ការផ្សាយរបស់ NBC News នាពេលថ្មីៗនេះបានឱ្យដឹងថា មនុស្សជាតួអង្គជំរុញឱ្យសត្វឆ្អឹងកងប្រមាណជា ៦៨០ប្រភេទជិតផុតពូជ ហើយមនុស្សមួយចំនួនរស់នៅជុំវិញពិភពលោកមិនដឹងខ្លួននោះទេថា មានប្រភេទសត្វជាច្រើនកំពុងផុតពូជពីភពផែនដីនេះ ។ អ្នកស្រាវជ្រាវបាននិយាយថា មានវិធីងាយៗចំនួន៥ ដែលមនុស្សអាចការពារប្រភេទសត្វដែលជិតផុតពូជឱ្យមានរស់រាន ខណៈដែលពិភពលោកកំពុងអភិរក្សពិភពធម្មជាតិ ។

១. កាត់បន្ថយការប្រើប្រាស់ទឹក ៖ កង្វះទឹកមិនត្រឹមតែប៉ះពាល់ដល់ការរស់នៅរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ការរស់នៅរបស់សត្វផងដែរ ។ អង្គការជីវិតពិភពលោកសម្រាប់ការស្រាវជ្រាវបានបង្ហាញថា វត្តមានទឹកសាបក្នុងពិភពលោកមានបីភាគរយប៉ុណ្ណោះ ហើយប្រព័ន្ធអេកូឡូស៊ីជាង ១សែនពឹងផ្អែកលើវា ។ ឧទាហរណ៍ប្រភេទសត្វជាច្រើននៅទ្វីបអាហ្វ្រិក ដំរីនិងរមាសពឹងផ្អែកលើទឹកដើម្បីទ្រទ្រង់គ្រួសាររបស់ពួកគេ ។ នៅពេលដែលអ្នកប្រើទឹកទាំងអស់ច្រើនលើសលុប នោះនឹងមានបញ្ហាកង្វះទឹកសម្រាប់សត្វទាំងអស់នោះដែរ ។ ដូចនេះ មនុស្សគួរកាត់បន្ថយការប្រើប្រាស់ទឹក និងប្រើប្រាស់វាដោយសន្សំចៃបំផុត ។

២. កាត់បន្ថយប្រើប្រាស់ធនធានធម្មជាតិ និងកែច្នៃឡើងវិញ ៖ កែច្នៃធនធានធម្មជាតិប្រើប្រាស់ឡើងវិញជារឿងសំខាន់ជួយដល់សត្វដែលជិតផុតពូជ ។ អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ការកែច្នៃឡើងវិញក៏ជួយការពារជម្រកសត្វព្រៃតាមរយៈការបន្ថយឧស្ម័នផ្ទះកញ្ចក់និងកាត់បន្ថយតម្រូវការនៃការជីកយករ៉ែ និងការចាក់សំរាមដែលបំពុលខ្យល់និងបរិស្ថាន ។ ការកែច្នៃឡើងវិញវាជាឱកាសល្អ ដោយមនុស្សគ្រប់គ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតាមវិធីសាមញ្ញៗជាច្រើន ។

៣. អប់រំខ្លួនឯងនិងអ្នកដទៃអំពីប្រភេទសត្វជិតផុតពូជនៅក្នុងតំបន់ ៖ អ្នកត្រូវស្វែងយល់ពីផលប៉ះពាល់នៃសកម្មភាពមិនល្អ និងអប់រំខ្លួនឯងអំពីសត្វដែលជិតផុតពូជនៅក្នុងតំបន់របស់អ្នក ។ មានគេហទំព័រនិងអង្គការជាច្រើនដែលអ្នកអាចស្វែងរកវិធីស្ម័គ្រចិត្តនិងបន្តចូលរួមគាំទ្រ ក្នុងនោះមានវិទ្យាស្ថានជេនហ្គូដល អ្នកការពារសត្វព្រៃ និងសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ។ សត្វនីមួយៗដើរតួយ៉ាងសំខាន់នៅក្នុងសង្វាក់អាហារ និងគ្រប់ប្រព័ន្ធអេកូឡូស៊ីដើម្បីរក្សាធម្មជាតិឱ្យមានតុល្យភាពផែនដី ។
៤. អភិរក្សការរស់នៅនិងបរិស្ថាន ៖ ការអភិរក្សនិងការពារជម្រកសត្វជាសកម្មភាពមួយដែលផ្តល់អត្ថប្រយោជន៍បំផុតដែលអ្នកអាចធ្វើបាន ដើម្បីជួយដល់សត្វដែលជិតផុតពូជ ។ សម្រាប់ការចាប់ផ្តើមយើងអាចជួយកាត់បន្ថយការបំពុលបរិស្ថាន ។ ព្យាយាមកំណត់ចំនួនដំណើរកម្សាន្តដែលអ្នកប្រើនៅក្នុងរថយន្ត និងព្យាយាមជិះកង់ឱ្យបានញឹកញាប់ ។ កាត់បន្ថយការប្រើប្រាស់ចង្ក្រានឈើ ប្រើកង្ហារជំនួសម៉ាស៊ីនត្រជាក់និងចៀសវាងការប្រើឧបករណ៍ដែលប្រើហ្គាស ។
៥. ឥទ្ធិពលនៃការបង្ហាញទៅកាន់អ្នកដទៃ៖ ការបង្ហាញថាយើងយកចិត្តទុកដាក់ចំពោះសត្វ យើងម្នាក់ៗអាចជះឥទ្ធិពលដល់មិត្តភក្តិ និងក្រុមគ្រួសារឱ្យមានការយល់ចិត្ត ។ វិធីមួយដែលយើងអាចបង្ហាញថា អ្នកុមិនប្រើប្រាស់ផលិតផលសត្វសម្រាប់ម៉ូតសម្លៀកបំពាក់ដូចជារោមសត្វ ស្បែកសត្វ ផ្កាថ្ម និងវត្ថុអនុស្សាវរីយ៍ផ្សេងទៀតដើម្បីបង្អួតសម្រស់នោះឡើយ ។ ផ្ទុយទៅវិញអ្នកគួរតែបញ្ចុះបញ្ចូលនិងលើកទឹកចិត្តអ្នកផ្សេងទៀតឱ្យឈប់ទិញផលិតផលទាំងនេះ និងកាត់បន្ថយតម្រូវការសម្ភារដែលធ្វើចេញពីសត្វព្រៃ ។
គូបញ្ជាក់ផងថា អ្នកត្រូវធ្វើសកម្មភាពទាំងអស់នោះពីព្រោះប្រភេទសត្វទាំងអស់ដើរតួយ៉ាងសំខាន់និងជះឥទ្ធិពលជាវិជ្ជមានដល់ភពផែនដី និងជាជីវៈចម្រុះកំពុងប្រឈមនឹងការគំរាមកំហែង ។ នោះវាជាការធានាថារាល់សកម្មភាពដ៏សាមញ្ញទាំងនេះអាចជះឥទ្ធិពលយ៉ាងខ្លាំង និងអាចជួយដល់សត្វជិតផុតពូជ ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/06/2023
វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...
ឱកាសអាហារូបករណ៍ជំនាញវិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2025
សម្រាប់សិស្សនិស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏ដូចជាថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្មអគ្គិសនី នៅប្រទេសចិន
វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់ឱកាសសិក្សាជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងស្ថិតនៅក្រុងសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសវគ្គខ្លីចំនួន ២៤០០កន្លែង ដោយឥតគិតថ្លៃ ហើយសម្រាប់បេក្ខជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ...
កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាសដល់និស្សិតស្រ្តីកម្ពុជា ទៅសិក្សានៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/07/2023
កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...





























