ដើមឆ្នាំ២០១៩ ជាពេលវេលាដែលលោក នឹម ឈុន្នី ចាប់ផ្ដើមសរសេរសៀវភៅមួយក្បាលចំណងជើងថា “សមាធិដើម្បីថាមពលជីវិត” ដែលខ្លឹមសារផ្តោតសំខាន់ទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ។ ស្នាដៃនេះទទួលបានប្រជាប្រិយភាពនិងគាំទ្រយ៉ាងខ្លាំងពីយុវជនកម្ពុជា រហូតដល់អ្នកអានមួយចំនួនបានកែប្រែទម្លាប់រស់នៅរបស់ខ្លួនស្របតាមគន្លឹះអប់រំនៅក្នុងសៀវភៅរបស់លោក។
ក្រៅពីនិពន្ធខ្លឹមសារជីវិតតាមរយៈសំណេរលើសន្លឹកសៀវភៅ លោក នឹម ឈុន្នី ក៏ជាសហស្ថាបនិក VIPASSA ជាក្រុមហ៊ុនដែលបង្រៀនភាពជាអ្នកដឹកនាំ និងសមាធិផងដែរ។ លោក នឹម ឈុន្នី បានចំណាយពេលវេលាបួសរៀនរយៈពេលជាង ១៦ឆ្នាំ និងបានលាចាកសិក្ខាបទនៅក្នុងឆ្នាំ២០១០។ លោក នឹម ឈុន្នី បានចាត់ទុកបទពិសោធន៍អប់រំនេះជាផ្នែកមួយដ៍សំខាន់ធ្វើឱ្យជីវិតមានភាពពេញលេញ កសាងសន្តិភាពផ្លូវចិត្ត និងជួយឱ្យមនុស្សក្លាយជាអ្នកដឹកនាំល្អ។

ផ្តើមជីវិតទទួលការអប់រំដំបូងជាកូនសិស្សនៅសាលាវត្ត បានបួសរៀន និងបានបន្តការសិក្សានៅសាលាពុទ្ធសាសនាតអន្តរជាតិនៅប្រទេសថៃ និងសាលាមួយចំនួននៅអាស៊ីអាគ្នេយ៍រហូតដល់បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត នេះជាជីវិតមួយដែលមានខ្លឹមសារដោយផ្សារភ្ជាប់ទ្រឹសស្តីព្រះពុទ្ធសាសនានិងការអប់រំ។ និយាយពីអតីតកាល នៅក្នុងឆ្នាំ១៩៩៥ ដើម្បីទទួលបានឱកាសសិក្សាលោក នឹម ឈុន្នី សម្រេចចិត្តសាងផ្នួសនៅអាយុ ១២ឆ្នាំ គង់នៅវត្តសេរីមង្គល ហៅវត្តក្សេរ ស្ថិតនៅខេត្តកំពង់ចាម។ រយៈពេលមួយវស្សា (១ឆ្នាំ) បានផ្លាស់ប្ដូរទៅសិក្សាភាសាបាលីនៅវត្តឥន្ទីបូ នៅខេត្តកណ្ដាល និងបានបន្តការសិក្សាថ្នាក់អនុវិទ្យាល័យនៅទីក្រុងតាខ្មៅ គង់នៅវត្តប្រជុំនទី (វត្តក្រពើហារ)។
នៅក្នុងទស្សនៈអប់រំជីវិតផ្ទាល់ខ្លួនលោក នឹម ឈុន្នី យល់ឃើញថា ជីវិតរបស់មនុស្សម្នាក់ៗអាចផ្លាស់ប្ដូរនិងកាន់តែល្អប្រសើរឡើង អាស្រ័យដោយការខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និងតាំងចិត្តឱ្យបានមុះមុត ទើបសម្រេចគោលបំណងបានពិតប្រាកដ។

លោក នឹម ឈុន្នី បាននិយាយថា ៖
“នៅពេលខ្ញុំបានបួសជាសង្ឃ ជីវិតរបស់ខ្ញុំស្ទើតែផ្លាស់ប្ដូរ ៣៦០ដឺក្រេ ខ្ញុំចាប់ផ្ដើមគិតថា មានតែការសិក្សា ទេ ទើបជីវិតរបស់ខ្ញុំល្អប្រសើរ ហើយចាប់ផ្តើមតាំងចិត្តទាំងពីពេលនោះ មកវាកម្លាំងចិត្តឱ្យខ្ញុំហ៊ានពុះពារគ្រប់បែបយ៉ាង”
អ្នកស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានបន្ថែមថា ការសិក្សាក៏មិនមែនសំដៅលើការសិក្សាក្នុងប្រព័ន្ធទាំងស្រុងនោះទេ សូម្បីតែការសិក្សាពីរឿងរ៉ាវនៅក្នុងដំណើរជីវិតក៏ជាផ្នែកមួយនៃការរៀនសូត្រផងដែរ។ លោកជឿជាក់ថា ដើម្បីជួយខ្លួនឯងនិងជួយសង្គមបានទាល់តែមនុស្សមានចំណេះដឹង ហើយចំណេះដឹងរមែងទទួលបានពីការសិក្សា។

គ្រូបង្វឹកផ្នែកសមាធិដែលមានវ័យ ៣៨ឆ្នាំ មានប្រសាសន៍បន្តថា
“កូនគេអ្នកមាន មានគ្រួសារគេឧបត្តម្ភច្រើន ចំណែកយើងអ្នកក្រត្រូវពឹងលើការតស៊ូប្រឹងប្រែង។ ខ្ញុំរៀនភាសាអង់គ្លេស ខ្ញុំមានសំណាងដោយសារមានគ្រូស្ម័គ្រចិត្តមកបង្រៀននៅក្នុងវត្ត ហើយបានលោកគ្រូនៅវត្តក្រពើហារជួយសម្រួលការរស់នៅទីក្រុងភ្នំពេញ”
“ដើម្បីឱ្យជីវិតរីកចម្រើន និងរឹងមាំបាន អាស្រ័យដោយមនុស្សចេះបើកចិត្តឱ្យទូលាយចំពោះមនុស្សជុំវិញខ្លួន ហើយកុំព្យាយាមប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ត្រូវរៀនប្រចាំថ្ងៃ រៀនគ្រប់ទីកន្លែងនិងគ្រប់កាលៈទេសៈទាំងអស់”
លោក នឹម ឈុន្នី

ឆ្នាំ២០១៤ លោក ឈុន្នី បានចូលរួមកម្មវិធីសិក្សា Leadership and Economic Empowerment នៅសិក្សាសហរដ្ឋអាមេរិក រយៈពេលប្រាំមួយសប្ដាហ៍ និងបានបំពេញការងារនៅក្រុមហ៊ុនបណ្ដុះបណ្ដាលមួយក្នុងប្រទេសកាណាដា។ បន្ទាប់មកលោកក៏បានទទួលពានរង្វាន់ First Prize Winner ASEAN Social Boot Camp និងបានក្លាយជានាយកប្រតិបត្តិក្លឹបសហគ្រិនមូលដ្ឋាន(Grassroots Entrepreneur)។
បច្ចុប្បន្ននេះ លោកគឺជានាយកប្រតិបត្តិក្លឹបសហគ្រិនមូលដ្ឋាន(Grassroots Entrepreneur) និងជាគ្រូបង្វឹកនៅអ៊ីមផែកហាប់ ភ្នំពេញ (Impact Hub Phnom Penh) បានតាមបទពិសោធន៍ជាច្រើនឆ្នាំក្នុងការបង្រៀនភាពជាដឹកនាំ ការនិយាយជាសាធារណៈ និងការជំរុញលើកទឹកចិត្ត។ លោក នឹម ឈុន្នី កំពុងរៀបចំនិទានរឿងព្រេងបុរាណប្រចាំសប្ដាហ៍ ផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គម ដើម្បីឱ្យសាធារណជនស្តាប់ជាគតិអប់រំសម្រាប់ជីវិត។ លោកមានគម្រោងបង្កើតមជ្ឈមណ្ឌលអប់រំសម្រាប់ប្រជាជនខ្មែរ និងសាលាបណ្ដុះបណ្ដាលការអប់រំបែបបុរាណ អប់រំផ្លូវចិត្ត និងមណ្ឌលអប់រំបែបវប្បកម្ម៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 10/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/09/2023
សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/10/2026
សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

កម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2023
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សាជំនាញឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/07/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានប្រកាសផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលចង់ទទួលបានជំនាញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត និងធ្វើការងារនៅតាមសហគ្រាសឧស្សាហកម្មនានា។

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/08/2025
ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/11/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/09/2026
សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយកំពុងស្វែងរកការបន្តការសិក្សា ពេលនេះកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































