ភ្នំពេញ៖ កុមារគ្រប់រូបត្រូវការភាពកក់ក្ដៅពីម្ដាយឪពុក មនុស្សជុំវិញខ្លួន និងសង្គម។ ប្រសិនបើកុមារទទួលរងអំពើហឹង្សាណាមួយនៅក្នុងគ្រួសារ នោះភាពមិនប្រក្រតីនៅក្នុងការរស់នៅនឹងកើតលើកុមារ ជាពិសេសបញ្ហាផ្លូវចិត្តនឹងកើតឡើងរ៉ាំរៃលើដំណើរជីវិតរបស់ពួកគេ។ ពេលខ្លះភាពភ័យខ្លាចប្រចាំកាយអាចធ្វើឱ្យកុមារបាក់ស្បាត កោងកាច ទន់ជ្រាយ និងចុះខ្សោយការចង់ចាំជាដើម។
តាមរយៈបទពិសោធបង្រៀនច្រើនឆ្នាំ លោក សាន សុវណ្ណា គ្រូបង្រៀននៅសាលាបឋមសិក្សាមួយ មានប្រសាសន៍ថា ម្តាយឪពុកមួយចំនួនតែងប្រើអំពើហឹង្សាលើកុមារ ហើយកុមារខ្លះរងគ្រោះដោយសារការគំរាមកំហែង។ ក្នុងចំណោមកុមារភាគរងគ្រោះទាំងនោះ មានភាគតិចបំផុតដែលហ៊ាននិយាយប្រាប់ការពិតពីអំពើរហឹង្សាដែលពួកគេធ្លាប់ទទួល។ កុមារគួរតែទទួលបានការថ្នាក់ថ្នម ថែរក្សា និងផ្ដល់ភាពកក់ក្ដៅពីក្រុមគ្រួសារឱ្យបានល្អ។
លោក សាន សុវណ្ណា មានប្រសាសន៍បន្តថា ៖
“អំពើហឹង្សាទៅលើកុមារមិនមែនជារឿងត្រឹមត្រូវនោះទេ វាអាចបណ្ដាលឱ្យកុមារមានបញ្ហាសតិអារម្មណ៍ ស្មារតីកុមារចុះខ្សោយ និងអាចឱ្យពួកគេមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរទាំងបច្ចុប្បន្ននិងអនាគត”
ក្នុងនាមជាម្តាយមួយរូបលោកស្រី ភូ ផាណារី បុគ្គលិកក្រុមហ៊ុនឯកជនមួយ ក៏បាននិយាយមកកាន់ AMS ថា៖
“ខ្ញុំព្យាយាមមើលថែកូនឱ្យបានល្អ… ខ្ញុំមិនដែលប្រើអំពើហិង្សាលើកូនឡើយ ពីព្រោះគិតថាវាជារឿងមិនត្រឹមត្រូវ ហើយអំពើហិង្សាទៅលើកូនហ្នឹង ឬក៏បណ្ដោយឱ្យនរណាមកម្នាក់មកប្រព្រឹត្តអំពើអាក្រក់បែបនេះ ជាទង្វើមិនគួរធ្វើឡើយ”
លោកស្រី ភូ ផាណារី បានបញ្ជាក់បន្ថែមថា នៅពេលដែលកុមារធ្វើអ្វីខុសម្តាយឪពុកគួរពន្យលណែនាំ និងកែតម្រូវពួកគេដោយអហឹង្សា។ ប្រើអំពើរហិង្សាទៅលើកូនខ្លួនឯងរាល់ថ្ងៃ នោះនឹងបង្កឱ្យកុមារមានស្នាមរបួសពេញខ្លួន កុមារភ័យខ្លាចច្រើន មិនសូវនិយាយស្ដី មិនហ៊ានធ្វើអ្វីក្រៅពីឳពុកម្ដាយបង្គាប់បញ្ជា និងមិនមានទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួន។
គួរបញ្ជាក់ថា អំពើហឹង្សាលើកុមារនេះ ត្រូវបានអង្គការយូនីសេហ្វកម្ពុជា រកឃើញថា ជាងពាក់កណ្តាលនៃកុមារកម្ពុជាធ្លាប់ទទួលរងអំពើហិង្សាផ្លូវកាយ។ អំពើហិង្សាបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារ។ ទង្វើនេះក្រៅពីប៉ះពាល់រយៈពេលខ្លី ដូចជារបួសរាងកាយ និងការប៉ះទង្គិចផ្លូវចិត្ត ការទទួលរងអំពើហិង្សានៅវ័យកុមារ អាចនាំឱ្យមានបញ្ហាផ្លូវចិត្ត បញ្ហាឥរិយាបថនៅក្នុងវ័យជំទង់ និងឈានទៅពេលវេលាពេញវ័យទៀតផង៕
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីផ្លាស់ប្តូរនិស្សិតចិនមកពីខេត្តគួយចូវ លើកទី៣ ក្រោមប្រធានបទ “ផែនការនិស្សិតឆ្នើម…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា កំពុងពិនិត្យលទ្ធភាពដាក់មុខវិជ្ជាភាសាបរទេស ដូចជា ភាសាអង់គ្លេស និងភាសាបារាំង ជាមុខវិជ្ជាកាតព្វកិច្ចក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលអនាគត ដើម្បីលើកកម្ពស់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
វិទ្យាល័យទួលប្រាសាទសែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុងជួបប្រទះបញ្ហាប្រឈមសំខាន់ៗជាច្រើន ដែលប៉ះពាល់ដល់គុណភាពអប់រំ រួមមានអត្រាអវត្តមានសិស្សខ្ពស់ លទ្ធផលសិក្សាទាប…
ជំនាញ, ព្រឹត្តិការណ៍
ផ្នត់គំនិតដែលធ្លាប់តែគិតថា “ជំនាញមេកានិច ឬជួសជុលរថយន្ត” សមស្របសម្រាប់តែបុរសនោះ ត្រូវបានផ្លាស់ប្តូរហើយនាពេលបច្ចុប្បន្ន។ ជំនាញបច្ចេកទេសមួយនេះ កំពុងតែលេចធ្លោខ្លាំង និងទាក់ទាញការចាប់អារម្មណ៍…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
អង្គការសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហៅកាត់ថា(OECD) បានព្រមានថា បញ្ហាអវត្តមានសិស្សពីសាលារៀនកំពុងកើនឡើងនៅទូទាំងពិភពលោក ដោយអត្រាអវត្តមាននៅក្នុងប្រទេសមួយចំនួនបានកើនឡើង…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
ស្ត្រីជនជាតិចិនម្នាក់ដែលធ្វើការជាអ្នកសម្អាតនៅសាកលវិទ្យាល័យ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម បន្ទាប់ពីនាងទទួលបានកន្លែងសិក្សាថ្នាក់អនុបណ្ឌិត ក្រោយពីខិតខំសិក្សាដោយខ្លួនឯង…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ខណៈបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាបច្ចេកវិទ្យាស្នូលដែលជំរុញការផ្លាស់ប្ដូរសេដ្ឋកិច្ច និងទីផ្សារការងារនៅទូទាំងពិភពលោក អ្នកជំនាញ AI កម្ពុជាមើលឃើញថា ប្រជាពលរដ្ឋ និងស្ថាប័នក្នុងប្រទេសកំពុងចាប់ផ្ដើមប្រើប្រាស់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
មនុស្សពេញវ័យធ្វើការនៅកម្ពុជា នឹងកើនឡើងដល់ចំណុចកំពូល នៅឆ្នាំ២០៤៣។ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា រយៈពេល ១៥ ទៅ២០ឆ្នាំខាងមុខនេះ គឺជារយៈពេលដ៏មាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អង្គការកុមារកម្ពុជារីករាយ ដែលបង្កើតឡើងដោយមូលនិធិ គីនចាន់ បានវិនិយោគថវិកាសរុបជាង ១៧,៣លានដុល្លារអាម៉េរិក ដើម្បីគាំទ្រសាលាមត្តេយ្យ និងបឋមសិក្សាចំនួន ១៨១កន្លែង នៅក្នុងខេត្តចំនួន ៩ ទូទាំងប្រទេស…