ភ្នំពេញ៖ ក្រៅពីមានសោភ័ណ្ឌស្រស់ស្អាត និងមើលដើម្បីកម្សាន្តអារម្មណ៍ គំនូរអាចជួយបំបាត់ភាពតានតឹងក្នុងចិត្ត បង្កើតរូបភាពស្រមើស្រមៃ ព្រមទាំងផ្តល់គំនិតច្នៃប្រឌិតដល់អ្នកទស្សនា។ ទន្ទឹមគ្នានេះ គំនូរជួយឱ្យកុមារមានចិត្តស្ងប់ និងគំនិតច្នៃប្រឌិតនៅក្នុងដំណើរជីវិតរបស់ពួកគេ។ កុមារមួយចំនួនចូលចិត្តគូរគំនូរតាំងពីកំណើត ហើយចាប់ផ្តើមហ្វឹកហាត់គូរតាមរយៈការបង្រៀន និងការជំរុញពីលើកទឹកចិត្តពីឪពុកម្ដាយ។ នេះជាការចែករំលែកបទពិសោធន៍របស់និស្សិតមកពីសាកលវិទ្យាល័យផ្សេងៗ ដែលសុទ្ធសឹងជាអ្នកស្រឡាញ់និងចូលចិត្តគូរគំនូរ។
លោក សុខ ភក្ដី ជានិស្សិតសិក្សាជំនាញស្ថាបត្យកម្មនៃសាកលវិទ្យាល័យន័រតុន បាននិយាយថា ឪពុកម្ដាយអាចបណ្ដុះក្ដីស្រមៃរបស់កូនតាមរយៈការគូរគំនូរ។ គំនូរជួយឱ្យកុមារមានគំនិតច្នៃប្រឌិត និងចេះឈោងចាប់ក្ដីស្រមៃដោយខ្លួនឯងបាន។
លោក សុខ ភក្ដី
“ពីក្មេងខ្ញុំមិនសូវពូកែគូរគំនូរទេ តែដោយសារឪពុកម្ដាយជំរុញឱ្យខ្ញុំចាប់កាន់ខ្មៅដៃនិងសៀវភៅ ទើបធ្វើឱ្យខ្ញុំមើលឃើញរូបភាពជាច្រើន។ ពេលនោះខ្ញុំចាប់ផ្ដើមស្រឡាញ់ ហើយក៏គូររូបភាពទាំងនោះចេញមក”
លោក ភក្តី បានបន្ថែមទៀតថា ធម្មជាតិរបស់កុមារចូលចិត្តនិងចាប់អារម្មណ៍ខ្លាំងលើពណ៌ផ្សេងៗ ទោះបីពួកគេជាមិនចេះគូរគំនូរ ក៏ចង់ផាត់ពណ៌គំនូរដែរ។ ប្រសិនបើអាណាព្យាបាលចេះលើកទឹកចិត្តកូនឱ្យស្រឡាញ់គំនូរ មិនយូរមិនឆាប់ពួកគេនឹងលះបង់ការលេងទូរស័ព្ទ ហើយត្រឡប់មកគូរគំនូរជាក់ជាពុំខាន។ អាណាព្យាបាលគួរជួយចំណាយពេលបង្ហាត់កូនឱ្យចូលចិត្តគូរគំនូរ។
ចំណែកឯ កញ្ញា សុខ គីមលី និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ឃើញថា ការគូរគំនូរជួយឱ្យចិត្តកុមារស្ងប់ល្អ និងជួយឱ្យក្មេងមានគំនិតច្នៃប្រឌិតទៅតាមអារម្មណ៍ស្រមើស្រមៃរបស់ពួកគេ។ កញ្ញាបានបន្ថែមទៀតថា កុមារជាវ័យដែលពោរពេញទៅដោយភាពស្រមើស្រមៃ។
កញ្ញា សុខ គីមលី
“ពួកគេអាចបង្កើតពិភពស្រមើស្រមៃ និងច្នៃប្រឌិតដោយខ្លួនគេផ្ទាល់ តែពួកគេគ្មានសមត្ថភាពនិយាយប្រាប់មនុស្សធំនោះទេ។ ហេតុនេះតាមរយៈគំនូរ ពួកគេអាចបកប្រែនូវអ្វីដែលគេគិតឱ្យក្លាយជារូបភាពប្រកបដោយភាពរស់រវើក”
គួររំលឹកផងដែរថា កុមារឈ្លាសវៃ និងមានគំនិតច្នៃប្រឌិត អាស្រ័យដោយការជំរុញនិងលើកទឹកចិត្តពីឪពុកម្ដាយ ឬអាណាព្យាបាល ព្រមទាំងផ្ដល់ឱកាសឱ្យកូនប្រើប្រាស់ទេព្យកោសល្យរបស់ខ្លួនដើម្បីធ្វើអ្វីដែលពួកគេស្រឡាញ់ពេញចិត្ត និងគ្មានការបង្ខិតបង្ខំ។ ការអប់រំដ៏ល្អពីម្តាយឪពុកទៅកាន់កូន អាចជួយឱ្យពួកគេមានគំនិតអភិវឌ្ឍកាន់តែប្រសើរ៕
កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កម្ពុជាបានបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជននិងប្រជាពលរដ្ឋប្រមាណជិត ៧០ម៉ឺននាក់រួចមកហើយ ខណៈរាជរដ្ឋាភិបាលកំពុងបន្តជំរុញកម្មវិធីពិសេសបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋចំនួន ១,៥លាននាក់..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ខណៈយុវជនជាច្រើនកំពុងស្វែងរកទិសដៅសិក្សាបន្ទាប់ពីប្រឡងបាក់ឌុប និស្សិតដែលកំពុងសិក្សាជំនាញបច្ចេកទេសបានអំពាវនាវឱ្យសិស្សានុសិស្ស និងយុវជនចូលរួមទស្សនាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩មក រាជរដ្ឋាភិបាលតែងចាត់ទុកការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាអាទិភាពមួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
Krahaam Podcast គឺជាព័ត៌មានជាសំឡេងមួយ ដែលក្រុមនិស្សិតនៃដេប៉ាតឺម៉ង ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទើបតែរួមគ្នាបង្កើតឡើង ដោយរំពឹងថា វានឹងក្លាយទៅជាផ្នែកមួយ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើកទទួលពាក្យឱ្យចូលសិក្សា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីផ្លាស់ប្តូរនិស្សិតចិនមកពីខេត្តគួយចូវ លើកទី៣ ក្រោមប្រធានបទ “ផែនការនិស្សិតឆ្នើម…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា កំពុងពិនិត្យលទ្ធភាពដាក់មុខវិជ្ជាភាសាបរទេស ដូចជា ភាសាអង់គ្លេស និងភាសាបារាំង ជាមុខវិជ្ជាកាតព្វកិច្ចក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលអនាគត ដើម្បីលើកកម្ពស់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
វិទ្យាល័យទួលប្រាសាទសែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុងជួបប្រទះបញ្ហាប្រឈមសំខាន់ៗជាច្រើន ដែលប៉ះពាល់ដល់គុណភាពអប់រំ រួមមានអត្រាអវត្តមានសិស្សខ្ពស់ លទ្ធផលសិក្សាទាប…
ជំនាញ, ព្រឹត្តិការណ៍
ផ្នត់គំនិតដែលធ្លាប់តែគិតថា “ជំនាញមេកានិច ឬជួសជុលរថយន្ត” សមស្របសម្រាប់តែបុរសនោះ ត្រូវបានផ្លាស់ប្តូរហើយនាពេលបច្ចុប្បន្ន។ ជំនាញបច្ចេកទេសមួយនេះ កំពុងតែលេចធ្លោខ្លាំង និងទាក់ទាញការចាប់អារម្មណ៍…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
អង្គការសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហៅកាត់ថា(OECD) បានព្រមានថា បញ្ហាអវត្តមានសិស្សពីសាលារៀនកំពុងកើនឡើងនៅទូទាំងពិភពលោក ដោយអត្រាអវត្តមាននៅក្នុងប្រទេសមួយចំនួនបានកើនឡើង…