អង្គការភ្លែនអន្តរជាតិកម្ពុជា ទទួលបានមេដាយស្ថាបនាជាតិចូលរួមលើកកម្ពស់ការអប់រំ

រតនគីរី៖ អង្គការភ្លែនអន្តរជាតិកម្ពុជា ត្រូវបានបំពាក់គ្រឿងឥស្សរិយយសមេដាយស្ថាបនាជាតិ និងទទួលបានលិខិតថ្លែងអំណរគុណពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ នៅខេត្តរតនគិរី ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។

គ្រឿងឥស្សរិយយសដែលទទួលបាន រួមមាន មេដាយស្ថាបនាជាតិមាស ២គ្រឿង មេដាយស្ថាបនាជាតិប្រាក់ ២គ្រឿង និងលិខិតថ្លែងអំណរគុណ បានប្រគល់ជូនលោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងក្រុមការងារនៃអង្គការភ្លែន។

ការប្រគល់ជូនគ្រឿងឥស្សរិយយសនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីក្នុងពិធីសម្ពោធរួមគ្នានៃអគារអនុវិទ្យាល័យ និងបឋមសិក្សាថ្មី និងអន្តេវាសិកដ្ឋានរបស់គ្រូកាលពីថ្ងៃទី 22 ខែកុម្ភះ ឆ្នាំ 2021 នៅស្រុកអូរជុំ ខេត្តរតនគិរី។

អង្គការភ្លែនអន្តរជាតិកម្ពុជាកំពុងធ្វើការជាដៃគូជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងអង្គការក្នុងស្រុកដើម្បីគាំទ្រដល់ថ្នាក់សិក្សាពន្លឿន សម្រាប់កូនសិស្សដែលលើសអាយុ គាំទ្រថ្នាក់ចូលរៀនសារឡើងវិញសម្រាប់កុមារដែលបោះបង់ការសិក្សា ពង្រឹងសមត្ថភាពដល់គ្រូទាក់ទងនឹងវិធីសាស្រ្តបង្រៀនបែបបរិយាបន្ន និងយេនឌ័រ បង្កើតសាលារៀនបណ្តុះអាសន្នសហគមន៍។

លើសពីនេះទៀត អង្គការភ្លែនបានជួយសាងសង់អគារសិក្សាស្តង់ដារថ្មី រួមមាន បណ្ណាល័យ គាំទ្រយុទ្ធនាការចុះឈ្មោះចូលរៀនប្រចាំឆ្នាំ និងយុទ្ធនាការតោះចូលរៀនវិញបន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្រាល គាំទ្រមធ្យោបាយធ្វើដំណើរសម្រាប់កុមារដែលរស់នៅឆ្ងាយពីសាលារៀន ផ្តល់អាហារូបករណ៍ជាសាច់ប្រាក់ដល់កុមារដែលទីទាល់ក្រនិងងាយរងគ្រោះ និងផ្គត់ផ្គង់សម្ភារៈសិក្សានៅសាលារៀនផងដែរ។

លោកស្រី គ្វីននេត នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា លើកឡើងថា ៖ “យើងពិតជាមានមោទនភាពដែលជាផ្នែកមួយនៃការចូលរួមចំណែកនេះ។ ប៉ុន្តែដើម្បីនិរន្តរភាព ពួកយើងសូមសំណូមពរដល់ក្រសួងអប់រំ យុវជន និងកីឡា សូមបែងចែកគ្រូបន្ថែមដល់សហគមន៍ក្រីក្រ និងសហគមន៍ដាច់ស្រយាលដែលសិស្សភាគច្រើនមិនអាចចូលរៀន ពង្រឹងការអនុវត្តក្រមសីលធម៌របស់គ្រូ ពង្រឹងមុខងារនៃគណៈកម្មាធិការគ្រប់គ្រងសាលារៀន និងការគ្រប់គ្រងសាលារៀន”។

លោកស្រីបានបន្ថែមថា អង្គការភ្លែនអន្តរជាតិកម្ពុជា ចង់ធានាដល់កុមារ ជាពិសេសក្មេងស្រី នៅតំបន់ដាច់ស្រយាលឱ្យទទួលបានឱកាសស្មើគ្នាក្នុងការអប់រំប្រកបដោយគុណភាព និងកសាងអនាគតភ្លឺស្វាងរបស់ពួកគេ។

អង្គការភ្លែនអន្តរជាតិកម្ពុជា ជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី ដោយធ្វើការរួមគ្នាជាមួយកុមារ យុវជន អ្នកគាំទ្រ និងស្ថាប័នដៃគូរ។

ជាមួយនឹងបទពិសោធន៍ជាង ៨០ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិ មានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុសឱ្យទទួលបានការរៀនសិក្សា ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍន៍ បានចាប់ផ្តើមបេសកកម្មនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្ពុជាធ្វើជាម្ចាស់ផ្ទះកម្មវិធី ICIA 2026 ប្រមូលផ្តុំយុវជនច្នៃប្រឌិត និងអ្នកអប់រំពីជុំវិញពិភពលោក

កម្មវិធីពានរង្វាន់អន្តរជាតិស្តីពីការច្នៃប្រឌិត និងនវានុវត្តន៍ (ICIA) ឆ្នាំ២០២៦ នឹងប្រារព្ធឡើងនៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយប្រមូលផ្តុំយុវជនច្នៃប្រឌិត អ្នកអប់រំ…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

សិស្សឆ្នើមកម្ពុជា៣រូប ជំរុញយុវជនពង្រឹងសមត្ថភាពក្រោយឈ្នះមេដាយអន្តរជាតិពីចិន

សិស្សឆ្នើមកម្ពុជា៣រូប បានជំរុញឱ្យយុវជនដទៃទៀតខិតខំរៀនសូត្រ និងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យខ្លាំង បន្ទាប់ពីដណ្តើមបានមេដាយសរុប៨គ្រឿង ក្នុងការប្រកួតកម្រិតអន្តរជាតិ នៅទីក្រុងជូហៃ ប្រទេសចិន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អន្តរជាតិថា សៀវភៅ “The Father” ជាមេរៀនសម្រាប់មេដឹកនាំជំនាន់ក្រោយ ត្រូវរៀនសូត្រពីសម្ដេច ហ៊ុន សែន

សៀវភៅ “The Father Who Shielded and Never Left” ឬ “ឱពុកដែលជាខែលការពារ និងមិនដែលបោះបង់” ដែលបានសរសេររៀបរាប់លម្អិតពីដំណើរដឹកនាំប្រទេសកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ចក្រភពអង់គ្លេសអនុម័តច្បាប់ហាមជក់បារីសម្រាប់ក្មេងជំនាន់ក្រោយ

យុវជនកើតក្រោយឆ្នាំ២០០៩ ដែលបច្ចុប្បន្នពួកគេមានអាយុ ១៧ ឆ្នាំ ឬក្រោមនេះ នឹងត្រូវហាមឃាត់មិនឱ្យទិញបារីពេញមួយជីវិតពួកគេ បន្ទាប់ពីសភាចក្រភពអង់គ្លេសអនុម័តសេចក្តីព្រាងច្បាប់ថ្នាំជក់ និងបារីអេឡិចត្រូនិច កាលពីពេលថ្មីៗនេះ។
ព្រឹត្តិការណ៍, អប់រំកុមារតូច

ទម្លាប់តូចៗ ក្នុងការចិញ្ចឹមបុត្រធីតាឱ្យមានសុភមង្គល និងរឹងមាំផ្លូវចិត្ត

គ្មានមាតាបិតាណាម្នាក់ដែលល្អឥតខ្ចោះនោះទេ ប៉ុន្តែអ្នកអាចក្លាយជាអាណាព្យាបាលដ៏អស្ចារ្យបាន តាមរយៈការអនុវត្តទម្លាប់វិជ្ជមានប្រចាំថ្ងៃ។ ការចិញ្ចឹមកុមារម្នាក់ឱ្យលូតលាស់ប្រកបដោយសុភមង្គល និងភាពជឿជាក់…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme – CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីបានជាបច្ចេកវិទ្យាបៃតងសំខាន់?

ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុសកល និងការថយចុះនៃធនធានធម្មជាតិ ការផ្លាស់ប្តូរគំរូសេដ្ឋកិច្ចបែបប្រពៃណីទៅកាន់ «សេដ្ឋកិច្ចបៃតង» បានក្លាយជា អាទិភាពខ្ពស់បំផុតសម្រាប់បណ្តាប្រទេសជុំវិញពិភពលោក…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

គ្រឹះស្ថានឧត្តមសិក្សា TVET ឯកជន ចំនួន២៣ ស្នើផ្ទេរមកក្រសួងអប់រំ ពង្រីកកម្រិតបណ្តុះបណ្តាល

គ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន ២៣ បានដាក់សំណើសុំផ្ទេរពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា វិញ ក្នុងគោលបំណងពង្រីកវិសាលភាព នៃកម្រិតបណ្តុះបណ្តាល។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្ពុជាបណ្តុះបណ្តាលនិស្សិតមីយ៉ាន់ម៉ា ២១រូប លើជំនាញវិស្វកម្មអវយវៈសិប្បនិម្មិត

និស្សិតមីយ៉ាន់ម៉ាចំនួន ២១រូប បានបញ្ចប់ការសិក្សាដោយជោគជ័យលើជំនាញវិស្វកម្មឧបករណ៍អវយវៈសិប្បនិម្មិត និងរណប នៅមហាវិទ្យាល័យវិស្វកម្មឧបករណ៍អវយវៈសិប្បនិម្មិត និងរណបកម្ពុជា។ ក្រុមនិស្សិតទាំងនេះត្រូវបាន…
ចំណេះជីវិត, ព្រឹត្តិការណ៍

មេរៀនផលិតភាពទាំង ៧ ពីមេចុងភៅអាជីព (Work Clean)

នៅក្នុងសៀវភៅ “Work Clean” លោក Dan Charnas បានលើកឡើងថា អ្នកធ្វើការការិយាល័យ ឬអ្នកធ្វើការផ្នែកចំណេះដឹង អាចរៀនសូត្របានយ៉ាងច្រើនពីរបៀបដែលមេចុងភៅរៀបចំការងារ។ គោលការណ៍គ្រឹះនោះគឺ “Mise-en-place”

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon