ភ្នំពេញ៖ មនុស្សគ្រប់រូបតែងតែចង់បានអនាគតភ្លឺស្វាង មានមហិចតា មានគោលដៅក្នុងជីវិតរបស់ខ្លួន ពេលខ្លះសូម្បីតែមិនដឹងថាអ្វីជាគោលដៅ ក៏មនុស្សចង់បានជោគជ័យនៅក្នុងជីវិត ទាំងការសិក្សា ការងារ និងគ្រួសាររបស់ខ្លួន។ ដូច្នេះ ដើម្បីបានជោគជ័យក្នុងជីវិតទៅអនាគត តើយុវជនត្រូវធ្វើអ្វីខ្លះ ?

ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណៈការ និងដឹកជញ្ជូន បានផ្តល់នូវអនុសាសន៍ ៣ចំណុច ក្នុងនោះរួមមាន៖
ទី១. យុវជនត្រូវយល់ពីតម្លៃនៃការអប់រំ និងត្រូវមានគោលដៅច្បាស់លាស់ក្នុងការទទួលបានចំណេះដឹងរបស់ខ្លួន ដូចពាក្យចាស់ថា ឈើខ្លឹមផ្ទះមាំ យុវជនខ្លឹមសង្គមខ្លាំង ។ ក្នុងន័យនេះ ឯកឧត្តមបញ្ជាក់ថា ការអប់រំរបស់យុវជន គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់បំផុតសម្រាប់កសាងខ្លួន កសាងគ្រួសារ និងសង្គមជាតិ ដោយថា យុវជនប្រៀបដូចជាគ្រាប់ពូជមួយគ្រាប់សម្រាប់សាបព្រួស អាចមានផ្លែផ្ការុងរឿងដល់គ្រួសារ និងសង្គម ដូច្នេះ យុវជនត្រូវកំណត់ថា តើយើងជាគ្រាប់ពូជបែបណានៃគ្រួសារ និងសង្គមរបស់យើង?
ទី២. រក្សាទស្សនៈវិជ្ជមានសម្រាប់ខ្លួនឯង ត្រូវព្យាយាមបំបាត់ចោលទស្សនៈអវិជ្ជមានរបស់ខ្លួន ។ ឯកឧត្តមបញ្ជាក់ថា ការមានទស្សនៈវិជ្ជមានក្នុងខ្លួនជាកត្តាសំខាន់សម្រាប់ខ្លួនឯង ហ៊ានដើរឆ្លងកាត់រឿងរ៉ាវជាឧបសគ្គជាច្រើនរាប់មិនអស់ក្នុងជីវិត ។ ដូច្នេះ ដើម្បីឱ្យយុវជនទាំងអស់គ្នាមានកម្លាំងពេញលេញពីខាងក្នុងចាំបាច់ត្រូវមានទស្សនៈវិជ្ជមានប្រចាំខ្លួនជានិច្ច ។
ទី៣. ការធ្វើដំណើរប្រកបដោយការប្រុងប្រយ័ត្ន ទោះបីយុវជននៅក្នុងកម្រិតវិទ្យាល័យ ឬកម្រិតមហាវិទ្យាល័យគ្រប់ដំណើរត្រូវតែផ្ដោតលើការប្រុងប្រយ័ត្នជាទីបំផុត ។ ទន្ទឹមនឹងនេះ យុវជនត្រូវប្រឹងប្រែងរៀនសូត្រឱ្យបានល្អ សេពគប់មិត្តភក្ដិដែលជួយឱ្យសម្រេចចំណេះដឹងល្អៗ និងបង្កើនសមត្ថភាពរបស់ខ្លួន ។ ចំពោះការរាប់អានមិត្តភក្តិត្រូវស្មោះត្រង់ ប៉ុន្តែមានស្មារតីប្រុងប្រយ័ត្ន និងការទទួលខុសត្រូវគ្រប់ជំហាន ទាំងនៅកម្រិតវិទ្យាល័យ និងជីវិតក្រោយមហាវិទ្យាល័យ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/05/2023
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...
មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2026
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...
អាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជ្រើសរើសសិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2023
ជាឱកាសសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់ឱកាសការងារនៅតាមរោងចក្រ សហគ្រាសនានា និងគ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/10/2024
ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន
ក្រសួងអប់រំប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសឡាវ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2023
ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...
អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ United Arab Emirate ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...





























