ទងចិត្តជាមួយការងាបានរយៈពេលយូរ ព្រោះវាបានកាត់បន្ថយនូវសភាពនឿយហត់ មិនដូចកាលដែលនៅធ្វើការតែឯងៗនោះទេ។
តាមរយៈគេហទំព័រ BRITISH COUNCIL បានបញ្ជាក់ថា ដើម្បីសម្រេចគោលដៅអ្វីមួយឱ្យមានប្រសិទ្ធភាព សមាជិកក្រុមត្រូវមានកិច្ចសហការណ៍គ្នា ហើយសមាជិកត្រូវមានសមត្ថភាព និងសក្តានុពលផ្ទាល់ខ្លួនរួចសូមបង្ហាញចេញមក។ កាលដែលបង្ហាញនេះគឺដើម្បីឱ្យបានស្គាល់នៅចំណុចខ្លាំង ឬខ្សោយនៃមនុស្សម្នាក់ៗ ដែលជាវិធីងាយស្រួលក្នុងការសម្រួច និងកែច្នៃពហុជំនាញទាំងអស់ដើម្បីសម្រេចលទ្ធផល និងគុណប្រយោជន៍រួមឱ្យរីកសាយជាងមុន។ ប្រធានក្រុមគួរតែបង្កើតវប្បធម៌សហការណ៍ក្រុមឱ្យបានច្រើន ឧទារហណ៍ ការចំណាយពេលប្រជុំជជែកគ្នាជាក្រុម ឬគាំទ្រជាលក្ខណៈបុគ្គលពេលមានបញ្ហាអ្វីមួយដែលមិនអាចនិយាយជារួមបាន។ មួយវិញទៀតបង្កើតទម្លាប់ ចែករំលែកចំណេះដឹង ព្រោះនៅពេលដែលសមាជិកឯទៀត បានសង្កេតឃើញអ្នកដឹកនាំក្រុមចាប់ផ្តើមមានការបើកទូលាយ ហើយតែងតែស្វាគមន៍មតិផ្ទុយ វាគឺជាផលជះដ៏ល្អដែលជំរុញឱ្យសមាជិកនៅក្នុងក្រុមទាំងអស់ហ៊ានចែករំលែកគំនិតជាបន្តបន្ទាប់។

កិច្ចសហការណ៍បានល្អគឺត្រូវមានការកំណត់គោលដៅក្នុងក្រុមដើម្បីឱ្យតួអង្គនីមួយៗមានការផ្តោតលើកិច្ចការបានល្អ ការបង្កើតជាក្រុមដោយមិនបានកំណត់គោលបំណងភ្ជាប់ជាមួយ ប្រៀបដូចជាដំណើរមួយដែលរកទីចតមិនបាន។ ហើយដើម្បីឱ្យកិច្ចសហការណ៍ក្រុមកាន់តែមានភាពវិជ្ជមានជាងមុន សមាជិកត្រូវតែមានគោលបំណងច្បាស់ និងដឹងពីតួនាទីដែលត្រូវទទួលខុសត្រូវរៀងៗខ្លួន។ ចំណុចនេះមិនត្រឹមតែជួយដល់ការផ្តោតសតិប៉ុណ្ណោះទេ ប៉ុន្តែវាជាបំណែកមួយជួយជំរុញទឹកចិត្តផងដែរ។ បន្ថែមពីនោះគេអាចប្រើគន្លឹះនេះទៅតាមស្ថានភាពផ្សេងៗជាច្រើនទៀតដូចជា នៅកន្លែងធ្វើការ នៅសាលារៀន ឬនៅតាមសហគមន៍ និងគម្រោងនានា។ ហេតុដូច្នេះហើយគេអាចសន្មតបានថា ការបង្កើតគោលដៅ និងស្គាល់ពីតួនាទីពិតជាមិនអាចខ្វះបានឡើយនៅក្នុងកិច្ចសហប្រតិបត្តិការក្នុងក្រុមការងារ។
BRITISH COUNCIL ក៏បានបន្ថែមដែរថា អ្នកដឹកនាំក្រុមត្រូវផ្តោតទៅលើភារកិច្ច និងទំនាក់ទំនង, គោលដៅពិតជាសំខាន់ ប៉ុន្តែគេក៏មិនអាចបំភ្លេចចោលបានទេ នៅត្រង់ចំណុចការរក្សា ឬបង្កើតទំនាក់ទំនងតាមរយៈការជជែកស្វែងយល់ពីគ្នាទៅវិញទៅមក ។ កាលណាទំនាក់ទំងក្រុមកាន់តែស្អិតរមូត នោះភាពសហការណ៍ក្នុងក្រុមកាន់តែរលូន។ តាមរយៈរបាយការណ៍ពី Harvard Business Review បានរកឃើញថា ផលិតផលការងារ និងការបង្កើតថ្មី ឬគេច្រើននិយាយថាភាពច្នៃប្រតិដ្ឋ តែងកើតមានជារឿយៗ នៅពេលដែលអ្នកដឹកនាំក្រុមមានភាពប៉ិនប្រសប់លើជំនាញបត់បែន។

មួយវិញទៀត កិច្ចសន្ទនាគឺជាកូនសោរដើម្បីជួយឱ្យក្រុមការងារមានដំណើរទៅមុខ ហើយកិច្ចសហការណ៍ក្រុម គឺជាឱកាសដើម្បីរៀនពីគ្នាទៅវិញទៅមក និងជាកត្តានាំឱ្យមានការបង្កើតភាពច្នៃប្រតិដ្ឋ, បង្កើនថាមពលជំរុញចិត្ត និងបន្តកិច្ចការងារក្នុងរយៈពេលវែង ដែលវាដូចទៅនឹងប្រយោគមួយឃ្លាថា បើអ្នកចង់ទៅលឿនចូរដើរម្នាក់ឯង ប៉ុន្តែបើអ្នកចង់ទៅឆ្ងាយសូមដើរជាក្រុម៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
គរុនិស្សិតថ្នាក់បរិញ្ញាបត្រ+២ ផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី១ ជាង ២ពាន់នាក់ បញ្ចប់វគ្គបណ្តុះបណ្តាល ត្រៀមចុះបង្រៀនតាមសាលាគោលដៅ
បទយកការណ៍, ព័ត៌មានជាតិ, ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
• 20/11/2026

វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់២៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/11/2024
សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជសាស្រ្ត (សិក្សារយៈពេល២ឆ្នាំ) រហូតដល់២៨០កន្លែងសម្រាប់សិស្ស...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2024
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់ការចុះឈ្មោះប្រឡងគណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/08/2025
ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដសិង្ហបុរី (SIMCC)

ឱកាសអាហារូបករណ៍ Lester B. Pearson ទៅសិក្សានៅ University of Toronto សម្រាប់ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2026
ឱកាសសម្រាប់សិស្សានុសិស្សកម្ពុជាដែលបញ្ចប់ថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសកាណាដាបានមកដល់ហើយ។ ពេលនេះអាហារូបករណ៍ Lester B. Pearson International Scholarship 2027

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/01/2026
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

តួកគី ផ្តល់អាហារូបករណ៍លើការបណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2026
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋតួកគីយ៉េ បានប្រកាសផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សិក្សារយៈពេល ៨ ខែពេញ លើការបណ្ដុះបណ្ដាលភាសា និងវប្បធម៌តួកគីយ៉េ សិក្សានៅសាធារណរដ្ឋតួកគីយ៉េ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

































































