ភាសាស្រលាញ់របស់ឳពុកម្ដាយ មានអត្ថន័យខ្លាំងបំផុតចំពោះកូន

មិនថាស្ថិតក្នុងស្ថានការណ៍បែបណាទេ ឳពុកម្ដាយដើរតួនាទីសំខាន់ណាស់ក្នុងជីវិតរបស់កូនៗគ្រប់រូប ហើយការប្រើប្រាស់ភាសាប្រចាំថ្ងៃបញ្ជាក់ពីក្ដីស្រលាញ់ទៅកាន់កូនៗ ពិតជាមានអត្ថន័យខ្លាំងបំផុតចំពោះកូន។ ពាក្យល្អៗប៉ុន្មានម៉ាត់របស់ឪពុកម្តាយ អាចលើកទឹកចិត្តកូនៗរបស់អ្នកពេញមួយថ្ងៃ។ ឧទាហរណ៍ថាការសួរសុខទុក្ខកូនត្រូវការពេលវេលាតែបន្តិច តែកាយវិការនេះបានបង្ហាញថា អ្នកបានខ្វាយខ្វល់និងយកចិត្តទុកដាក់ពីពួកគាត់។ តើអ្វីទៅជាភាសានៃក្តីស្រលាញ់អ្នកទៅកាន់កូន?

១. តើកូនញ៉ាំបាយហើយឬនៅ? បាយ សម្តៅទៅលើអាហារ ! ហើយអាហារពិតជាដើរតួនាទីសំខាន់ណាស់សម្រាប់ការទ្រទ្រង់និងអភិវឌ្ឍរូបរាងកាយ បញ្ញា និងស្មារតី។ ការសួរសំណួរនេះទៅកាន់កូនអាចឱ្យកូនដឹងថាឳពុកម្ដាយតែងបារម្មណ៍ពីសុខភាព និងការលូតលាស់របស់កូន។

២. ទៅរៀនម៉េចដែរថ្ងៃហ្នឹង? ពេលដែលកូនទៅសាលារៀន ឳពុកម្ដាយមិនបាននៅជាមួយកូនរហូតទេ នៅសាលារៀនមានគ្រូជាអ្នកមើលការខុសត្រូវនិងតំហែទាំ។ យ៉ាងណាម៉ិញ ការសួរបែបនេះអាចឱ្យឳពុកម្ដាយដឹងបានថាតើមានអ្វីកើតឡើងខ្លះនៅពេលដែលកូនមិននៅក្បែរខ្លួន ឬថាតើកូនបានរៀនអ្វីខ្លះនៅសាលាថ្ងៃហ្នឹង (នេះ)។

៣. កូនឆ្លាតណាស់ ! មិនថាកូនធ្វើបានល្អ ឬមិនសូវល្អទេ ការសរសើរកូនថាឆ្លាត ផ្ដល់កំលាំងចិត្តឱ្យកូនខំប្រឹងប្រែងបន្តទៅទៀត។ កូនៗ មានភាពវ័យឆ្លាតរៀងខ្លួន ជាជាងការប្រៀបធៀប ឬបន្ដុះបង្អាប់កូន ការពោលពាក្យសរសើរ លើកទឹកចិត្តកូន បង្រៀនកូនឱ្យចេះប្រើភាសាវិជ្ជមាន គិតពីខ្លួនឯង និងអ្នកដ៏ទៃក្នុងផ្លូវវិជ្ជមាន។

៤. ពុកម៉ែ ឬម៉ាក់ប៉ាស្រលាញ់កូន ! ពាក្យសាមញ្ញតែអាចនឹងពិបាកនិយាយសម្រាប់ឳពុកម្ដាយមួយចំនួន។ ពាក្យសាមញ្ញតែមានន័យណាស់សម្រាប់កូន ជាភាសា ជាពាក្យសម្ដីប្រាប់កូនពីសេចក្ដីស្រលាញ់ដែលឳពុកម្ដាយមានចំពោះកូន។

៥. ពុកម៉ែ ឬម៉ាក់ប៉ាមានមោទនភាពចំពោះកូនណាស់ ! បើទោះបីជាកូនមិនបានធ្វើអ្វីក៏ដោយ ការនិយាយថា

“ម៉ាក់ប៉ាមានមោទនភាពចំពោះកូនណាស់”

បង្ហាញពីភាពរីករាយដែលមានកូន បញ្ជាក់ថាកូនជាមនុស្សដែលសំខាន់សម្រាប់ឳពុកម្ដាយ និងបង្ហាញថាឳពុកម្ដាយស្រលាញ់កូនជាកូន។

ភាសាស្រលាញ់របស់ឳពុកម្ដាយទៅកាន់កូន អាចមានច្រើនទម្រង់ណាស់។ ត្រូវបង្ហាញក្ដីស្រលាញ់របស់អ្នក ដោយប្រើភាសាស្រលាញ់របស់ឳពុកម្ដាយទៅកាន់កូន ដើម្បីឱ្យកូនបានដឹងទំហំនៃដួងចិត្តឪពុកម្តាយ។​ នេះបើតាមការស្រាវជ្រាវបង្ហាញដោយអង្គការយូនីសេហ្វកម្ពុជា៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

យូនីសេហ្វ និងមូលនិធិ ខេ អឹម អេច ចាប់ដៃគូគ្នាដើម្បីពង្រីកការអប់រំកុមារតូចនៅកម្ពុជា

យូនីសេហ្វប្រចាំកម្ពុជា និងមូលនិធិ កាំង ម៉េងហ៊ុយ (មូលនិធិ ខេ អឹម អេច) ដែលជាមូលនិធិដើម្បីផលវិជ្ជមានក្នុងសហគមន៍របស់ ក្រុមហ៊ុន ISI GROUP បានចុះហត្ថលេខា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំសិស្សនិស្សិតកុំពឹងផ្អែកទាំងស្រុងលើ AI, ការប្រើប្រាស់ AI ត្រូវមានព្រំដែនឱ្យច្បាស់

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ក្រុមសិស្សមកពីវិទ្យាល័យសុខអានទន្លេបាទី ដណ្តើម​បាន​ជ័យលាភីលេខ១ ក្នុងការប្រកួតផលិតវីដេអូអប់រំខ្លីស្ដីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង

ក្រុមសិស្សមកពីវិទ្យាល័យ សុខ អាន ទន្លេបាទី ខេត្តតាកែវ បានឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែង «ផលិតវីដេអូអប់រំខ្លីស្តីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

យូនីសេហ្វ ៖ ៩០% នៃសាលារៀនកម្ពុជាមានសេវាទឹកស្អាតបរិភោគនៅកម្រិតមូលដ្ឋាន

របាយការណ៍របស់យូនីសេហ្វ (UNICEF) បង្ហាញថា ៩០% នៃសាលារៀននៅកម្ពុជា មានសេវាទឹកស្អាតសម្រាប់បរិភោគនៅកម្រិតមូលដ្ឋាន
ចំណេះជីវិត, ព្រឹត្តិការណ៍

តិចនិកថែសុខភាពក្នុងវ័យ ៣០ ឆ្នាំ ដើម្បីកុំឱ្យស្ដាយក្រោយពេលដល់អាយុ ៧០ឆ្នាំ

លោកវេជ្ជបណ្ឌិត Eric Verdin អ្នកជំនាញស្រាវជ្រាវពីភាពចាស់នៅសហរដ្ឋអាមេរិក បានលើកឡើងថា មនុស្សយើងពិតជាអាចរស់នៅរឹងមាំរហូតដល់អាយុ ៩០
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

OCIC និង WCCI សហការបង្កើតសាកលវិទ្យាល័យបច្ចេកវិទ្យាអាកាសចរណ៍ដំបូងបង្អស់នៅកម្ពុជា

ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី (OCIC) និង សាកលវិទ្យាល័យ World Citi Colleges International (WCCI) របស់ប្រទេសហ្វីលីពីន នៅថ្ងៃទី១ តុលា នេះ បានចុះហត្ថលេខាជាផ្លូវការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជា-អាមេរិក បន្តជំរុញឱកាសសិក្សា និងអភិវឌ្ឍជំនាញយុវជននៅសហរដ្ឋអាមេរិក

កម្ពុជា និងសហរដ្ឋអាមេរិក បន្តពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា តាមរយៈពិព័រណ៍ EducationUSA Fair 2026
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជាជំរុញការកាត់បន្ថយសំណល់ និងការពារបរិស្ថាន ដើម្បីពង្រឹងភាពស្អាត និងភាពបៃតង

ក្រសួងបរិស្ថានកំពុងជំរុញការកាត់បន្ថយសំណល់តាំងពីប្រភព ការញែក និងកែច្នៃសំណល់ ការទប់ស្កាត់ការបំពុល និងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាមនុស្សចាស់! សម្តេចធិបតីអំពាវនាវដល់គ្រប់គ្រួសារ បន្តពង្រឹងសីលធម៌ អប់រំកូនចៅឱ្យ​ចេះគោរពមាតាបិតា ជីដូនជីតា និង​ព្រឹទ្ធាចារ្យ

តាមរយៈសារលិខិតចូលរួមអបអរទិវាមនុស្សចាស់ ថ្ងៃទី១ តុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon