បច្ចុប្បន្នចំណាយបង់ថ្លៃសិក្សានៅកម្រិតមហាវិទ្យាល័យកំពុងកើនឡើងជាលំដាប់នៅពីមួយឆ្នាំទៅមួយឆ្នាំ។ ការចំណាយនេះសម្រាប់សិស្សនិងនិស្សិតមានលទ្ធភាពសិក្សាយល់ថាមិនមានសម្ពាធហិរញ្ញវត្ថុឡើយ ប៉ុន្តែសម្រាប់សិស្សដែលគ្មានលទ្ធភាព ពិន្ទុមិនខ្ពស់ មិនជាប់អាហារូបករណ៍យល់ថាជារឿងលំបាក និងត្រូវធ្វើកិច្ចការជាច្រើនក្នុងបុព្វហេតុដើម្បីអប់រំរបស់ខ្លួន។ សាកល្បងគិតថា ប្រសិនបើមហាវិទ្យាល័យបង្រៀនដោយឥតគិតថ្លៃ នោះនិស្សិតនឹងទទួលបានការសិក្សាខ្ពស់ ព្រមទាំងសម្រេចក្ដីស្រមៃរបស់ពួកគេយ៉ាងច្រើន។ ប្រាំខាងក្រោមនេះនិស្សិតនៅមហាវិទ្យាល័យគួរសិក្សាដោយឥតគិតថ្លៃ។ បើតាមការចុះផ្សាយរបស់សាកលវិទ្យាល័យ UOPEOPLE សិក្សាទៅការចំណាយថ្លៃសិក្សារបស់និស្សិតនៅសហរដ្ឋអាមេរិក។

១. សង្គមរីកចម្រើនតាមរយៈការអប់រំ ៖ នៅពេលមនុស្សមានការអប់រំកាន់តែច្រើន នោះពួកគេអាចដោះស្រាយបញ្ហាបានកាន់តែប្រសើរ។ នៅពេលដែលមនុស្សកាន់តែមានលទ្ធភាពទទួលបានការអប់រំនៅមហាវិទ្យាល័យច្រើន ចំនួនអ្នកជំនាញធ្វើការក៏កាន់តែកើនឡើងខ្ពស់។ នេះមានន័យថា សង្គមអាចរីកចម្រើនក្នុងល្បឿនលឿនជាងមុននៅពេលមនុស្សមានចំណេះដឹងជ្រៅជ្រះ។ លើសពីនេះទៀត ការអប់រំឱ្យយុវជនកាន់តែយល់ច្បាស់ពីប្រវត្តិសាស្រ្តនៃសង្គម និងស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្នសំខាន់ៗសម្រាប់ការរីកចម្រើននៃប្រទេសនីមួយៗ។
២. ឱកាសការងាកើនឡើងជាលំដាប់៖ ទន្ទឹមនឹងវឌ្ឍនភាពបច្ចេកវិទ្យាកើតឡើង ការផ្លាស់ប្តូរកម្លាំងពលកម្ម ស្វ័យប្រវត្តិកម្មការងារកំពុងរីករាលដាលយ៉ាងឆាប់រហ័ស មុខតំណែងមួយចំនួនដូចជាកិច្ចការការិយាល័យជាដើមកំពុងត្រូវការធនធានមនុស្ស។ ទោះជាយ៉ាងណាក៏ដោយស្វ័យប្រវត្តិកម្មមិនមានន័យថាជំនួសកម្លាំងពលកម្មទាំងមូលរបស់មនុស្សទេ។
ផ្ទុយទៅវិញតំរូវការសេដ្ឋកិច្ចភាគច្រើនកំពុងប្តូរវេនគ្នាទាមទារឱ្យមានកំលាំងពលកម្មជំនាញជាងមុន ដូចជាជំនាញវិភាគ ជំនាញធ្វើការងារជាក្រុម និងគំនិតច្នៃប្រឌិតជាដើម។ ជំនាញទាំងនេះ ត្រូវបានបង្រៀននិងផ្តល់ដល់និស្សិតការអប់រំនៃថ្នាក់នៅមហាវិទ្យាល័យ។ ប្រសិនបើមានមនុស្សកាន់តែច្រើនអាចចូលរៀននៅមហាវិទ្យាល័យដោយឥតគិតថ្លៃ នោះយុវជនដែលមានចំណេះវិជ្ជាពិតប្រាកដ អាចបង្កើតឱកាសការងារឱ្យមានការកើនឡើង។
៣. ជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើន៖ ទំនងនិស្សិតភាគច្រើនបញ្ចប់ការសិក្សាជាមួយនឹងបំណុល។ ឧទាហរណ៍នៅសហរដ្ឋអាមេរិកបំណុលនិស្សិតជាមធ្យមសម្រាប់មនុស្សម្នាក់រវាងបីម៉ឺនដុល្លារដោយសារការសិក្សានៅមហាវិទ្យាល័យ។ ភាពភ័យខ្លាចកើតឡើងដោយសារបំណុលជំរុញឱ្យនិស្សិតបោះបង់ការសិក្សាចោលជារឿយៗ។ ពួកគេអាចនឹងមានឱកាសសិក្សា មានការងារនិងចំណូលកើនឡើងជួយដល់សេដ្ឋកិច្ចជាតិ។
៤. បង្កើនសមភាព៖ បើនិយាយពីការចំណាយជាបញ្ហាចំម្បងសម្រាប់មនុស្សមួយចំនួនទៅមហាវិទ្យាល័យ ធ្វើឱ្យយុវជនគ្រប់រូបមិនមានឱកាសស្មើគ្នានៅក្នុងការសិក្សា។ និស្សិតចេញពីគ្រួសារក្រីក្រមួយចំនួន មិនបានរៀនដល់កម្រិតមហាវិទ្យាល័យពីព្រោះតែគ្មានលទ្ធភាពបង់ថ្លៃសាលា។ ប្រសិនបើមានឱកាសគ្នារៀនដោយឥតគិតថ្លៃ មនុស្សគ្រប់រូបនឹងទទួលចំណេះដឹងពេញលេញ មានន័យថាការអប់រំមានតំលៃសមរម្យគឺជាជំហានសំខាន់ឆ្ពោះទៅរកសមភាពត្រឹមត្រូវ។
៥. និស្សិតផ្តោតអារម្មណ៍ខ្ពស់លើការសិក្សា៖ នៅពេលដែលសិស្សមិនព្រួយបារម្ភអំពីរឿងលុយកាក់ ពេលនោះពួកគេអាចយកចិត្តទុកខ្ពស់លើការសិក្សាកាន់តែប្រសើរ។ និស្សិតដែលមានបំណុលសិក្សា ពួកគេព្រួយបារម្ភជានិច្ចលើបញ្ហាបំណុល។ ត្បិតវិនិយោគលើការសិក្សាចំណេញពិតមែនសម្រាប់អនាគត ប៉ុន្តែភាពតានតឹងនេះអាចជះឥទ្ធិពលអវិជ្ជមានអារម្មណ៍របស់ពួកគេអំឡុងពេលពួកគេកំពុងសិក្សាស្រាវជ្រាវ៕


ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ចំនួន ១៧៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាសជ្រើសរើសសិស្សានុសិស្សឱ្យចូលសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...
អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2023
ឱកាសទទួលបានអាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...
មូលនិធិហាប់ស្វែល ជ្រើសរើសសិស្សនារីសម្រាប់អាហារូបករណ៍២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/05/2023
មូលនិធិហាប់ស្វែល ដែលគេធ្វើការងារលើការលើកកម្ពស់ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈការផ្តល់នូវការអប់រំ បណ្តុះបណ្តាល ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាសទទួលពាក្យសម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...
អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន២៤០កន្លែង។





























