ប្រតិភូយុវជនកម្ពុជា១៦រូប នឹងចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ នៅប្រទេសជប៉ុន

ប្រតិភូយុវជនកម្ពុជា១៦ នឹងចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) លើកទី៤៩ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។

ក្នុងជំនួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រតិភូយុវជន នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ (កម្ពុជា) កាលពីពេលថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអបអរសាទរដល់យុវជនទាំងអស់ ដែលបានជាប់ជាយុវជនតំណាងកម្ពុជាក្នុងដំណើរការចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏​បានចែករំលែកចំណេះដឹង និងបទពិសោធល្អៗ ក្នុងនាមភាពជាអ្នកតំណាងកម្ពុជា ដោយផ្អែកលើការតាំងចិត្ត សមត្ថភាពពិតប្រាកដ និងភាពច្បាស់លាស់ជាអ្នកតំណាងប្រទេស។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ

ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យប្អូនៗយុវជនទាំងអស់ ចាប់យកឱកាសនេះ ដើម្បីបង្ហាញនូវសក្តានុពលរបស់កម្ពុជា ក៏ដូចជាទាញយកនូវបទពិសោធផ្សេងៗទៀត ដើម្បីចូលរួមបន្តអភិវឌ្ឍន៍ប្រទេសជាតិតាមចំណេះជំនាញរៀងៗខ្លួន។

លោក អ៊ួន បឋម ហៅ សាយ (SAI) ​ប្រធាន​ប្រតិភូយុវជន​កម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេហ៍ និងជប៉ុន (SSEAYP) លើកទី៤៩ លើកឡើងថា នេះជាកិត្តិយសដែលលោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន បានផ្ដល់ទំនុកចិត្តដល់រូបលោកជាប់ជាប្រធានប្រតិភូដឹកនាំយុវជនទាំង ១៦រូបទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) លើកទី៤៩ នៅប្រទេសជប៉ុន នាដើម​ឆ្នាំ២០២៦ខាងមុខនេះ។

លោក អ៊ួន បឋម ហៅ សាយ (SAI) ​ប្រធាន​ប្រតិភូយុវជន​កម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេហ៍ (SSEAYP) លើកទី៤៩ នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៦

លោក សាយ បន្តថា រូបលោកក៏ធ្លាប់ជាប់ជា​ប្រតិភូយុវជន​កម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេហ៍និងជប៉ុន (SSEAYP) លើកទី៣៧ កាលពីឆ្នាំ២០១០ ដែលពីមុនមានរយៈពេល ៥២ថ្ងៃ ប៉ុន្តែបច្ចុប្បន្ននៅសល់ត្រឹម ៣២ថ្ងៃ។ ​លោក សាយ និយាយថា លោកមានមោទនភាព មានអារម្មណ៍រំភើប និងសប្បាយរីករាយ ក្នុងការចូលរួមជួបជាមួយយុវជនបណ្ដាប្រទេសអាស៊ាន និងយុវជនមកពីប្រទេសជប៉ុន។

ប្រធាន​ប្រតិភូយុវជន​កម្ពុជា បន្ថែមថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេហ៍ និង​ជប៉ុន គឺជាកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ ផ្លាស់ប្ដូរវប្បធម៌ និងចំណេះដឹងរវាងយុវជនបណ្ដាប្រទេសអាស៊ាន និងប្រទេសជប៉ុន ដោយឡែកកម្ពុជាក៏បានត្រៀមខ្លួនយកនូវវប្បធម៌របស់ខ្លួន បទពិសោធន៍ ចំណេះដឹង និងការអនុវត្តផ្ទាល់របស់យុវជនកំពុងមានក្នុងពេលបច្ចុប្បន្ន ដើម្បីយកទៅបង្ហាញក្នុងកម្មវិធី និងដើម្បីយកទៅផ្លាស់ប្ដូរគ្នានៅក្នុងកម្មវិធី SSEAYP ទាំងនៅក្នុងប្រទេសជប៉ុន និងនៅលើកប៉ាល់ជប៉ុន។

“ខ្ញុំផ្ទាល់គិតថានឹងអាចមានឱកាសចែករំលែកនូវបទពិសោធន៍ក្នុងចំណេះជំនាញផ្ទាល់ខ្លួនដែលធ្វើទៅលើវិស័យចម្រៀង វិស័យសិល្បៈ”

លោក សាយ លើកឡើងទៀតថា ក្នុងតួនាទីជាប្រធានប្រតិភូដឹកនាំយុវជន លោកនឹងមើលថែប្រតិភូយុវជនកម្ពុជាទាំង ១៦រូប ដើម្បីឱ្យពួកគាត់បានចូលរួមក្នុងកម្មវិធីនេះ ដោយសុវត្ថិភាព និងគោរពតាមលក្ខន្តិកៈ និងវិន័យរបស់កម្មវិធីទាំងមូល ជាពិសេស ការបង្កើតមិត្តភាពថ្មីជាមួយយុវជនអាស៊ានទាំង​១១ប្រទេស និងយុវជនមកពីប្រទេសជប៉ុន។

ប្រតិភូយុវជនកម្ពុជា១៦ នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) លើកទី៤៩ ឆ្នាំ២០២៦

គួរជំរាបជូនថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន បង្កើតឡើងក្នុងគោលបំណងបំផុស និងពង្រឹងមិត្ដភាព សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងយុវជនប្រទេសអាស៊ាន និងយុវជនប្រទេសជប៉ុន ហើយក៏ជាការពង្រីកនូវទស្សនវិស័យលើឆាកអន្ដរជាតិ និងដើម្បីបណ្ដុះបណ្ដាលគំនិតសហប្រតិបត្ដិការអន្ដរជាតិ ដោយផ្តល់ឱកាសឱ្យយុវជនទាំងអស់បានរស់នៅរួមគ្នាលើនាវា និងធ្វើទស្សនកិច្ចនៅតាមប្រទេសម្ចាស់ផ្ទះទទួលនាវា។ ក្នុងនោះ ក៏មានការអនុញ្ញាតឱ្យយុវជនចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំប្រទេស ការធ្វើទស្សនកិច្ចតាមស្ថាប័នជាតិមរតកវប្បធម៌ និងផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមកជាមួយយុវជន នៃប្រទេសនីមួយៗនៅពេលដែលនាវាបានចូលចត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។