ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរកងទ័ព សាកលវិទ្យាល័យបូណាម៉ារី (BMU) បានប្រកាសថា សាកលវិទ្យាល័យនឹងផ្តល់អាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជូនដល់កូនៗរបស់វីរកងទ័ពពលី និងពិការក្នុងបុព្វហេតុការពារជាតិ។
បើតាមសេចក្តីជូនដំណឹង អាហារូបករណ៍នេះ នឹងផ្តល់ជូនមួយចប់កម្មវិធីក្នុងឆ្នាំ២០២៥-២០២៦ លើមុខជំនាញ អក្សរសាស្រ្តខ្មែរ និងគណិតវិទ្យា ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់និស្សិតដែលមានក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀននាពេលអនាគត។
ដូច្នេះ សូមក្រុមគ្រួសារវីរកងទ័ពក្នុងបុព្វហេតុការពារជាតិ ទំនាក់ទំនងទៅកាន់សាកលវិទ្យាល័យបូណាម៉ារី តាមរយៈលេខទូរស័ព្ទ ០១៧ ៦០ ៥០ ៨០ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ៕
































