ហូឡង់ ប្រឈមនឹងខាតបង់ទឹកប្រាក់ ៥,៨ពាន់លានដុល្លារ ដោយសារកាត់បន្ថយចំនួននិស្សិតអន្តរជាតិ

ការកំណត់ចំនួនបេក្ខជនចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យធំៗចំនួន ៥ របស់ប្រទេសហូឡង់ អាចធ្វើឱ្យប្រទេសនេះ ខាតបង់ទឹកប្រាក់រហូតដល់ ៥ពាន់លានអឺរ៉ូ (៥,៨ពាន់លានដុល្លារអាមេរិក) នៃផលិតផលក្នុងស្រុកសរុប (GDP), នេះបើយោងតាមការសិក្សាថ្មីមួយ។

ការសិក្សាដោយ SEO Economic Research ដែលជាវិទ្យាស្ថានស្រាវជ្រាវមួយក្នុងទីក្រុងអាំស្ទើរដាំ បានព្រមានថា ការកំណត់ចំនួននិស្សិតបរទេសនៅសាកលវិទ្យាល័យ Leiden, សាកលវិទ្យាល័យ Utrecht, សាកលវិទ្យាល័យ Erasmus Rotterdam, សាកលវិទ្យាល័យ Amsterdam និង Vrije Universiteit Amsterdam នឹងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារការងារ សេវាកម្មអាជីវកម្ម និងវិស័យសាធារណៈ ដែលកំពុងប្រឈមនឹងកង្វះខាតធនធានមនុស្សមានទេពកោសល្យ។

តំបន់ Randstad ដែលជាទីតាំងនៃសាកលវិទ្យាល័យទាំង៥ មានទំហំទឹកប្រាក់ប្រមាណពាក់កណ្ដាលនៃ GDP របស់ប្រទេសហូឡង់ អាចស្រូបយក ៨២ភាគរយ នៃការខាតបង់ ដែលបានព្យាករណ៍។ វិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺ វិស័យសេវាកម្មអាជីវកម្ម (៣៩ភាគរយ) ស្ថាប័នហិរញ្ញវត្ថុ (២០ភាគរយ) និងវិស័យសាធារណៈ (១០ភាគរយ), នេះបើយោងតាមការស្រាវជ្រាវសេដ្ឋកិច្ច SEO។

អ្នកស្រាវជ្រាវបានកត់សម្គាល់ថា និស្សិតអន្តរជាតិដែលបានបញ្ចប់ការសិក្សាក្នុងប្រទេសនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញចន្លោះប្រហោងជំនាញ ដែលមានតម្រូវការក្នុងទីផ្សារការងារប្រទេសហូឡង់ ដោយនៅសល់ជាងមួយភាគបួន។

ការកំណត់ចំនួននិស្សិតអន្តរជាតិចុះឈ្មោះចូលរៀន នៅតាមសាកលវិទ្យាល័យហូឡង់ ត្រូវបានស្នើឡើងជាដំណាក់កាល ដោយការពិភាក្សាដំបូងចាប់ផ្ដើមនៅឆ្នាំ២០២២ និងច្បាប់ផ្លូវការត្រូវបានស្នើឡើងនៅឆ្នាំ២០២៣ និងឆ្នាំ ២០២៤។

យោងតាម ICEF Monitor ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ សាកលវិទ្យាល័យហូឡង់ បានបង្ហាញផែនការដ៏ធំមួយ ក្នុងការកាត់បន្ថយចំនួននិស្សិតអន្តរជាតិចុះឈ្មោះចូលរៀន ដើម្បីឆ្លើយតបទៅនឹងសម្ពាធរបស់រដ្ឋាភិបាល ដែលកំពុងកើនឡើង។ រដ្ឋាភិបាលហូឡង់ បានចំណាយពេលភាគច្រើននៃឆ្នាំ២០២៣ ដើម្បីបង្ហាញពីការព្រួយបារម្ភ អំពីការកើនឡើងយ៉ាងឆាប់រហ័ស នៃចំនួននិស្សិតអន្តរជាតិក្នុងប្រទេស។

យុទ្ធសាស្ត្រនេះ រួមមានការអនុវត្តការកំណត់ចំនួននិស្សិតអន្តរជាតិចុះឈ្មោះចូលរៀន ការបញ្ឈប់ការពង្រីកកម្មវិធីបរិញ្ញាបត្របង្រៀនជាភាសាអង់គ្លេស​ និងការបញ្ចប់វគ្គសិក្សាឆ្នាំសិក្សាមូលដ្ឋាន។ លើសពីនេះ សាកលវិទ្យាល័យនឹងកាត់បន្ថយការជ្រើសរើសនិស្សិតអន្តរជាតិ ហើយណែនាំកម្មវិធីសញ្ញាបត្រ ដែលបង្រៀនជាភាសាហូឡង់បន្ថែមទៀត ដើម្បីពង្រឹងការប្រើប្រាស់ភាសាហូឡង់។

វិធានការទាំងនេះ មានគោលបំណងដោះស្រាយកង្វល់អំពីកង្វះខាតលំនៅដ្ឋាន ថ្នាក់រៀនចង្អៀត និងការធ្វើសមាហរណកម្ម និស្សិតអន្តរជាតិទៅក្នុងសង្គមហូឡង់។ ផែនការនេះ ក៏ផ្ដោតលើការបង្កើនការរក្សានិស្សិតអន្តរជាតិបន្ទាប់ពីបញ្ចប់ការសិក្សា និងកែលម្អកន្លែងស្នាក់នៅរបស់និស្សិត។

របាយការណ៍របស់ SEO Economic Research បានព្រមានថា ការរឹតបន្តឹងលើនិស្សិតអន្តរជាតិ នឹងប៉ះពាល់មិនត្រឹមតែលើថវិការដ្ឋ និងទីផ្សារការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអាជីវកម្មហូឡង់ អាចពិចារណាទៅបោះទីតាំងកន្លែងផ្សេង ប្រសិនបើពួកគេមិនអាចទាក់ទាញធនធានមនុស្ស ដែលមានទេពកោសល្យខ្ពស់ មកកាន់ប្រទេសហូឡង់។

យោងតាម The PIE News សាកលវិទ្យាល័យ និង UNL ដែលជាស្ថាប័នតំណាងរបស់ពួកគេ បានជំរុញឱ្យរដ្ឋាភិបាលអនុម័តគោលនយោបាយ ដែលអាចបត់បែនបាន និងផ្អែកលើទិន្នន័យ ដែលបន្ស៊ីការជ្រើសរើសបុគ្គលិក ជាមួយនឹងតម្រូវការកម្លាំងពលកម្មក្នុងតំបន់ ជំនួសឱ្យការដាក់កម្រិតលើភាពទូលំទូលាយ។

លោក Van Zijst មន្ត្រីកិច្ចការសាធារណៈរបស់ UNL បានប្រាប់ The PIE ថា និស្សិតអន្តរជាតិ គឺមានសារៈសំខាន់សម្រាប់សមត្ថភាពរកប្រាក់ចំណូលរបស់ប្រទេសហូឡង់ និងវិបុលភាពរយៈពេលវែង ដោយបានបញ្ជាក់ពីអត្ថប្រយោជន៍នៃប្រព័ន្ធអប់រំឧត្តមសិក្សាចម្រុះ និងតួនាទីរបស់ពួកគេក្នុងការបំពេញកង្វះខាតទីផ្សារការងារជាប់លាប់នៅគ្រប់វិស័យ រាប់ចាប់តាំងពីវិស័យហិរញ្ញវត្ថុ រហូតដល់ការថែទាំសុខភាព និងវិស័យអប់រំ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។