អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ជំរុញ​សិស្ស​គោរព​ច្បាប់​ចរាចរណ៍​ ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​នៅ​តាម​ដងផ្លូវ​

​ក្រសួង​មហាផ្ទៃ​បាន​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ទូទាំង​ប្រទេស​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន ​ជាពិសេស​ការ​ពាក់​មួក​សុវត្ថិភាព​ ​បើកបរ​ប្រកាន់​ស្ដាំ​ និង​រក្សា​សណ្ដាប់ធ្នាប់​នៅលើ​ដង​ផ្លូវ​ ​ខណៈ​អាជ្ញាធរ​បន្ត​ពង្រឹង​ការ​អប់រំ ​និង​ផ្សព្វផ្សាយ​នៅ​តាម​សាលារៀន​ ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ចំណោម​សិស្ស។​

​លោក​ ​ទូច​ ​សុឃៈ ​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ ​បាន​ប្រាប់​ ​AMS​ ​ថា​ ​ក្រសួង​បាន​ណែនាំ​ជាបន្តបន្ទាប់​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ​និង​កងកម្លាំង​នគរបាល​គ្រប់​លំដាប់ថ្នាក់​ ​ឱ្យ​ចុះ​អប់រំ ​និង​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ ​និង​ការ​គោរព​ច្បាប់​ចរាចរណ៍​នៅ​តាម​សាលារៀន​។ ​លោក​បន្ថែម​ថា​ ​អង្គភាព​នគរបាល​មួយចំនួន​ក៏​បាន​ផ្តល់​មួក​សុវត្ថិភាព​ជូនសិស្ស​ដែល​មាន​ជីវភាព​ខ្វះខាត​ផងដែរ។​

​លោក​មានប្រសាសន៍​ថា​ «​ការ​អប់រំ​ជាបន្តបន្ទាប់​បាន​ធ្វើឱ្យ​សិស្ស​ជាច្រើន​ចាប់ផ្តើម​មាន​ទម្លាប់​ល្អ​ក្នុង​ការ​ធ្វើដំណើរ​ ​ដោយ​ពាក់​មួក​សុវត្ថិភាព​ ​បំពាក់​កញ្ចក់​មើល​ក្រោយ​ ​និង​បើកបរ​ដោយ​មាន​សណ្ដាប់ធ្នាប់​ ​ទាំង​នៅលើ​ផ្លូវ​ជាតិ​ ​និង​ផ្លូវ​ក្នុង​ភូមិ​ឃុំ​»។​

​ទោះជា​យ៉ាងណា​ ​លោក​បាន​កត់សម្គាល់​ថា​ ​នៅតែ​មាន​សិស្ស​មួយចំនួន​មិន​ទាន់​អនុវត្ត​វិធាន​សុវត្ថិភាព​ចរាចរណ៍​បាន​ពេញលេញ​ ​ដោយ​មិន​ពាក់​មួក​សុវត្ថិភាព​ ​ជិះ​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​ ​និង​បើកបរ​ខ្វះ​សណ្ដាប់ធ្នាប់​ ​ដែល​ជា​កត្តា​បង្កើន​ហានិភ័យ​ នៃ​គ្រោះថ្នាក់​ចរាចរណ៍។​

​លោក​បាន​អំពាវនាវ​ឱ្យ​ឪពុក​ម្តាយ​ ​សាលារៀន​ ​អាជ្ញាធរ​មូលដ្ឋាន​ ​និង​សមត្ថកិច្ច​ ​បន្ត​សហការ​គ្នា​អប់រំ ​និង​ក្រើន​រំលឹក​សិស្សានុសិស្ស​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍​ ​ដោយ​ពាក់​មួក​សុវត្ថិភាព​ ​ប្រកាន់​ស្ដាំ​ ​មិន​ជិះ​បញ្ច្រាស​ទិស ​មិន​ជិះ​ទន្ទឹម​គ្នា​ ​មិន​បើកបរ​ប្រកួតប្រជែង​ល្បឿន​ ​និង​បើកបរ​ក្នុង​ល្បឿន​ដែល​អាច​គ្រប់គ្រង​បាន។​

​ពាក់ព័ន្ធ​នឹង​ការ​លើកកម្ពស់​ការ​យល់ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍​ លោក​ ​ទូច​ ​សុឃៈ ​បាន​បញ្ជាក់​ថា​ ​បន្ទាប់ពី​ទទួលបាន​លទ្ធផល​ជោគជ័យ​ពី​ការ​បង្កើត​ «​សួន​សុវត្ថិភាព​ចរាចរណ៍​» ​នៅ​តាម​សាលារៀន​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ក្រសួង​មហាផ្ទៃ​ ​និង​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​មាន​ផែនការ​ពង្រីក​គម្រោង​នេះ​ជាបន្តបន្ទាប់​ទៅកាន់​ទីតាំង​សាធារណៈ​ផ្សេង​ៗ​ ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ ​ជាពិសេស​កុមារ​ និង​យុវជន ​អាច​សិក្សា​ ​និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ក្នុង​បរិយាកាស​ជាក់ស្តែង។​

​លោក​បាន​សង្កត់ធ្ងន់​ថា​ ​ការ​បណ្ដុះ​ទម្លាប់​គោរព​ច្បាប់​ចរាចរណ៍​តាំងពី​វ័យ​សិក្សា​ ​គឺជា​គន្លឹះ​សំខាន់​ក្នុង​ការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ​និង​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​នា​ពេល​អនាគត។​

​ជាមួយគ្នា​នេះ​ លោក​ ​គង់​ រតនៈ​ ​អ្នកពិគ្រោះយោបល់​ឯករាជ្យ​ផ្នែក​ចរាចរណ៍​ជើង​គោក ​បាន​លើកឡើង​ថា​ ​គ្រោះថ្នាក់​ចរាចរណ៍​ស្ទើរតែ​ក្លាយជា​បញ្ហា​ប្រចាំ​ថ្ងៃ​ ​ដោយ​ករណី​គ្រោះថ្នាក់​កើតឡើង​ជាបន្តបន្ទាប់​ ​មិន​ថា​នៅ​ថ្ងៃ​ធម្មតា​ ​ឬ​អំឡុង​ពេល​ពិធី​បុណ្យ​ធំ​ៗ​នោះ​ទេ​។ ​លោក​បាន​អំពាវនាវ​ឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​បង្កើន​ការ​ប្រុងប្រយ័ត្ន ​និង​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ម៉ឺងម៉ាត់។​

​យោង​តាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​ ​គិត​ចាប់ពី​ថ្ងៃទី​១​ ​ខែមករា ​ដល់​ថ្ងៃទី​១០​ ​ខែមេសា ​ឆ្នាំ​២០២៦​ កម្ពុជា​មាន​គ្រោះថ្នាក់​ចរាចរណ៍​សរុប​ ​៧១០​ករណី​ ​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ ​៤៧២​នាក់​ និង​រងរបួស​ ​១.១១៤​នាក់។​

​របាយការណ៍​ដដែល​បង្ហាញ​ថា​ ​មូលហេតុ​ចម្បង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ ​រួមមាន​ ​ការ​បើកបរ​លើស​ល្បឿន​កំណត់​ ​មិន​គោរព​សិទ្ធិ​អាទិភាព​ ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿងស្រវឹង​ ​និង​មិន​គោរព​សញ្ញា​ចរាចរណ៍​ជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។