បណ្តាញសង្គម និងសុខភាពផ្លូវចិត្តយុវវ័យ ៖ គន្លឹះសំខាន់ដើម្បីថែទាំសុខភាពផ្លូវចិត្ត និងលើកកម្ពស់គុណតម្លៃខ្លួនឯងសម្រាប់យុវវ័យ

ក្នុងដំណាក់កាលនៃវ័យជំទង់ យុវវ័យមានតម្រូវការដ៏ចាំបាច់ក្នុងការផ្តោតជាអាទិភាពលើការសិក្សា រៀនជំនាញ ដុសខាត់សមត្ថភាព និងរុករកសកត្តានុពលផ្ទាល់ខ្លួន ដើម្បីត្រៀមខ្លួនសម្រាប់អនាគត។ នៅក្នុងយុគសម័យឌីជីថលនេះ បណ្តាញសង្គម បានក្លាយជាកន្លែងដ៏សំខាន់មួយដែលផ្តល់ការផ្សារភ្ជាប់ទំនាក់ទំនង និងការកម្សាន្ត។ ប៉ុន្តែជាមួយគ្នានោះ កម្មវិធីទាំងនេះត្រូវបានរៀបចំឡើងយ៉ាងប៉ិនប្រសប់ដើម្បីទាក់ទាញឱ្យមនុស្ស ជក់ចិត្តដិតអារម្មណ៍ និងលង់លក់នឹងការប្រើប្រាស់វាអស់ជាច្រើនម៉ោងដោយមិនដឹងខ្លួន។ ការប្រើប្រាស់លើសលប់នេះ មិនត្រឹមតែបំផ្លាញពេលវេលាដ៏មានតម្លៃរបស់យុវវ័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានក្លាយជាកត្តាដ៏ធ្ងន់ធ្ងរដែល ប៉ះពាល់ដល់សុខភាពផ្លូវចិត្ត របស់ពួកគេថែមទៀតផង។

តាមរយៈគេហទំព័រ The University of Queensland បានឱ្យដឹងថា នៅពេលដែលយុវជនប្រើប្រាស់បណ្តាញសង្គមច្រើន អាចជំរុញឱ្យមានសញ្ញានៃការប៉ះពាល់សុខភាពផ្លូវចិត្តមួយចំនួន និងស្តែងចេញតាមអាការបាក់ទឹកចិត្ត​​ ភាពតានតឹង, ​​ថប់បារម្ភ , ឯកោមិនចុះចូលក្នុងសង្គម, ​ការប្រៀបធៀបជីវិតខ្លួនឯងទៅនឹងអ្នកដទៃ បង្កើនអារម្មណ៍មិនសុខចិត្តជាមួយនឹងរបៀបរស់នៅរបស់ខ្លួនជាដើម។

ការបាក់ទឹកចិត្ត និងថប់បារម្ភ ៖​ ការប្រើប្រាស់បណ្តាញសង្គមលើសលប់ នាំឱ្យបង្កើតបាននូវភាពសោកសៅ បាក់ទឹកចិត្ត និងថប់បារម្ភ គេអាចកត់សម្គាល់តាមរយៈសញ្ញាដូចជា ចាប់ផ្តើមភ័យៗ ឬបារម្ភខ្លាំងទៅលើការវិវឌ្ឍន៍របស់ខ្លួន មិនថាបញ្ហាសុខភាព ភាពនឹងធឹងនៃហិរញ្ញវត្ថុ ការបារម្ភអំពីឱកាសការងារ និងភាពចូលចុះក្នុងសង្គមជាដើម។

ការភ័យបារម្ភលើសលប់ទាំងនេះ អាចបណ្តាលមកពីការតាមដានមាតិកាដែលបង្ហាញនៅក្នុងសង្គម ដែលពោរពេញទៅដោយភាពស៊ីវិល័យ ភាពជោគជ័យ ភាពល្អឥតខ្ចោះនៃរូបភាពនីមួយៗ និងការរស់នៅដ៏ទំនើបសម្បូរបែបរបស់មនុស្សជុំវិញខ្លួនជាដើម។ នៅពេលដែលតាមដានច្រើនពេក អាចធ្វើឱ្យយុវវ័យមិនមានពេលគ្រប់គ្រាន់ក្នុងការឆ្លុះបញ្ចាំង និងវិភាគអំពីតថភាពពិតថា អ្វីដែលមាននៅក្នុងបណ្តាញសង្គមវាជាជ្រុងមួយនៃដំណើររបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ ដែលនេះហើយបង្កទៅជាការប្រៀបធៀប និងមិនពេញចិត្តជាមួយនឹងដំណើរជីវិតផ្ទាល់ខ្លួនថា តើក្នុងដំណាក់កាលជាយុវវ័យត្រូវ​ផ្តោតលើ​អ្វីឱ្យពិតប្រាកដទើបមានប្រសិទ្ធភាព និងឆ្លើយតបជាមួយគោលដៅក្នុងរយៈពេលខ្លី និងរយៈពេលវែង។

កម្រិតនៃការស្គាល់ពីគុណតម្លៃខ្លួនឯងធ្លាក់ចុះ ៖ កត្តាដែលបណ្តាញសង្គមប៉ះពាល់ទៅកាន់សុខភាពផ្លូវចិត្ត និងកម្រិតនៃការស្គាល់ពីគុណតម្លៃខ្លួនឯងធ្លាក់ចុះ គឺដោយសារសមត្ថភាព នៃការថ្លឹងថ្លែងអំពីមាតិកាក្នុងបណ្តាញសង្គមនៅមានកម្រិត។ អ្នកផលិតមាតិកា តារាល្បីៗ ឬអ្នកមានឥទ្ធិពលបានខ្នះខ្នែងក្នុងការផលិតមាតិកា ដែលធ្វើយ៉ាងណាដើម្បីបង្កើនប្រជាប្រិយភាពតាមដែលអាចធ្វើបាន ខណៈអ្នកតាមដាន ជាពិសេសមនុស្សក្នុងវ័យជំទង់ប្រតិបត្តិតាមទាំងស្រុង ជាជាងការមើលដើម្បីកម្សាន្ត ឬជាព័ត៌មាន និងចំណេះដឹង! ដោយសារតែភាពប្រណិតនៃការបង្ហាញតាមរយៈបណ្តាញសង្គម បានរុញច្រានឱ្យមនុស្ស​វ័យជំទង់យល់ថា ខ្លួនមិនដល់គេ មិនល្អដូចគេ និងបង្កើតទម្លាប់ប្រៀបធៀបយ៉ាងលឿនរហ័ស ហើយប៉ះពាល់ដល់សុខភាពផ្លូវចិត្តបន្តិចម្តងៗដោយមិនដឹងខ្លួន។

តើពេលណាដែលអាណាព្យាបាលគួរផ្តល់ការគាំទ្រ និងកំណត់ពេលប្រើប្រាស់ ៖ ដោយសារតែបណ្តាញសង្គមបានផ្តល់ទាំងផលវិជ្ជមានផង និងអវិជ្ជមានផង ជាហេតុត្រូវការឱ្យសង្កេតជាមុនសិន មុននឹងចូលជួយពួកគេ ព្រោះពេលខ្លះពួកគេក៏អាចប្រើប្រាស់វាក្នុងការផ្សារភ្ជាប់ទំនាក់ទំនងមិត្តរួមសាលាដើម្បីផ្លាស់ប្តូរយោបល់ ហើយពេលខ្លះទៀតក៏ប្រើប្រាស់ដើម្បីតាមដានព័ត៌មានអំពីការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា។ ដូច្នេះពេលវេលាដែលសាកសមបំផុតក្នុងការហាមឃាត់ ឬកាត់បន្ថយការប្រើប្រាស់ គឺនៅពេលដែលសង្កេតឃើញថា កូនៗ ឬកុមារដែលស្ថិតក្នុងបន្ទុកការថែទាំ កំពុងញៀននឹងការប្រើប្រាស់រហូតភ្លេចការសិក្សា និងការទទួលទានអាហារជាដើម ឬនៅពេលក្មេងប្រើប្រាស់ភាសាឆ្គាំងឆ្អង (តិះដៀល) នៅតាមបណ្តាណសង្គម ឬក៏មួយវិញទៀត នៅពេលដែលសង្កេតឃើញថា សុខភាពផ្លូវចិត្តនិងការផ្តោតលើការសិក្សាចាប់ផ្តើមធ្លាក់ថមថយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...