ឪពុកម្តាយ ឬអាណាព្យាបាលតែងផ្តល់ឱកាសឱ្យកូនរៀនសូត្រអ្វីដែលថ្មីៗ និងលើកទឹកចិត្តឱ្យកូនចូលរួមសកម្មភាពថ្មីៗ ដើម្បីស្វែករកអ្វីដែរពួកគេស្រលាញ់និងចូលចិត្តក្នុងបំណងជួយឱ្យពួកគេមានចំណេះដឹង សមត្ថភាព ភាពក្លាហាន និងជម្នះភាពភ័យខ្លាចនៅពេលនៅក្នុងដំណើរជីវិត ។ ទន្ទឹមគ្នានេះកុមារឆ្លាត កុមារក្លាហាន កុមារសិក្សាបានលទ្ធផលល្អអាស្រ័យដោយជំនួយប៉ិនប្រសប់ពីម្តាយឪពុកទៅកាន់កូន ។ ខាងក្រោមនេះជាវិធីសាស្ត្រ ៧ចំណុចជួយឱ្យកុមារចូលចិត្តរៀនសូត្របានផ្សាយដោយគេហទំព័រ WiKi How ។

១. ផ្តល់ឱកាសឱ្យកុមារអាយុក្រោមពី២ឆ្នាំលេងដោយសេរី ៖វ័យនេះកុមារចូលចិត្តលេងដោយខ្លួនឯង និងស្វែងយល់ពីបរិយាកាសជុំវិញខ្លួន។ កុមារកំពុងសាកល្បងស្វែងយល់ពីរបៀបលេងថ្មីៗ ដូច្នេះហើយឪពុកម្តាយគួរអនុញ្ញាតឱ្យពួកគេលេងអ្វីដែរថ្មីដោយខ្លួនឯង ប៉ុន្តែមិនត្រូវទុកពួកគេចោលឱ្យដាច់ពីក្រសែភ្នែករបស់អ្នកឡើយ ។

២. អនុញ្ញាតឱ្យកូនលេងជាមួយក្មេងដទៃ ៖នៅពេលដែលកូនរបស់អ្នកមានអាយុចន្លោះចាប់ពីពីរទៅបីឆ្នាំ គួរអនុញ្ញាតឱ្យពួកគេលេងជាមួយក្មេងដទៃទៀតដែលជួយឱ្យពួកគេចាប់ផ្តើមរៀនអ្វីដែលថ្មីពីជាមួយក្មេងដទៃ ។ ទន្ទឹមគ្នានេះ ម្តាយឪពុកគួរកុំបង្ខំពួកគេឱ្យលេងជាមួយក្មេងដទៃ ប្រសិនបើកូនរបស់អ្នកមិនទាន់បានត្រៀមខ្លួន សូមផ្តល់ពេលវេលាឱ្យពួកគេរៀនស្វែងយល់ដោយខ្លួនឯង ។
៣. លើកទឹកចិត្តកុមារឱ្យលេងតាមក្តីស្រមៃ៖កូនចេះស្រមើស្រមៃចង់ធ្វើអ្វីមួយជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍន៍ខួរក្បាល ហើយអាចជួយដល់ការរៀនសូត្ររបស់ពួកគេឱ្យកាន់តែប្រសើរ ។ ប្រសិនបើការស្រមើស្រមៃរបស់ពួកគេមើលទៅដូចជាប្លែកៗ “ឆ្កួតលីលា” សូមកុំព្យាយាមបញ្ឈប់ពួកគេ តែអាចលើកទឹកចិត្តពួកគេឱ្យបន្តការស្រមើស្រមៃដោយភាពច្នៃប្រតិដ្ឋ ។

៤. លេងល្បែងកម្សាន្ត៖ម្តាយឪពុកអាចនាំកូនលេងល្បែងកម្សាន្តដែលសប្បាយៗ ងាយៗ ដោយបញ្ចូលការរៀនសូត្រទៅជាមួយ ដូចជាលេងរាប់លេខ ទាយឈ្មោះសត្វ និងល្បែងកម្សាន្តជាច្រើនទៀតដែលជួយឱ្យកូនលោកអ្នករៀនសូត្រយ៉ាងសប្បាយរីករាយ ។
៥. ផ្តល់ឱកាសឱ្យកូនបញ្ចេញគំនិតផ្ទាល់ខ្លួន ៖ អ្នកអាចសួរសំណួរទៅកាន់កូនៗរបស់អ្នកអ្វីដែលពួកគេកំពុងគិត និងអារម្មណ៍របស់ពួកគេ ហើយលើកទឹកចិត្តឱ្យពួកគេក្លាយហានឆ្លើយតប និងបញ្ចេញមតិផ្ទាល់ខ្លួន ។ សូមស្តាប់កូនដោយយកចិត្តទុកដាក់ ដើម្បីជួយឱ្យពួកគាត់មានអារម្មណ៍កក់ក្តៅ ។
៦. បណ្តុះទម្លាប់អានសៀវភៅជួយឱ្យកុមាររីកចម្រើន ៖ ម្តាយឪពុកព្យាយាមអានសៀវភៅឱ្យលឺៗជាប្រចាំ នោះកូននឹងយកតម្រាប់តាមជាក់ជាពុំខាន ។ តែប្រសិនបើអ្នកមានកូនធំដែលចេះអានអក្សរ សូមលើកទឹកចិត្តពួកគេឱ្យអានដោយខ្លួនឯងជារៀងរាល់ថ្ងៃ និងជ្រើសរើសសៀវភៅដែលពួកគេចូលចិត្ត ។
៧. បណ្តុះចំណាប់អារម្មណ៍ដល់កូន ៖ ប្រសិនបើអ្នកចូលចិត្តធ្វើម្ហូប អ្នកអាចនិយាយអំពីការងារចម្អិនម្ហូបដល់កូន ឬអ្នកអាចនាំកូនរបស់អ្នកធ្វើម្ហូបជាមួយគ្នា ហើយប្រសិនបើកូនរបស់អ្នកចង់រៀនស្វែងយល់អំពីប្រទេសផ្សេងៗនៅក្នុងពិភពលោក អ្នកអាចចែករំលែកបទពិសោធន៍ដែលអ្នកធ្លាប់ធ្វើដំណើរទៅក្រៅប្រទេសជាមួយពួកគេ ។ លើសពីនេះសាកល្បងសួរកូនថា ប្រទេសណាខ្លះដែលពួកគេចង់ទៅដោយប្រើប្រាស់ផែនទី ឬរូបភាពនៃប្រទេសនីមួយៗ ដើម្បីសួរអ្វីដែរពួកគេបានឃើញនៅក្នុងរូបភាពនោះ ។ ប្រសិនកូនចង់ដឹងចង់ដឹងពីប្រទេសទាំងនេះ ម្តាយឪពុកត្រូវសហការបង្ហាញព័ត៌មានដល់កូន ព្រមទាំងឆ្លើយតបដោយរីករាយ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្សនិទ្ទេស A, B និង C
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2024
រាជបណ្ឌិតសភាកម្ពុជា បានប្រកាសពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាននិទ្ទេស A, B និង C សម្រាប់ការសិក្សារយៈពេល៤ឆ្នាំ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2023
វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

សាកលវិទ្យាល័យជាតិបាត់ដំបង ប្រកាសជ្រើសរើសបេក្ខជនអាហារូបករណ៍ Panasonic សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/08/2026
សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) បានប្រកាសជាផ្លូវការអំពីការបើកទទួលពាក្យសុំ អាហារូបករណ៍ Panasonic Scholarship Program សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2023
ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែលជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គលឆ្នើម ដែលមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2024
សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...



































































