ប្រភេទនៃការគំរាមកំហែងលើប្រព័ន្ធអនឡាញសម្រាប់កុមារ

នាយុគសម័យឌីជីថល ប្រព័ន្ធអនឡាញជាកន្លែងដែលមនុស្សអាចធ្វើការទំនាក់ទំនង ក៏ដូចជាទាញយកប្រយោជន៍ជាអតិបរមាពីប្រព័ន្ធនេះសម្រាប់ការប្រកបអាជីវកម្មជាដើម។ យ៉ាងណាមិញ ប្រព័ន្ធអនឡាញក៏ជាកន្លែងដែលអាចឱ្យអ្នកប្រើប្រាស់ងាយរងហានិភ័យពីការបោកប្រាស់តាមប្រព័ន្ធ អ៊ីនធឺណិត ជាពិសេសកុមារ ប្រសិនបើពួកគេមិនមានការយល់ដឹងពីរបៀបនៃការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលឱ្យបានត្រឹមត្រូវ និងមិនមានវិធានការត្រឹមត្រូវពីអាណាព្យាបាល។

មិនខុសពីអ្នកប្រើប្រាស់ ទូទៅ កុមារក៏អាចជួបប្រទះនូវការគំរាមកំហែងសំខាន់មួយចំនួនលើប្រព័ន្ធអនឡាញដូចខាងក្រោម ៖

Cyberbullying

តាមរយៈការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ក៏ដូចជាបណ្តាញសង្គម បានធ្វើឱ្យ Cyberbullying មានការកើនឡើងផងដែរ។ Cyberbullying សំដៅដល់ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបំពាន ឬដើម្បីវាយប្រហារធ្វើទុកបុកម្នេញលើបុគ្គល តាមរយៈការបង្ហាញខ្លឹមសារអវិជ្ជមាន មិនពិត គ្រោះថ្នាក់ អាកប្បកិរិយាមិនល្អ ការបន្លាច បញ្ចេញកំហឹង ឬធ្វើឱ្យនរណាម្នាក់ខ្មាសគេជាដើម ហើយសកម្មភាពទាំងអស់នេះច្រើនកើតមានឡើងនៅតាមបណ្តាញសង្គម, ក្នុង Chat និងក្នុងហ្គេមអនឡាញជាដើម។ យោងតាមការសិក្សារបស់អង្គការសុខភាពពិភពលោក WHO បានបង្ហាញថា ទិន្នន័យ ចុងក្រោយពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ បង្ហាញពីការកើនឡើងទាក់ទងនឹង Cyberbullying ដោយ ក្មេងប្រុសដែលជួបប្រទះបញ្ហានេះបានកើនឡើងពី ១១% ទៅ ១៤% និងក្មេងស្រីពី ៧% ទៅ ៩%។

ការកេងប្រវ័ញ្ច និងការរំលោភបំពានតាមប្រព័ន្ធអនឡាញ

ការគំរាមកំហែងបែបនេះ រួមបញ្ចូលការលួងលោម, រូបភាពមិនសមរម្យរបស់កុមារ ដែលត្រូវបានថតដោយការបង្ខំ ការគំរាមកំហែង ការបោកបញ្ឆោត ការបញ្ចុះបញ្ចូល ឬតាមរយៈការចែករំលែក តាមដៃគូ និងប្រើប្រាស់កុមារនៅក្នុងសំឡេង ឬរូបភាពនៃការរំលោភបំពានលើកុមារ។ ការចូលមើល ឬ ចែករំលែកបន្តនូវរូបភាពសម្ភារៈរំលោភបំពានផ្លូវភេទទាំងនោះ ម្តងហើយម្តងទៀត បង្កើតជាការរំលោភ លើសិទ្ធិកុមារ។

ការបោកបញ្ឆោត

ការបោកបញ្ឆោត (phishing) គឺជាការវាយប្រហារសាយប័រមួយ ដែលជនខិលខូចក្លែងបន្លំ ធ្វើពុតជាតួអង្គណាម្នាក់ ដើម្បីបញ្ឆោតមនុស្សឱ្យប្រគល់ព័ត៌មានរស៊ើបដល់ខ្លួន ដែលមានដូចជា ពាក្យសម្ងាត់ លេខកាតឥណទាន ឬទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀត ដែលអាចប្រើជាបន្តបន្ទាប់ដើម្បីលួចចូលប្រព័ន្ធកុំព្យូទ័រ លួចប្រើអត្តសញ្ញាណ និងសកម្មភាពទុច្ចរិតផ្សេងៗ។ អ្នកប្រើប្រាស់ ជាពិសេសកុមារងាយនឹងរងការវាយប្រហារបែបនេះ ដោយហេតុថាពួកគេមានបទពិសោធន៍តិចនៅក្នុងពិភពឌីជីថល, ទំនោរក្នុងការជឿទុកចិត្ត និងភាពធ្វេសប្រហែសក្នុងការគិតគូរវែងឆ្ងាយ។ កុមារអាចមិនសូវ ដឹងពីសារ ឬតំណគួរឱ្យសង្ស័យ ដែលអាចឱ្យពួកគេចុចតំណនោះដោយមិនស្ទាក់ស្ទើរ។

ការជួញដូរមនុស្ស

ការជួញដូរកុមារ គឺជាការរំលោភសិទ្ធិកុមារយ៉ាងធ្ងន់ធ្ងរ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនខុសច្បាប់ ការជ្រើសរើស ឬការកេងប្រវ័ញ្ចលើអនីតិជនសម្រាប់គោលបំណង ដូចជា ពលកម្មដោយបង្ខំ ការកេងប្រវ័ញ្ចផ្លូវភេទ ឬសកម្មភាពខុសច្បាប់។ អ្នកជួញដូរជារឿយៗប្រើឧបាយកល និងការបោកបញ្ឆោត ដើម្បីទទួលបានការជឿទុកចិត្តពីកុមារដែលងាយរងគ្រោះ ជួនកាលធ្វើពុតជាផ្តល់ឱ្យនូវជីវិតប្រសើរ ជាងមុន ឱកាស ឬផ្លូវចេញពីភាពក្រីក្រ។ នាពេលបច្ចុប្បន្ននេះ ការកើនឡើងនៃអ៊ីនធឺណិតក៏បានធ្វើឱ្យកាន់តែងាយស្រួលសម្រាប់អ្នកជួញដូរក្នុងការកេងប្រវ័ញ្ចលើកុមារ ដោយប្រើថ្នាល​អនឡាញ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបណ្តាញហ្គេម ដើម្បីបង្កើតទំនាក់ទំនង ទទួលបានទំនុកចិត្ត និងចុងក្រោយ បង្ខិតបង្ខំកុមារឱ្យស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ កុមារទាំងនេះច្រើនតែទទួលរងការរំលោភបំពានផ្លូវកាយ ផ្លូវចិត្ត និងផ្លូវចិត្ត ដោយមានឱកាសតិចតួចក្នុងការរត់គេចខ្លួន។ ដូច្នេះ ការប្រយុទ្ធប្រឆាំង និងការជួញដូរកុមារតម្រូវឱ្យមានក្របខ័ណ្ឌច្បាប់រឹងមាំ ការយល់ដឹង និងការប្រុងប្រយ័ត្នពីអាជ្ញាធរ និងសាធារណៈជន ដើម្បីការពារកុមារពីការកេងប្រវ័ញ្ច និងធានាសុវត្ថិភាពរបស់ពួកគេទាំងក្រៅ បណ្តាញ និងអ៊ីនធឺណិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...


អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *