7 ចំណុចនេះកូនតូចរបស់អ្នកគួរតែមាន

7 ចំណុចនេះ កូនតូច របស់អ្នកគួរតែមាន នៅពេលពួកគេចាប់ផ្តើមចូលសាលារៀនថ្ងៃដំបូង

ចំណេះដឹងទូទៅ ៖ ក្នុងនាមជាម្តាយឪពុកអ្នកត្រូវប្រាកដថា កូនតូចរបស់អ្នករៀប​ចំខ្លួនរួចជាស្រេចដើម្បីចូលទៅក្នុងបរិយាកាសសាលារៀនថ្មី ទំនាក់ទំនងមិត្តភ័ក្តថ្មី ព្រមទាំងស្នើសុំជំនួយអ្វីមួយពីគ្រូបង្រៀនរបស់គេ។ អ្នកជំនាញកុមារយល់ថា ម្តាយឪពុកគួរបង្ហាត់បង្រៀនកូនៗ ឱ្យមានជំនាញនិងចំណេះដឹងមូលដ្ឋានខ្លះៗ មុនពួកគេចូលរៀនលើកដំបូង។ ខាងក្រោមនេះ ជាចំណុចទាំង 7 ដែលម្តាយឪពុកគួរផ្តល់ឱ្យកូនៗមុនពេលចាប់ផ្តើមចូលរៀន។​

1 – ផ្តល់កិច្ចការសាមញ្ញៗដល់កូន ៖ ម្តាយឪពុកគួរផ្តល់កិច្ចការសាមញ្ញៗប្រចាំថ្ងៃដល់កូនតូចរបស់ខ្លួន ដូចជារៀបចំកន្លែងលេង ទុកដាក់របស់ប្រើប្រាស់ រៀបចំកន្លែងគេង (ពេលមុននិងក្រោយជាដើម)។ ការផ្តល់កិច្ចការនេះ នឹងជួយឱ្យកូនមានទម្លាប់និងទំនួលខុសត្រូវផ្ទាល់ខ្លួនទាំងនៅផ្ទះ និងពេលទៅសាលារៀន។

2 – បង្ហាញគោលបំណងស្នើសុំឱ្យបានច្បាស់លាស់ ៖ ខ្ញុំស្រេកទឹក! ខ្ញុំឃ្លានបាយ! ជាឃ្លាសាមញ្ញៗច្បាស់ ដែលកូនអាចប្រើញឹកញាប់រាល់ថ្ងៃ ពិសេសពេលដែលពួកគេត្រូវការជំនួយពីមិត្តភក្តិ ឬគ្រូរបស់គេនៅសាលារៀន។ អ្នកស្រមៃមើលថា ថ្ងៃដំបូងតើគេនឹងស្រេកទឹក ឬមួយឃ្លានដែរឬអត់? ប្រាកដណាស់ ពួកគេត្រូវប្រើប្រាស់ឃ្លា ឬពាក្យពេចន៍ច្បាស់ត្រឹមត្រូវ​ ដើម្បីសួរនាំនិងស្នើសុំគ្រូ ឬនិយាយទៅកាន់មិត្តភ័ក្តរបស់គេ។

3 – បង្រៀនឱ្យកូនស្លៀកសម្លៀកបំពាក់ដោយខ្លួនឯង ៖ ពេលដែលធ្វើបែបនេះ កូនរបស់អ្នកនឹងអាចស្លៀកសម្លៀកបំពាក់ដោយខ្លួនឯងបានជារៀងរាល់ព្រឹក។ ពួកគេនឹងមានគំនិតឯករាជ្យដោយខ្លួនឯងក្នុងកិច្ចការមួយ ទាំងនៅផ្ទះ និងនៅសាលារៀន។

4 – ចែករំលែករបស់លេងជាមួយនឹងក្មេងដទៃ និងចេះយកវាមកវិញ ៖ ពេលវេលាស្គាល់មិត្តភ័ក្តថ្មីនៅក្នុងសាលា កុមារនឹងចង់លេងច្រើនជាងរៀនសូត្រ។ ដូចនេះការចែករំលែករបស់លេងឱ្យគ្នាទៅវិញទៅមកជារឿងត្រឹមត្រូវមួយដែលម្តាយឪពុកគួរបង្ហាត់បង្រៀនកូន។ កុំមើលរំលងប្រការនេះ ប្រសិនបើកូនគ្មានសិល្បៈគ្រប់គ្រងខ្លួនឯង ពេលខ្លះពួកគេអាចឈ្លោះគ្នា ឬវាយគ្នាវាយគ្នាជាក់ជាពុំខាន។ ត្រូវបង្ហាញពីរបៀបផ្តល់របស់លេងទៅមិត្តភក្តិ និងចេះស្នើសុំរបស់នោះត្រឡប់មកវិញក្នុងហេតុផងត្រឹមត្រូវ។​ ចំណុចនេះ អាចពិបាកបន្តិចសម្រាប់កូនតូចរបស់អ្នក។

5 – ទម្លាប់និទានរឿងខ្លីៗឱ្យកូនស្តាប់ ៖ តើអ្នកធ្លាប់និទានខ្លីៗឱ្យកូនរបស់អ្នកស្តាប់ឬទេ? ពិតណាស់កុមារនឹងកាត់បន្ថយសកម្មភាពលេងសើច ឬចរឹករឹងរុសមិនចង់រៀន ឱ្យកុមារចូលចិត្តរៀនសូត្រ ប្រសិនបើពួកគេបានស្តាប់រឿងនិទានពីនេះពីនោះដែលគ្រូបាននិទាន ឬអានឱ្យស្តាប់។ ស្តាប់រឿងនិទានខ្លីៗទាំងនោះ មានន័យថាពួកគេនឹងអាចចាប់បានមេរៀនផ្សេងៗនៅសាលាបានយ៉ាងងាយ។

6 – ផ្តល់របស់របរលេងផ្សេងៗដល់កូន ៖ ទន្ទឹមនឹងពេលវេលារៀន ពេលវេលាលេងជាសេចក្តីសុខបំផុតរបស់កុមារតូច។ ម្តាយឪពុកគួរផ្គត់ផ្គង់របស់លេងផ្សេងៗដល់កូន ដូចជា របស់លេងមានពណ៌ចម្រុះ ឬបំណែកផ្គុំនៃរូបរាងវត្ថុ សត្វ ធ្វើយ៉ាងណាឱ្យពួកគេលេងផង និងចេះច្នៃប្រឌិតរបស់លេងទាំងនោះផង។

7 – បង្រៀនកូនឱ្យស្គាល់លេខ ឬតួអក្សរខ្លះៗ ៖ ភារកិច្ចក្នុងការអប់រំកូន មិនមែនគ្រូក្នុងសាលាតែម្នាក់នោះទេ។ ម្តាយឪពុកជាគ្រូបង្រៀនសំខាន់ និងមានឥទ្ធិពលបំផុតលើឥរិយាបថរបស់កូន។ ម្តាយឪពុកត្រូវបង្រៀនកូនឱ្យស្គាល់តួអក្សរ ស្គាល់លេខ តាមរយៈសកម្មភាពអំណានជាមួយកូនដោយយកចិត្តទុកដាក់៕

កូនតូច

ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សាលារៀនប្រមាណ ២០០ មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា៦ម៉ោង ខណៈរដ្ឋាភិបាលគ្រោងពង្រីកទូទាំងប្រទេស

សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រត់ដើម្បីភាពយូរអង្វែង និងសុខុមាលភាពគ្រប់ជំនាន់ ៖ មេនូឡាយហ្វ៍ បន្តគាំទ្រយ៉ាងមុតមាំដល់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី៣១

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជា-កូរ៉េ បិទបញ្ចប់គម្រោងអប់រំ ICT រយៈពេល ៦ឆ្នាំ ក្រោមជំនួយ KOICA

គម្រោង​សហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមសិក្សា…
ចំណេះជីវិត, ព្រឹត្តិការណ៍

គន្លឹះ ៥ យកឈ្នះភាពខ្ជិល និងកសាងវិន័យលើខ្លួនឯង

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០កន្លែង នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

នាយករដ្ឋមន្ត្រី រំពឹងថា ឆ្នាំ២០២៧ សាលារៀនទូទាំងប្រទេស នឹងគ្មានសិស្សប្រើប្រាស់ទូរស័ព្ទដៃក្នុងថ្នាក់រៀនដោយគ្មានការអនុញ្ញាតពីគ្រូបង្រៀន

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បេក្ខជនជាប់បម្រុងគ្រូកិច្ចព្រមព្រៀងការងារកម្រិតវិទ្យាល័យជាង ១ពាន់នាក់ ចូលរួមចាប់ប៉ុស្តិ៍ការងារ, ក្រសួងផ្តល់​ “ឱកាសទីពីរ” សម្រាប់បេក្ខជនមិនទទួលបានប៉ុស្តិ៍ ទៅកម្រិតអនុវិទ្យាល័យ

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ​ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ ១ ៧៦៤នាក់
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទោះបីបច្ចេកវិទ្យាឌីជីថលជឿនលឿន ក៏មិនត្រូវបោះបង់ការអានសៀវភៅក្រដាសឡើយ

ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម  ដាក់ឱ្យប្រើប្រាស់នៅខេត្តកំពត

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon