អង្គការភ្លែនអន្តរជាតិកម្ពុជា ទទួលបានមេដាយស្ថាបនាជាតិចូលរួមលើកកម្ពស់ការអប់រំ

រតនគីរី៖ អង្គការភ្លែនអន្តរជាតិកម្ពុជា ត្រូវបានបំពាក់គ្រឿងឥស្សរិយយសមេដាយស្ថាបនាជាតិ និងទទួលបានលិខិតថ្លែងអំណរគុណពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ នៅខេត្តរតនគិរី ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។

គ្រឿងឥស្សរិយយសដែលទទួលបាន រួមមាន មេដាយស្ថាបនាជាតិមាស ២គ្រឿង មេដាយស្ថាបនាជាតិប្រាក់ ២គ្រឿង និងលិខិតថ្លែងអំណរគុណ បានប្រគល់ជូនលោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងក្រុមការងារនៃអង្គការភ្លែន។

ការប្រគល់ជូនគ្រឿងឥស្សរិយយសនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីក្នុងពិធីសម្ពោធរួមគ្នានៃអគារអនុវិទ្យាល័យ និងបឋមសិក្សាថ្មី និងអន្តេវាសិកដ្ឋានរបស់គ្រូកាលពីថ្ងៃទី 22 ខែកុម្ភះ ឆ្នាំ 2021 នៅស្រុកអូរជុំ ខេត្តរតនគិរី។

អង្គការភ្លែនអន្តរជាតិកម្ពុជាកំពុងធ្វើការជាដៃគូជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងអង្គការក្នុងស្រុកដើម្បីគាំទ្រដល់ថ្នាក់សិក្សាពន្លឿន សម្រាប់កូនសិស្សដែលលើសអាយុ គាំទ្រថ្នាក់ចូលរៀនសារឡើងវិញសម្រាប់កុមារដែលបោះបង់ការសិក្សា ពង្រឹងសមត្ថភាពដល់គ្រូទាក់ទងនឹងវិធីសាស្រ្តបង្រៀនបែបបរិយាបន្ន និងយេនឌ័រ បង្កើតសាលារៀនបណ្តុះអាសន្នសហគមន៍។

លើសពីនេះទៀត អង្គការភ្លែនបានជួយសាងសង់អគារសិក្សាស្តង់ដារថ្មី រួមមាន បណ្ណាល័យ គាំទ្រយុទ្ធនាការចុះឈ្មោះចូលរៀនប្រចាំឆ្នាំ និងយុទ្ធនាការតោះចូលរៀនវិញបន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្រាល គាំទ្រមធ្យោបាយធ្វើដំណើរសម្រាប់កុមារដែលរស់នៅឆ្ងាយពីសាលារៀន ផ្តល់អាហារូបករណ៍ជាសាច់ប្រាក់ដល់កុមារដែលទីទាល់ក្រនិងងាយរងគ្រោះ និងផ្គត់ផ្គង់សម្ភារៈសិក្សានៅសាលារៀនផងដែរ។

លោកស្រី គ្វីននេត នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា លើកឡើងថា ៖ “យើងពិតជាមានមោទនភាពដែលជាផ្នែកមួយនៃការចូលរួមចំណែកនេះ។ ប៉ុន្តែដើម្បីនិរន្តរភាព ពួកយើងសូមសំណូមពរដល់ក្រសួងអប់រំ យុវជន និងកីឡា សូមបែងចែកគ្រូបន្ថែមដល់សហគមន៍ក្រីក្រ និងសហគមន៍ដាច់ស្រយាលដែលសិស្សភាគច្រើនមិនអាចចូលរៀន ពង្រឹងការអនុវត្តក្រមសីលធម៌របស់គ្រូ ពង្រឹងមុខងារនៃគណៈកម្មាធិការគ្រប់គ្រងសាលារៀន និងការគ្រប់គ្រងសាលារៀន”។

លោកស្រីបានបន្ថែមថា អង្គការភ្លែនអន្តរជាតិកម្ពុជា ចង់ធានាដល់កុមារ ជាពិសេសក្មេងស្រី នៅតំបន់ដាច់ស្រយាលឱ្យទទួលបានឱកាសស្មើគ្នាក្នុងការអប់រំប្រកបដោយគុណភាព និងកសាងអនាគតភ្លឺស្វាងរបស់ពួកគេ។

អង្គការភ្លែនអន្តរជាតិកម្ពុជា ជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី ដោយធ្វើការរួមគ្នាជាមួយកុមារ យុវជន អ្នកគាំទ្រ និងស្ថាប័នដៃគូរ។

ជាមួយនឹងបទពិសោធន៍ជាង ៨០ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិ មានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុសឱ្យទទួលបានការរៀនសិក្សា ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍន៍ បានចាប់ផ្តើមបេសកកម្មនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ជំនាញ, ព្រឹត្តិការណ៍

កម្មវិធី “គន្លងអប់រំថ្មី” នឹងបង្កើនឱកាសការងារសម្រាប់សិស្សក្នុងវិស័យបច្ចេកទេស និងវិជ្ជាជីវៈ

មន្រ្តី និងតំណាងសហជីព បានបង្ហាញក្តីរំពឹងថា កម្មវិធី «គន្លងអប់រំថ្មី» សម្រាប់អប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នឹងអាចផ្តល់ឱកាសការងារដល់សិស្សបានឆាប់រហ័សជាងការសិក្សាផ្នែកផ្សេងៗ ខណៈកម្មវិធីនេះគ្រោងអនុវត្តសម្រាប់ឆ្នាំសិក្សា២០២៦–២០២៧
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

មកស្គាល់អ្នកវិទ្យាសាស្រ្តខ្មែរ ពីររូប ដែលទទួលបានពានមាស និង​សំរឹទ្ធ ក្នុងកម្មវិធីប្រកួតពានរង្វាន់អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម២០២៦

ក្នុងកម្មវិធីប្រកួតពានរង្វាន់អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម ២០២៦ ដែលរៀបចំឡើង​ដោយ​ក្រសួងឧស្សាហកម្ម វិទ្យាសា្រស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងទិវាជាតិវិទ្យាសា្រស្ត បច្ចេកវិទ្យា និងនវានុវត្តន៏លើកទី៤ សាស្រ្តាចារ្យខ្មែរចំនួនពីររូប…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

តួនាទីរបស់គ្រឹះស្ថានឧត្ដមសិក្សានៅក្នុងការអភិវឌ្ឍមូលធនមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា

មូលធនមនុស្សមិនត្រឹមតែសំដៅលើកម្រិតអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវជំនាញ បទពិសោធ និងសមត្ថភាពច្នៃប្រឌិត ជាពិសេសក្នុងវិស័យ ICT, STEM និងបច្ចេកវិទ្យាបៃតង ។
ចំណេះជីវិត, ព្រឹត្តិការណ៍

បង្កើតថាមពលពេលព្រឹក ៖ តិចនិកកម្ចាត់ភាពស្ពឹកស្រពន់ និងបង្កើនផលិតភាព

ការចាប់ផ្ដើមពេល​ព្រឹកដោយភាពស្រស់ស្រាយ និងមានគោលដៅច្បាស់លាស់ គឺជាគ្រឹះដ៏សំខាន់នៃមនុស្សជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើនតែងតែជួបប្រទះបញ្ហា “កង្វះកម្លាំងចិត្ត” នៅពេលភ្ញាក់ពីគេង ដែលបណ្ដាលឱ្យផែនការ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

នាយករដ្ឋមន្រ្តីស្នើ​ឱ្យ​សិក្សា​លទ្ធភាព​រៀន​តាម​ប្រព័ន្ធអនឡាញ ប្រសិនវិបត្តិតម្លៃប្រេង​ឥន្ធនៈនៅតែបន្ត

ដើម្បីឆ្លើយតបទៅនឹងវិបត្តិតម្លៃប្រេងឥន្ទនៈជាសកល ក្នុងការកាត់បន្ថយចំណាយលើការធ្វើដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សិក្សាលើលទ្ធភាពឱ្យសិស្សានុសិស្ស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យក្រសួងមហាផ្ទៃ អំពាវនាវអ្នកបើកបរគ្រប់រូប ពិសេស​យុវជន យកចិត្តទុកដាក់ពីសុវត្ថិភាព គោរពច្បាប់ និង​បើកបរដោយប្រុងប្រយ័ត្ន

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភដ៏ធំមួយសម្រាប់សង្គម ដោយអាចបណ្តាលឱ្យមានរបួស ខូចខាតទ្រព្យសម្បត្តិ និងអាចឈានដល់ការបាត់បង់ជីវិត។
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនខ្មែរប្រើសិល្បៈឌីជីថល រំលេចអត្តសញ្ញាណជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ក្នុងយុគសម័យបច្ចេកវិទ្យាដ៏សម្បូរបែប ក្រុមយុវជនខ្មែរដែលមានទេពកោសល្យផ្នែកសិល្បៈច្នៃប្រឌិត បានបង្ហាញស្នាដៃយ៉ាងរស់រវើកតាមរយៈការរចនា “គំនូរតុក្កតាឌីជីថល” (Digital Art) ដោយរំលេចអំពីស្លៀកពាក់ប្រពៃណីខ្មែរ…

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon