សិស្ស​ដែលមាន​និទ្ទេស A B និង C ប្រមាណ ៧៥ភាគរយ ចូលធ្វើជាគ្រូបង្រៀន

តាមរយៈ​ការ​ធ្វើកំណែទម្រង់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចាប់តាំងពីឆ្នាំ២០១៤​មក គុណភាពអប់រំ​នៅ​កម្ពុជាត្រូវ​បានពង្រឹង​​ ហើយ​រយៈកាលចុងក្រោយ​នេះ ចំនួន​សិស្ស​ដែល​ទទួល​បាននិទ្ទេស A មានការ​កើន​ឡើង​ពីមួយ​ឆ្នាំទៅ​មួយ​ រហូត​ដល់ទៅជាង២ពាន់នាក់​កាលពីឆ្នាំ​២០២៤។

ជាការកត់សម្គាល់អាជីពគ្រូ​បង្រៀន​កាលពីមុន មិន​សូវ​មាន​ការ​ចាប់អារម្មណ៍​នោះទេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ សិស្ស​ដែល​មាន​និទ្ទេស A B និង C ប្រមាណជា ៧៥ភាគរយ បាន​ចូល​បម្រើ​ការងារ​ជា​គ្រូបង្រៀន។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា កំណែទម្រង់វិស័យអប់រំក្នុងរយៈពេល​១២ឆ្នាំមកនេះ បានទាក់ទាញ​អ្នក​ដែលមាន​សមត្ថភាព​ចូលធ្វើ​ជាគ្រូបង្រៀន ហើយ​ក្រសួងក៏​កំពុង​អនុវត្ត​នូវ​កំណែទម្រង់​គ្រឹះស្ថាន​បណ្តុះបណ្តាលគ្រូ ដើម្បី​អាច​បណ្តុះបណ្តាលគ្រូ​ឱ្យ​មានសមត្ថភាព​ក្នុងសតវត្សរ៍​ទី២១។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់ថា យុវជន​របស់យើងនាពេលបច្ចុប្បន្ននេះ គឺមានសមត្ថភាពប្រសើរជាងមុន ហើយស្ថានភាពសាលារៀនវិញ កម្ពុជាមានសាលារៀនគំរូ ដោយ​ក្រសួងមានគោលដៅ​រៀបចំ​ឱ្យ​មានការ​សាលា​រៀនគំរូពី៥០០ ទៅ១០០០សាលា រហូត​ដល់ឆ្នាំ​២០២៨។ ជាមួយ​គ្នា​នេះ ឯកឧត្តមរដ្ឋមន្រ្តី​ក៏​បាន​រំលេច​ឱ្យ​ឃើញ​ពីគុណភាព​សាលា​រៀនជំនាន់ថ្មី ដែលមកទល់បច្ចុប្បន្ន​មានចំនួន ១៤សាលា ជាសាលារៀន​ដែលផ្តល់នូវការអប់រំ​មានគុណភាព ប្រហាក់ប្រហែល​ទៅ​នឹង​សាលា​រៀន​រដ្ឋ​នៅ​ប្រទេស​សឹង្ហបុរីដែរ។

“ខ្ញុំសូមជំរាបជូនប្រកបដោយមោទនៈថា វិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី ជាគុណភាពសិស្ស គឺប្រហាក់ប្រហែលទៅនឹងសិស្សសាលារដ្ឋនៅសឹង្ហបុរីដែរ”

ឯកឧត្តម ហង់ជួន ណារ៉ុន ក៏​បានគូសបញ្ជាក់ដែរថា ដើម្បី​ឱ្យ​ការអប់រំនៅ​កម្ពុជា​កាន់តែមានគុណភាព ក្រសួងអប់រំ បានដាក់ចេញកំណែទម្រង់វិស័យអប់រំ ទាំងនៅថ្នាក់កណ្ដាល ការពង្រឹង ការធ្វើអធិការកិច្ច ការរៀបចំឡើងវិញកម្មវិធីសិក្សា សៀវភៅសិក្សាគោលពិនិត្យឡើងវិញ ក៏ដូចជាការអនុវត្ដនូវគោលនយោបាយ គ្រូបង្រៀនផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *