ភ្នំពេញ – ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្ភោធដំណើរការមជ្ឈមណ្ឌលបច្ចេកវិទ្យា ATC ឬជាភាសាអង់គ្លេស AUPP TECHNOLOGY CENTER – ATC នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ កាលពីចុងខែមករាកន្លងទៅ បំណងពង្រឹងចក្ខុវិស័យក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា ។ កម្មវិធីនេះប្រព្រឹត្តិទៅក្រោមវត្តមានឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា មជ្ឈមណ្ឌលបច្ចេកវិទ្យា ATC នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នឹងចូលរួមចំណែកអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា និងការរៀបចំប្រព័ន្ធឌីជីថលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ។ ឯកឧត្តមបន្តថា មជ្ឈមណ្ឌលបច្ចេកវិទ្យានេះ នឹងរួមចំណែកអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច-សង្គមឌីជីថលរបស់រដ្ឋាភិបាលកម្ពុជា ២០២១ – ២០៣៥ ។

លោក លឹម ដារ៉ារិទ្ធ អគ្គនាយក និងជាសាកលវិទ្យាធិកាសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ មានប្រសាសន៍ថា មជ្ឈមណ្ឌលបច្ចេកវិទ្យា ATC ជាមជ្ឈមណ្ឌលទំនើបបំផុតមានចក្ខុវិស័យក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា ។ លោកបន្តថា មជ្ឈមណ្ឌលនេះ មានគោលបំណងលើកស្ទួយ និងជំរុញក្រុមហ៊ុន Start Up ផ្នែកបច្ចេកវិទ្យា សាជីវកម្ម និងជំនាញគ្រប់ផ្នែក ដើម្បីស្វែងយល់គុណតម្លៃ និងសក្តានុពលធនធានមនុស្សនៅកម្ពុជា ។

គួរជម្រាបជូនថា ATC ជាមជ្ឈមណ្ឌលបច្ចេកវិទ្យាស្តង់ដារអន្តរជាតិ ដែលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា តាមរយៈការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល។ មជ្ឈមណ្ឌល ATC នឹងផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថលនៅកម្ពុជាឱ្យមានឱកាសទទួលបានការជួយជ្រោមជ្រែង ការប្រឹក្សាយោបល់ពីអ្នកជំនាញ ការធ្វើទីផ្សារ ការលក់ផលិតផល និងការស្វែងរកប្រភពហិរញ្ញប្បទាន ដើម្បីពង្រឹងនិងពង្រីកអាជីវកម្មឱ្យឈានឆ្ពោះទៅមុខមួយកម្រិតទៀត ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/06/2023
វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាសពីការផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...
អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/10/2024
ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/11/2023
ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ...
អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅប្រទេសវៀតណាម សម្រាប់សិស្សជាប់បាក់ឌុបឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/09/2025
សាលា Thai Nguyen College នៃប្រទេសវៀតណាម នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សិក្សារយៈពេល៤ឆ្នាំ ដល់សិស្សកម្ពុជាចំនួន ៧២កន្លែង។
អាហារូបករណ៍ថ្នាក់ភាសា នៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2023
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតកម្ពុជា បានប្រកាសអំពីអាហារូបករណ៍ថ្នាក់ភាសា សិក្សានៅប្រទេសចិន រយៈពេល១ឆ្នាំ។...
ឱកាសសិក្សាជំនាញបច្ចេកទេសឥតបង់ថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2023
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសជាច្រើនកន្លែង នៅវិទ្យាស្ថាន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...






























