World Vision កំពុងអនុវត្តគម្រោងឆ្លើយតបនឹងទឹកជំនន់ RISE រយៈពេលបីខែ ជួយដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ដែលរងគ្រោះដោយទឹកជំនន់នៅកម្ពុជា

អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា កំពុងអនុវត្តគម្រោងឆ្លើយតបនឹងទឹកជំនន់ តាមរយៈកិច្ចអន្តរាគមន៍រហ័សនៃកិច្ចសហការរួម (RISE) ដែលជាអន្តរាគមន៍បន្ទាន់ មានរយៈពេលបីខែ ដើម្បីជួយដល់ប្រជាពលរដ្ឋរាប់ពាន់នាក់រងគ្រោះដោយទឹកជំនន់ នៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៦។ គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈសម្ព័ន្ធ RISE។

ការឆ្លើយតបបន្ទាន់នេះ ធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាបន្តរងផលប៉ះពាល់នៃការជន់លិច បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង និងអូសបន្លាយ ដោយសារឥទ្ធិពលព្យុះទី២៦ និងប្រព័ន្ធសម្ពាធទាប។ គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ទឹកជំនន់ បានធ្វើឱ្យប៉ះពាល់ដល់គ្រួសារជាង ៧៣៩០០ គ្រួសារ នៅទូទាំងខេត្តចំនួន១០, ខូចខាតផ្ទះសម្បែងជាង ៦២៨០០ ខ្នង និងធ្វើឱ្យលិចលង់ដីកសិកម្មប្រហែល ១៦០០០០ ហិកតា។ គ្រោះមហន្តរាយនេះ បានបង្កការរំខានដល់លទ្ធភាពទទួលបាន អាហារ ទឹកស្អាតសម្រាប់ផឹក អនាម័យ សេវាសុខភាព ទីជម្រក និងការអប់រំ ដែលធ្វើឱ្យកុមារ និងគ្រួសារងាយរងគ្រោះ ធ្លាក់ក្នុងហានិភ័យកាន់តែខ្លាំង។

តាមរយៈគម្រោងឆ្លើយតបនឹងទឹកជំនន់ RISE អង្គការទស្សនៈពិភពលោក កំពុងផ្តល់ជំនួយសង្រ្គោះបន្ទាន់ដល់សហគមន៍ រងគ្រោះដោយទឹកជំនន់នៅក្នុងស្រុកគោលដៅចំនួនប្រាំបី (៨) ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្នុងនោះរួមមានស្រុកមោងឫស្សី ភ្នំព្រឹក ថ្មគោល បវេល មង្គលបុរី ភ្នំស្រុក ព្រះនេត្រព្រះ (ឬ អូរជ្រៅ) និងក្រុងប៉ោយប៉ែត។ គម្រោងនេះ បាននិងកំពុងអនុវត្ត ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៦។

គម្រោងនេះមានគោលបំណងសង្គ្រោះជីវិត កាត់បន្ថយទុក្ខលំបាក និងដោះស្រាយភាពងាយរងគ្រោះនៃប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយវិបត្តិ តាមរយៈការឆ្លើយតបចម្រុះរួមមាន ជំនួយស្បៀងអាហារ សុខភាព និងអាហារូបត្ថម្ភ កិច្ចការពារកុមារ ទឹកស្អាត និងអនាម័យ (WASH) និងការគាំទ្រទីជម្រក។

តាមរយៈគម្រោងនេះ មនុស្សជាង ៤.០០០នាក់នឹងទទួលបានជំនួយស្បៀងអាហារដើម្បីដោះស្រាយតម្រូវការស្បៀងអាហារបន្ទាន់ និងកាត់បន្ថយហានិភ័យនៃការប្រើប្រាស់យុទ្ធសាស្ត្រដោះស្រាយបញ្ហាដែលមានគ្រោះថ្នាក់។ ស្ត្រី និងកុមារប្រហែល ២៥០០ នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីសេវាសុខភាព និងអាហារូបត្ថម្ភបន្ទាន់ រួមទាំងការលើកកម្ពស់ការយល់ដឹងអំពីអាហារូបត្ថម្ភម្តាយ ទារក និងកុមារតូច។ កុមារ និងមនុស្សប្រហែល ៥៥០០ នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីសេវាការពារកុមារ តាមរយៈការ បង្កើតកន្លែងកុមារមេត្រី និងយន្តការបញ្ជូនបន្តប្រកបដោយសុវត្ថិភាព។ ប្រជាជនជាង ២០០០០ នាក់ នឹងទទួលបាននូវការកែលម្អនៃការទទួលបានទឹកស្អាត និងសេវាអនាម័យ តាមរយៈការជួសជុលប្រព័ន្ធទឹក ការចែកជូនសម្ភារៈអនាម័យ និងសកម្មភាពលើកកម្ពស់អនាម័យផ្សេងៗ។ ប្រជាពលរដ្ឋប្រមាណ ២៥៩០ នាក់ នឹងទទួលបានកញ្ចប់សម្ភារៈទីជម្រក និងសម្ភារៈប្រើប្រាស់ក្នុងគ្រួសារចាំបាច់ ដើម្បីពង្រឹងសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងលក្ខខណ្ឌរស់នៅរបស់ពួកគេ។

លោកស្រីបណ្ឌិត ថាន់ ធីហា នាយិកាស្តីទីនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា «ទឹកជំនន់បន្តប៉ះពាល់យ៉ាងខ្លាំងដល់កុមារ និងគ្រួសារងាយរងគ្រោះ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងរំខានដល់ការទទួលបានសេវាសំខាន់ៗនានា។

ជាមួយនឹងការគាំទ្រដ៏សប្បុរសពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈសម្ព័ន្ធ RISE ការឆ្លើយតបនេះ កំពុងជួយដល់សហគមន៍រងគ្រោះបំពេញតម្រូវការបន្ទាន់របស់ពួកគាត់ និងការការពារសុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់អ្នកដែលមានហានិភ័យខ្ពស់បំផុត»។

គម្រោងនេះកំពុងត្រូវបានអនុវត្តដោយសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ខេត្ត ស្រុក ឃុំ និងមន្ទីរពាក់ព័ន្ធផ្សេងៗទៀត។ ក្នុងនាមជាសមាជិកសកម្មនៃវេទិកាឆ្លើយតបមនុស្សធម៌កម្ពុជា អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ក៏កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូមនុស្សធម៌ ដើម្បីធានាបាននូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាព បំពេញបន្ថែមគ្នា និងគណនេយ្យភាព។

តាមរយៈយន្តការមតិកែលម្អសហគមន៍របស់គម្រោង បុរសម្នាក់មកពីគ្រួសារងាយរងគ្រោះ បានសម្តែងការដឹងគុណ ចំពោះជំនួយនេះថា «សូមអរគុណចំពោះជំនួយស្បៀងអាហារ ដែលផ្តល់ដោយអង្គការទស្សនៈពិភពលោក និងរដ្ឋាភិបាល សហរដ្ឋអាមេរិក គ្រួសារខ្ញុំ និងរូបខ្ញុំនឹងមានអាហារបរិភោគគ្រប់គ្រាន់នៅក្នុងខែខាងមុខនេះ»។

ការឆ្លើយតបនេះ ផ្តល់អាទិភាពដល់ក្រុមងាយរងគ្រោះ រួមមានកុមារ ស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូន មនុស្សចាស់ និងជនមានពិការភាព។ ជំនួយត្រូវបានផ្តល់ជូនតាមរយៈការកំណត់គោលដៅផ្អែកលើតម្រូវការ យន្តការមតិកែលម្អសហគមន៍ ដែលអាចចូលដំណើរការបាន និងវិធានការការពារដ៏រឹងមាំ ដើម្បីជួយធានាថាការគាំទ្របានទៅដល់អ្នកដែលត្រូវការបំផុត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។