ភ្នំពេញ- ដើម្បីឆ្លើយតបទៅនឹងបរិបទបដិវត្តន៍ឧស្សាកម្ម៤.០ និងការប្រែប្រួលឥតឈប់ឈររបស់សង្គម យុវជនត្រូវមានបំណិនសតវត្សរ៍ទី២១ ។ ទន្ទឹមគ្នានេះ អនុវិស័យអភិវឌ្ឍយុវជន មានតួនាទីលើកកម្ពស់ និងបណ្ដុះបំណិនសតវត្សរ៍ទី២១ ដូនដល់យុវជនកម្ពុជា ដើម្បីជំរុញឱ្យប្រទេសកម្ពុជាឈានទៅរកសេដ្ឋកិច្ចឌីជីថល ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន នៅក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២០-២០២១ នាពេលកន្លងទៅ ។
នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ លោកជំទាវ ស្រូយ សុជាតិ មានប្រសាសន៍ថា ក្នុងបរិបទបដិវត្តន៍ឧស្សាកម្ម៤.០ សេដ្ឋកិច្ចសង្គមបានឆ្ពោះទៅយុគសម័យឌីជីថល ក្នុងនោះដើម្បីឱ្យមានរដ្ឋាភិបាលឌីជីថល ចាំបាច់ត្រូវមានសេដ្ឋកិច្ចបែបឌីជីថល ហើយប្រសិនមានសេដ្ឋកិច្ចឌីជីថល គឺត្រូវមានការអប់រំបែបឌីជីផល។
លោកជំទាវ ស្រូយ សុជាតិ
“ការអប់រំ គឺសំដៅលើយុវជនកម្ពុជា យើងអប់រំតាំងពីតូចរហូតដល់ធំ ដែលយុវជននេះហើយជាកម្លាំងចលករដ៏សំខាន់ជំរុញឱ្យប្រទេសកម្ពុជាមានភាពរីកចម្រើន ហើយនៅពេលយើងនិយាយពីប្រទេសជាតិមួយរីកចម្រើនយើងត្រូវមើលទៅលើកម្លាំងយុវជន”

លោកជំទាវ ស្រូយ សុជាតិ បញ្ជាក់បន្ថែមថា បំណិនសតវត្សទី២១ យើងត្រូវនិយាយអំពីបំណិនទន់ បំណិនបុរេវិជ្ជាជីវៈ។ បើតាមផ្នែកមួយនៃការអប់រំ យុវជនសតវត្សរ៍ទី២១ ត្រូវមានសមត្ថភាព និងឥរិយាបទ ដែលអាចទទួលយកចំណេះដឹងដើម្បីលើកកម្ពស់ការគិត ការសូត្រ ការធ្វើការងារ និងការរស់នៅក្នុងសង្គម។
លោកជំទាវបន្តថា បំណិនទាំងនេះរួមមានភាពច្នៃប្រឌិត និងនវានុវត្តន៍ ការវិភាគបែបស៊ីជម្រៅ ការដោះស្រាយបញ្ហា ការធ្វើសេចក្ដីសម្រេចចិត្ត ការប្រាស្រ័យទាក់ទង សាមគ្គីភាព ការងារជាក្រុម អក្ខរកម្មព័ត៌មាន អក្ខរកម្ម ICT ពលរដ្ឋសកល បំណិនជីវិតនិងការងារ និងការទទួលខុសត្រូវផ្ទាល់ខ្លួននិងក្នុងសង្គម រួមមាន សមត្ថភាព និងការយល់ដឹងពីវប្បធម៌ចម្រុះ។
លោកជំទាវ ស្រូយ សុជាតិ
“បានជាយើងជំរុញបំណិនសតវត្សរ៍ទី២១ គឺនិយាយពីការអប់រំឌីជីថល យើងគិតដល់សេដ្ឋកិច្ចឌីជីថលដែលមានបំណិនអាជីព យុវជនអាចធ្វើការងារជាក្រុម យុវជនអាចវិភាគស៊ីជម្រៅ និងយុវជនអាចដោះស្រាយបញ្ហាតាមបែបឌីជីថល”
អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន មានប្រសាសន៍ថា បំណិនសតវត្សរ៍ទី២១ មានច្រើនណាស់ ហើយនៅពេលនិយាយពីបំណិនសតវត្សរ៍ទី២១ ម្នាក់ៗបារម្ភថា តើត្រវធ្វើអ្វីដែលល្អជាងនេះទេ? ត្រូវធ្វើអ្វីឱ្យពិបាកជាងនេះទេ? គឺមិនមានអ្វីដែលពិបាកទេ មនុស្សគ្រប់គ្នាគ្រាន់តែមានការសិក្សាមួយដែលមានភាពជាក់លាក់ ការសិក្សា ការអប់រំមួយដែលមានទម្រង់ឌីជីថល ដែលដូចក្រសួងអប់រំយុវជន និងកីឡា កំពុងធ្វើបច្ចុប្បន្ន ដែលមានសាលារៀនជំនាន់ថ្មី មានការពង្រឹង STEM មានសាលាជាច្រើនដែលពង្រឹងឱ្យយុវជនកម្ពុជាកំពុងពង្រីកសក្ដានុពលរបស់ខ្លួនបាន។

លោកជំទាវ ស្រូយ សុជាតិ បន្ថែមថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ បានអនុវត្តយ៉ាងជោគជ័យ ដោយបង្កើតឡើងដើម្បីឱ្យយុវជនមុនពេលជជែកដោល គឺមានទាំងក្រុមស្រប និងក្រុបបដិសេធ។ លោកជំទាវបន្តថា មុននឹងក្រុមនីមួយៗលើកអំណះអំណាងមកការពារប្រធានបទរបស់គេ គឺពួកគេស្រាវជ្រាវយ៉ាងម៉្មត់ចត់ជាមួយអ្វីដែលទាក់ទងនឹងប្រធានបទ។ ទន្ទឹមគ្នានេះ ក្រុបបដិសេដ្ឋមុននឹងបដិសេធប្រធានបទ ពួកគាត់ស្រាវជ្រាវ គាត់សួររកអ្នកជំនាញដែលពាក់ព័ន្ធដែលមានទាក់ទឡ្ហីករណ៍ការពារប្រធានបទរបស់ខ្លួន។
តាមការបញ្ជាក់របស់ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន បំណិនសតវត្សរ៍ទី២១នេះ គឺយើងចង់បំពាក់យុវជនរបស់យើងឱ្យមានគ្រឿងលម្អគ្រាប់គ្រាន់ ដើម្បីក្លាយខ្លួនទៅជាប្រជាពលរដ្ឋមួយ ដែលមានឥរិយាបទគ្រប់គ្រាន់ មានអត្តចរិកល្អប្រសើរថ្លៃថ្នូរ ក្លាយទៅជាពលរដ្ឋល្អនៅក្នុងសង្គម នោះប្រទេសកម្ពុជានឹងរីកចម្រើនឥតឈប់ឈរជំរុញឱ្យប្រទេសកម្ពុជាឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល។
គួរជម្រាបជូនថា នោះស្ថិតក្នុងបរិបទកូវីដ-១៩ រីករាលដាលនៅក្នុងសហគមន៍ដែលពេលមានការបិទខ្ទប់ក៏ដោយ ប៉ុន្តែយោងតាមអនុសាសន៍ ការលើកទឹកចិត្តពីថ្នាក់ដឹកនាំ របស់ក្រសួងអប់រំ និងកីឡា ក៏អគ្គនាយកដ្ឋានយុវជន បំប្លែងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ធ្វើតាមប្រព័ន្ធអនឡាញស្ទើរតែមួយរយភាគរយ។ ក្នុងគោលបំណងបន្តឱ្យយុវជនមានឱកាសបញ្ចេញសមត្ថភាពរបស់ខ្លួន ស្រាវជ្រាវ ស្វែងរកអ្វីដែលជាភាពថ្មីរបស់សង្គម អនុវត្តនូវអ្វីដែលថ្មី ដើម្បីបន្តពង្រឹងសមត្ថភាពរបស់ខ្លួនជានិច្ច៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...
ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2023
កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយមានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។
ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/04/2026
ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើសលោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅក្នុងសាលាគោលដៅ និងសាលាទទួលផលជះ នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP និងGEIP-AF)
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2025
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រេចផ្តល់ជូនអាហារូបករណ៍សិក្សាឥតបង់ថ្លៃ ១០០% រយៈពេល៤ និង៥ឆ្នាំ ក្នុងកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ គ្រប់ជំនាញសិក្សាទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗរបស់វីរៈយុទ្ធជន
ឱកាសអាហារូបករណ៍៥៥កន្លែងទៅសិក្សានៅប្រទេសថៃ ពីគម្រោងអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រី សិរិថន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/11/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះបានប្រកាសដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅព្រះរាជាណាចក្រថៃ ដោយពេលនេះ គម្រោងព្រះរាជូបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា...





























