ការសិក្សា ៖ ភាពឯកាមានទំនងទំនងនឹងវិបត្តិសុខភាពធ្ងន់ធ្ងរ ព្រមជាមួយ​ការចំណាយខ្ពស់

ភាពឯកា មិនត្រឹមតែជាបញ្ហាផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរមួយចំពោះប្រព័ន្ធសុខភាពសាធារណៈផងដែរ។ នេះបើយោងតាមការវិភាគមួយក្នុងចក្រភពអង់គ្លេស។

មនុស្សដែលមានអារម្មណ៍ឯកាជាប្រចាំមានតម្លៃសេវាសុខភាពជាតិ (NHS) នៃចក្រភពអង់គ្លេសរហូតដល់ ៨៨៥ ផោន (១,១៨៩.៥០ ដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំ ច្រើនជាងមិត្តរួមការងាររបស់គេ, នេះបើយោងតាមការប៉ាន់ស្មាន ដែលត្រូវបានបោះពុម្ពផ្សាយ នៅក្នុងទិនានុប្បវត្តិ PLOS One ។

អ្នកស្រាវជ្រាវបានស្ទង់មតិជនជាតិអង់គ្លេសជាង ២,៣០០នាក់ លើកម្រិតនៃភាពឯកា សុខុមាលភាព និងការមកទទួលសេវាថែទាំសុខភាពចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ហើយបានប្រើប្រាស់តួលេខ ដើម្បីប៉ាន់ប្រមាណតម្លៃសុខភាពរបស់ពួកគេ។

លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា មនុស្ស ៨% តែងតែមានអារម្មណ៍ឯកា ហើយ ៣២% ទៀត មានអារម្មណ៍ឯកាម្តងម្ដាល។

ការសិក្សាបានរកឃើញថា ភាពឯកាត្រូវបានផ្សារភ្ជាប់ទៅនឹងទុក្ខព្រួយផ្លូវចិត្ត បញ្ហាសុខុមាលភាពផ្លូវចិត្តធ្ងន់ធ្ងរ សុខភាពរាងកាយចុះខ្សោយ និងគុណភាពជីវិតទាប។ ខណៈមនុស្សឯកា ក៏ទំនងជាទៅជួបគ្រូពេទ្យទូទៅ (GP) ឬទៅមន្ទីរពេទ្យញឹកញាប់ជាង មនុស្សដែលមិនឯកាផងដែរ។

លោកស្រី Antonieta Medina-Lara ជាអ្នកនិពន្ធម្នាក់ក្នុងការសិក្សានេះ និងជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចសុខភាពសាធារណៈ នៃសាកលវិទ្យាល័យ Exeter បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «ការរកឃើញរបស់យើងបញ្ជាក់ពីសារៈសំខាន់នៃការទទួលស្គាល់ភាពឯកាថា ជាបញ្ហាសុខភាពសាធារណៈ និងអាទិភាពរបស់ NHS ត្រូវដោះស្រាយ។»

លោកស្រីមានប្រសាសន៍បន្ថែមថា មនុស្សជាច្រើន តែមើលរំលងបញ្ហាភាពឯកា ដែលនាំឱ្យការចំណាយផ្ទាល់ខ្លួន និងសង្គមកើនឡើងយ៉ាងច្រើន។

អង្គការសុខភាពពិភពលោក (WHO) ប៉ាន់ប្រមាណថា ភាពឯកាកំពុងប៉ះពាល់ដល់ការរស់នៅរបស់មនុស្សរហូតដល់ ១៦% នៅទូទាំងពិភពលោក ហើយចាត់ទុកការផ្ដាច់ខ្លួនពីសង្គមថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បញ្ហាសុខភាពពិភពលោក។

ការផ្ដាច់ខ្លួនពីសង្គម និងភាពឯកា ត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យ នៃជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ, នេះបើយោងតាមអង្គការសុខភាពពិភពលោក។

ប្រទេសជាច្រើនរួមទាំងចក្រភពអង់គ្លេស បានចាប់ផ្ដើមផែនការជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពឯកាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីជំរុញទំនាក់ទំនងផ្ទាល់ខ្លួន និងលើអ៊ីនធឺណិតរបស់មនុស្ស ដែលអាចប្រឈមនឹងហានិភ័យនៃភាពឯកា ឬការផ្ដាច់ខ្លួនពីសង្គម ព្រមទាំងមនុស្សចាស់ជាដើម។

ការសិក្សាចុងក្រោយបង្អស់បានបង្ហាញថា អាយុក៏ដើរតួក្នុងការបង្កើតគម្លាតនៃការចំណាយផ្នែកសុខភាពផងដែរ។ មនុស្សវ័យជំទង់ និងមនុស្សវ័យចំណាស់ ដែលឯកា មានការចំណាយខ្ពស់ជាងមិត្តភក្ដិរបស់គេ ដែលមិនមានភាពឯកា ខណៈបញ្ហានេះ មិនសូវកើតមានសម្រាប់មនុស្សវ័យកណ្ដាលនោះទេ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ពួកគេសង្ឃឹមថា ការយល់ដឹងកាន់តែច្រើនអំពីផលវិបាកផ្ទាល់ខ្លួន និងសង្គមដ៏ស្មុគស្មាញរបស់ភាពឯកា នឹងនាំឱ្យមានសកម្មភាពជាក់ស្ដែងបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។