ភ្នំពេញ – ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT) នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ដោយធ្វើឡើងតាមអនឡាញ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ។ ពិព័រណ៍ការងារអនឡាញនេះ ធ្វើឡើងក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងមានការចូលរួមគ្រាំទ្រពីក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងអង្គការជាតិ-អន្ដរជាតិ ។

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២១នេះ នឹងមានរួមបញ្ចូលសិក្ខាសាលាផលិតភាពតាមរយៈប្រព័ន្ធអនឡាញ (Zoom) ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ គន្លឹះសំខាន់ៗ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការបង្កើនផលិតភាពការងារ និងបង្ហាញពីការវិវត្តបច្ចេកវិទ្យាថ្មីៗ ដែលប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនប្រើប្រាស់ដើម្បីគ្រប់គ្រងការងារ និងខ្សែសង្វាក់ផលិតកម្ម ជាពិសេសបំផុសស្មារតី និងពង្រីកប្រសិទ្ធភាពការងារក្នុងបរិបទការងារតាមគន្លងថ្មីនៃការរីករាលដាលជំងឺកូវីដ-១៩ ។

ជាមួយគ្នាក៏មានឱកាសការងារសរុបជាង ១ម៉ឺនកន្លែងដែលផ្តល់ដោយក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនជាង ៨០ ផងដែរ ។ ក្រៅពីទទួលបានឱកាសការងារ អ្នកចូលរួមនឹងទទួលបានព័ត៌មានពីផែនការតម្រូវការ និងគោលនយោបាយក្នុងការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគត កម្មវិធីសិក្សា អាហារូបករណ៍ វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញ ។ ពិព័រណ៍ការងារអនឡាញនេះ ធ្វើឡើងក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងមានការចូលរួមគ្រាំទ្រពីក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងអង្គការជាតិ-អន្ដរជាតិ ។ ដើម្បីទទួលបានឱកាសការងារល្អៗ និងការយល់ដឹងអំពីការបង្កើនផលិតភាព យុវជន សិស្សនិសិ្សតអ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតទាំងអស់ចូលរួមទស្សនា និងត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីដាក់ពាក្យស្នើសុំការងារ ។
គួររំលឹកដែរថា ចាប់ពីឆ្នាំ២០១៤មក ពិព័រណ៍ការងារ និងផលិតភាពជាតិ ទទួលបានការគាំទ្រខ្លាំង និងបានប្រែក្លាយពិព័រណ៍នេះទៅជាវេទិកាការងារដ៏ធំជាងគេបំផុតនៅកម្ពុជានាពេលបច្ចុប្បន្ន សម្រាប់ផ្តល់ឱកាស និងជាកន្លែងងាយស្រួលដល់អ្នកស្វែងរកការងារធ្វើ សិស្ស និស្សិត និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកជំនាញ អ្នកស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយ ចែករំលែកបទពិសោធន៍ ចំណេះដឹង ផ្តល់មតិយោបល់និងអនុសាសន៍ល្អៗ ពាក់ព័ន្ធនឹងការងារ អាជីព ជំនាញ ធនធានមនុស្ស និងផលិតភាពការងារ ។ សម្រាប់ព័ត៌មានបន្ថែម www.careerfair.nea.gov.kh ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ចំនួន ៣០កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសហុងគ្រី...
សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/09/2023
សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...
ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2023
ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...
អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2024
ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...
រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2026
ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)
អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2025
អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2024
ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2026
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។
ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/08/2025
អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...





























